ប្រជាពលរដ្ឋ​ជាង ២០​ម៉ឺន​គ្រួសារ រង​ផល​ប៉ះ​ពាល់​​ដោយ​​គ្រោះ​ទឹក​ជំ​នន់ និង​​មាន​​មនុស្ស​​ស្លាប់ ៣៩​នាក់​

​រាជធានី​ភ្នំពេញ៖យោងតាមរបាយកា​រណ៍​​ទិ​ន្ន​ន័យ​​ប៉ះ​ពាល់និង​​ខូច​ខាតដោយ​​ជំ​នន់​​ទឹក​ភ្លៀងលើក​​ទី​​២និង​​ជំ​នន់​​ទន្លេ​មេ​គង្គ

រាជធានី​ភ្នំពេញ ៖ យោងតាម របាយកា​រណ៍​​ទិ​ន្ន​ន័យ​​ប៉ះ​ពាល់ និង​​ខូច​ខាត ដោយ​​ជំ​នន់​​ទឹក​ភ្លៀង លើក​​ទី​​២ និង​​ជំ​នន់​​ទន្លេ​មេ​គង្គ របស់​​គណៈ​កម្មា​ធិ​ការ​​ជាតិ គ្រប់​គ្រង​​គ្រោះ​ម​ហ​ន្ត​រាយ បាន​​ឲ្យ​​ដឹង​ថា រហូត​មក​ដល់​​ថ្ងៃ​ទី​​១ ខែ​តុលា​ឆ្នាំ​២០១៣ គ្រោះទឹកជំនន់ បានសម្លាប់​ប្រជាជន​កម្ពុជា​ចំនួន ៣៩​នាក់​ហើយ និង​រាប់ពាន់​គ្រួសារ​ទៀត ត្រូវបាន​អាជ្ញាធរ​ជម្លៀស ទៅរក​ទីទួល​មាន​សុវត្ថិភាព ។​

របាយការណ៍​បាន​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ បាននិងកំពុង​វាយប្រហារ ខេត្ត​-​ក្រុង​មួយចំនួន​នៅ​កម្ពុជា ក្នុងនោះ មាន​ខេត្តព្រះវិហារ​, កំពង់ធំ​, បន្ទាយមានជ័យ​, សៀមរាប​, ឧ​ត្ត​រ​មានជ័យ​, កំពង់ចាម​, ក្រចេះ​, ស្ទឹងត្រែង​, ព្រៃវែង​, កណ្តាល​, ព្រះសីហនុ​, រតនគិរី និង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន​៦៦ និង​ឃុំ​ចំនួន ៣០០ ក្នុងចំណោម​បណ្តា ខេត្ត​-​ក្រុង​នានា ។​

 

​គ្រោះទឹកជំនន់​ទាំង​១៣​ខេត្ត​-​ក្រុង​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ១០០.៣៣៤ គ្រួសារ បាន​រង ផលប៉ះពាល់ និង​ប្រជាពលរដ្ឋ​ចំនួន ៩.៩៥៦​គ្រួសារ ត្រូវបាន​ក្រុម​អាជ្ញាធរ ជួយសង្គ្រោះ និង​បាន​ជម្លៀសចេញ  ទៅរក​ទីទួល​មាន​សុវត្ថិភាព​។ ក្នុងនោះ មានផ្ទះ​របស់​ប្រជាជន ចំនួន ៨៩.១៨៦​ខ្នង បាន​រង​ការប៉ះពាល់ និង​ធ្វើ​ឲ្យ ផ្ទះ​ចំនួន ២៩​ខ្នង​ទៀត បាន​ខូចខាត និង​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៣៩​នាក់ បាន​ស្លាប់បាត់​បង់ជីវិត ហើយ​មិន​បានធ្វើ ឲ្យ​មនុ​ស្សណា​ម្នាក់ រងរបួស​នោះទេ ។​

 

​ចំពោះ​សាលារៀន ដែល​រង​ផលប៉ះពាល់ មាន​ចំនួន ៥៣៣​ខ្នង​, វត្ត​អារាម​ចំនួន​២៩១ និង មន្ទីរពេទ្យ​ចំនួន ២៩​ផងដែរ ហើយ​សត្វពាហនៈ ដែល​ត្រូវបាន​គេ ជម្លៀសចេញ​មាន​ចំនួន ១៧.០៣៣​ក្បាល និង មាន​សត្វពាហនៈ​ងាប់​ចំនួន ៣៤​ក្បាល​។ សន្ទូង​ដែល​បាន​ប៉ះពាល់ មាន​ចំនួន​៩៨.២២៧​ហិកតា​។ ចំពោះ​សំណាប ដែល​បាន​ខូចខាត​មាន​ចំនួន ៣៥៧​ហិកតា និង​ប៉ះពាល់​ដំណាំ​ផ្សេងៗ ចំនួន ៥.៣៤៧​ហិកតា ពុំមាន​ការខូចខាត ឡើយ​។ ដោយឡែក​ផ្លូវជាតិ និង​ខេត្ត ប៉ះពាល់​ចំនួន ៤៥.២៨២​ម៉ែត្រ ពុំមាន​ការខូចខាត​ទេ ហើយ​ផ្លូវ​លំបាន ប៉ះពាល់​ចំនួន ៧៤៤.២៣២​ម៉ែត្រ មិនមាន​ការខូចខាត​ឡើយ​។​

 

​របាយការណ៍​ក៏បាន បញ្ជាក់​ផងដែរ​ថា ស្ពាន​លិច​មាន​ចំនួន ១៣៣​កន្លែង និង​ប៉ះពាល់​ទំនប់​ចំនួន ៩០​កន្លែង​នៅ ខេត្តកណ្តាល ឧ​ត្ត​រ​មានជ័យ​៥​កន្លែង កំពង់ចាម​១៤​កន្លែង ហើយ​មាន​ច្រាំង​បាក់​មួយកន្លែង​នៅ​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម ១​កន្លែង លិច​ស្ពាន​ចំនួន ២​កន្លែង និង​នៅ​ខេត្តក្រចេះ លិច​ស្ពាន​ចំនួន ៣៨៥​កន្លែង ៕

Wat 0310 Wat 03101 Wat 03102



Source from: watphnom-news.com

No comments:

Post a Comment