អំពើហិង្សា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ កើតមាន​នៅក្នុង​ប្រទេស​មា​ន​សេដ្ឋកិច្ច​ជា​ខ្លា​អាស៊ី​

ស្ត្រី​ចំណាស់​អាយុ​៦៥​ឆ្នាំមានមុខរ​បរជា​មេផ្ទះ​ម្នាក់​ឈ្មោះDuXiulanត្រូវបាន​ទទួលរង​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អ្នកជិតខាង​របស់គាត់​ដោយ​ការអូសទាញ​ច្រងាប់ច្រងិលបោចសក់ទាត់​ធាក់

ស្ត្រី​ចំណាស់​អាយុ​៦៥​ឆ្នាំ មានមុខរ​បរជា​មេផ្ទះ​ម្នាក់​ឈ្មោះ Du Xiulan ត្រូវបាន​ទទួលរង​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អ្នកជិតខាង​របស់គាត់​ដោយ​ការអូសទាញ​ច្រងាប់ច្រងិល បោចសក់ ទាត់​ធាក់ ព្រមទាំង​វាយ​សំពង​លើ​ក្បាល​សឹង​ចំនួន​រាប់​ភ្លេច​នឹង​កំប៉ុង​ជើងធូប​និង​កៅអី បណ្តាល​ឲ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។​

អំពើហិង្សា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ បាន​កើតមានឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​វិថី​Chai Chee ប្រទេស​សិង្ហ​បុរី ដែល​រូបភាព​នៃ​អំពើហិង្សា​នោះ​ត្រូវបាន​ចាប់​ដោយ​CCTV កាមេរ៉ា​។​

ក្រោយ​កើតមាន​អំពើហិង្សា​ដែល​បាន​បង្ក​ឲ្យ​មាន​របួស​ភ្លាមៗ អ្នកស្រី Du Xiulan ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​Changi ខណៈដែល​ជនរងគ្រោះ​បានទទួល​រងរបួស​ជាច្រើន​កន្លែង​ដូចជា​ក្បាល ដងខ្លួន ព្រមទាំង​ដៃជើង​យ៉ាងធ្ងន់ធ្ងរ​។​

អ្នកស្រី​Maggie Goh ត្រូវជា​កូនប្រសា​ស្រី​របស់​ជនរងគ្រោះ​បានបញ្ជាក់​ឲ្យ​ដឹងថា ម្តាយក្មេក​របស់​នាង​ដែលមាន​ជំងឺមហារីក​ពោះវៀនធំ​ជាង​២០​មកហើយ​ស្រាប់​នោះបាន​វិលត្រឡប់​ពី​ផ្សារ​មក​ផ្ទះ​វិញ  គាប់​ជួន​អ្នករស់នៅ​ជិតខាង​គ្នា​មិនដឹង​ក្រពុលមុខ​នឹង​រឿង​អ្វីមួយ ក៏​ស្រាប់តែ​ប្រើ​អំពើហិង្សា​គ្រប់​រូបភាព​មកលើ​ម្តាយក្មេក​នាង​តែម្តង ទោះបី​ម្តាយក្មេក​នាង​បាន​សំពះ​អង្វរករ​ដល់​អ្នក​ជិតខាង​នោះ​យ៉ាងណាក៏ដោយ ប៉ុន្តែ​សំណាងល្អ​បាន​សមត្ថកិច្ច​ប៉ូលិស​មកជួយ​អន្តរាគមន៍​ទាន់ពេលវេលា​ទើបបាន​រស់រានមានជីវិត​។​

សមត្ថកិច្ច​ប៉ូលិស​បានបញ្ជាក់​ឲ្យ​ដឹងថា ស្ត្រី​ម្នាក់​អាយុប្រមាណ​៤០​ឆ្នាំ​ដែល​ប្រើ​អំពើហិង្សា​យ៉ាង​សាហាវ​ទៅលើ​ស្ត្រី​ចំណាស់​អាយុ​៦៥​ឆ្នាំ​នោះ ត្រូវបាន​ចាប់ខ្លួន​ហើយ​។​

នេះ​គឺជា​រូបភាព​នៃ​អំពើហិង្សា​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​កើតមាន​នៅក្នុង​ប្រទេស​សិ​ង្ហ​បុរី ដែលជា​ប្រទេសមួយ​មានច្បាប់​ទម្លាប់​តឹងរ៉ឹង​និង​ជា​ប្រទេស​មានអំណាច​សេដ្ឋកិច្ច​ជា​ខ្លា​នៅ​អាស៊ី​។​សូមកុំ​ឲ្យ​អំពើហិង្សា​បែបនេះ កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ឲ្យ​សោះ​៕​

sept2913_chaichee_beatenup

19_6 20_6 30_5 31_4

53

 

 


Source from: www.dtn7.com

No comments:

Post a Comment