រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ​

នៅ​ថ្ងៃទី​០៦ខែតុលាឆ្នាំ​២០១៣​នេះរាជរដ្ឋាភិបាល​នីតិកាល​ទី​៥នៃ​រដ្ឋសភាបានចេញ​សារាចរ​មួយ​លេខ​០៥​សរដោយ​សម្រេច​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធី​អុំទូក

នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៣​នេះ រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា បានចេញ​សារាចរ​មួយ​លេខ​០៥​សរ ដោយ​សម្រេច​ផ្អាក​ការរៀបចំ​ព្រះរាជ​ពិធី​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក តាម​ដង​ទន្លេសាប​មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៦-១៧ និង​១៨ ខែវិច្ឆិកា ២០១៣ ខាងមុខ ប៉ុន្តែ​ការរៀបចំ​នៅតាម​ទីកន្លែង​ដទៃទៀត​អាច​ប្រព្រឹត្តទៅ​ជាធម្មតា តាម​ទំនៀមទម្លាប់​ប្រពៃណី និង​តាម​លទ្ធភាព​របស់​ប្រជាពលរដ្ឋ​។​

សារាចរ​របស់​រាជរ​ដ្ឋា​ភិ​បាល​បាន​បញ្ជាក់ថា ការឈប់​សម្រាក​របស់​មន្ត្រីរាជការ និយោជិត កម្មករ ចំនួន​៣​ថ្ងៃ​ក្នុង​ព្រះរាជ​ពិធី​នេះ នៅ​រក្សា​ដដែល ដូច​ខ្លឹមសារ​ដែលមាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​១៨៦​អនក្រ​.​បក ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១២ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ​ប្រចាំឆ្នាំ​២០១៣​។​

ការផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៣ នៅ​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​លើក​ហេតុផល​ថា បណ្តាលមកពី​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ​។​

សូមបញ្ជាក់ថា នេះ​គឺ​ឆ្នាំ​ទី​៣​ហើយ ដែល​ព្រះរាជ​ពី​ធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការរៀបចំ​បន្ទាប់ពី​ផ្អាក​លើ​ទី​១ នៅ​ឆ្នាំ​២០១១ ផ្អាក​លើក​ទី​២ នៅ​ឆ្នាំ​២០១២ និង​ផ្អាក​លើក​ទី​៣ នៅ​ឆ្នាំ​២០១៣៕​

 392928585_n

170636216_n


Source from: www.dtn7.com

No comments:

Post a Comment