សមាជ​មហាជន​ក្រោម​តំណក់ទឹកភ្លៀង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ល្ងាច​នេះ​សម្រេច​ធ្វើ​មហា​បាតុកម្ម​ថ្ងៃ​២៣​តុលា ដាក់​ញត្តិ​ជូន​ UN ទាមទារ​យុត្តិធម៌​

​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តមសមរង្ស៊ីនិង​ឯកឧត្តមកឹមសុខាជា​ប្រធាន​និង​ជា​អនុប្រធាន​គណបក្ស

​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា ជា​ប្រធាន​និង​ជា​អនុប្រធាន​គណបក្ស ដែល​ធ្វើ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង​នៅ​ទីលាន​ប្រជាធិបតេយ្យ ឋិត​ក្រោម​តំណក់ទឹកភ្លៀង​នា​វេលា​ល្ងាច​នេះ បានបញ្ចប់​ហើយ​ក្រោម​សម្រែក​អបអរសាទរ​និង​ទាមទារ​រក​យុត្តិធម៌​ក្នុងន័យ​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​របស់​អង្គសមាជ​ពី​សំណាក់​មហាជន​ចូលរួម​ចំនួន​ប្រមាណ​ជិត​១​ម៉ឺន​នាក់​។​

​អង្គសមាជ​បានសម្រេច​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ​ធ្វើជា​ញត្តិ​ដាក់ជូន​អង្គការសហប្រជាជាតិ​និង​ប្រទេស​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ក្នុង​ថ្ងៃ​ប្រារព្ធ​មហា​បាតុកម្ម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ ខាងមុខ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​

​ក្នុង​ពិធី​សមាជ​មហាជន​នេះដែរ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​សាជាថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​រក្សា​ជំហរ​របស់ខ្លួន​មិន​ចូលរួម​បង្កើត​រដ្ឋសភា​នីតិកាល​ទី​៥​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប្រសិនបើ​មិនទាន់មាន​ការដោះស្រាយ​ក្នុងការ​ទាមទារ​យុត្តិធម៌ និង​លើសពីនេះ​ទៀត​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ធ្វើ​មហា​បាតុកម្ម​ជាប់​ជាប្រចាំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្តង​។​

​ដោយឡែក ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ឯកឧត្តម នឹងធ្វើ​ដំណើរ​ទៅ​បរទេស​នៅពេល​ខាងមុខ​ដើម្បី​ស្វែងរក​ឲ្យ​មានការ​គាំទ្រ​ពី​អន្តរជាតិ​ក្នុង​កិច្ចការពារ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕​

1200781391_n

1456859473_n


Source from: www.dtn7.com

No comments:

Post a Comment