ទៅលេង​ស្រុកកំណើត​ពេល​ភ្ជុំបិណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរ​ដួល​កប់​ភក់​ហូរឈាម​កក្លាក់​

​ក្រុង​ប៉ោយប៉ែត៖បុរស​ម្នាក់​ស្រវឹងស្រាជិះ​​ម៉ូតូ​​រេ​​ពេញ​​ផ្លូវបោះ​ពួយ​​យ៉ា​​ង​​លឿនទៅ​បុក​​ម៉ូ​តូ​​របស់​​បុ​រស​​ម្នាក់ដែល​​ចត​​ស្ងៀម​​លើ​​ចិ​ញ្ចើម​ផ្លូវហើយ​​ម្ចាស់​​ទៅ​បត់​ជើង​តូច

ក្រុង​ប៉ោយប៉ែត ៖ បុរស​ម្នាក់​ស្រវឹងស្រា ជិះ​​ម៉ូតូ​​រេ​​ពេញ​​ផ្លូវ បោះ​ពួយ​​យ៉ា​​ង​​លឿន ទៅ​បុក​​ម៉ូ​តូ​​របស់​​បុ​រស​​ម្នាក់ ដែល​​ចត​​ស្ងៀម​​លើ​​ចិ​ញ្ចើម​ផ្លូវ ហើយ​​ម្ចាស់​​ទៅ​បត់​ជើង​តូច នៅ​ក្បែរ​​វិ​ទ្យា​ល័យ ប៉ោយ​ប៉ែត​​ក្រុង បណ្តាល​​ឲ្យ​រង​​​របួស​​​ហូរ​ឈាម​​ក​ក្លាក់​ ដេក​ដួល​ក្នុង​ភក់ កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៣ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

 

​ជនរងគ្រោះ​មាន​ឈ្មោះ លាភ ពៅ អាយុ ២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ រៀន​នៅ​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ជិះ​ម៉ូតូ​ឌ្រី​ម​ស៊េរី​២០១០ ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 1H-5440 ក្នុងស្ថានភាព​ស្រវឹងស្រា ធ្វើដំណើរ​តាមផ្លូវ​បេតុង ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជ្រុល​ចង្កូត ទៅបុក​ម៉ូតូ​ឃ្លី​ក ពណ៌​ក្រហម​លាយ​ខ្មៅ ១​គ្រឿង ដែល​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ ហើយ​ម្ចាស់​ទៅ​បត់ជើងតូច បណ្តាល​ឲ្យ​ដួល ដេក​កប់​ក្នុ​ភក់​៕

Wat 03103


Source from: watphnom-news.com

No comments:

Post a Comment