
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ស្រវឹងស្រា ជិះម៉ូតូរេពេញផ្លូវ បោះពួយយ៉ាងលឿន ទៅបុកម៉ូតូរបស់បុរសម្នាក់ ដែលចតស្ងៀមលើចិញ្ចើមផ្លូវ ហើយម្ចាស់ទៅបត់ជើងតូច នៅក្បែរវិទ្យាល័យ ប៉ោយប៉ែតក្រុង បណ្តាលឲ្យរងរបួសហូរឈាមកក្លាក់ ដេកដួលក្នុងភក់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះមានឈ្មោះ លាភ ពៅ អាយុ ២២ឆ្នាំ ជានិស្សិតឆ្នាំទី១ រៀននៅភ្នំពេញ មានស្រុកកំណើតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានជិះម៉ូតូឌ្រីមស៊េរី២០១០ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1H-5440 ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូត ទៅបុកម៉ូតូឃ្លីក ពណ៌ក្រហមលាយខ្មៅ ១គ្រឿង ដែលចតស្ងៀមលើចិញ្ចើមផ្លូវ ហើយម្ចាស់ទៅបត់ជើងតូច បណ្តាលឲ្យដួល ដេកកប់ក្នុភក់៕
Source from: watphnom-news.com