
ខេត្តបាត់ដំបង ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ ប្រមាណ ៥ថ្ងៃជាប់ៗគ្នា នៅក្នុងខេត្តបាត់ដំបង បណ្តាលឲ្យទឹកជំនន់ឡើង គម្រាមកំហែងលិចភូមិ និងផ្លូវជាតិមួយចំនួន ឈានដល់កម្រិត ប្រកាសអាសន្ន ហើយរហូតមកដល់ព្រឹកថ្ងៃទី៦ខែតុលា ឆ្នាំ២០១៣ កម្រិតទឹកជំនន់ នៅស្ទឹងសង្កែ បានឡើងដល់ជិត១៤ម៉ែត្រ ដែលជាកម្រិត ត្រូវប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន។
អាជ្ញាធរនិងកម្លាំងសមត្ថកិច្ច កំពុងយកចិត្តទុកដាក់ ការពារស្ពាននិងផ្លូវមួយចំនួន និងចេញជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ មករកទីទួលសុវត្ថិភាព។ ពេលទឹកជំនន់កំពុងឡើងនេះ មានដើមឈើរលំ ហើយហូរចុះមកពីខាងលើ តាមដងស្ទឹងមកប៉ះទង្គិច នឹងស្ពានថ្ម អាចបណ្ដាលឲ្យ ខូចខាតស្ពាន។ កម្លាំងប៉ូលិសបានត្រៀម ចុះជួយការពារ និងសហការ ជាមួយកម្លាំងសាធារណៈការ ដាក់ឡានស្ទូចស្រង់ដើមឈើ មែកឈើចេញ កុំឲ្យទឹកហូរបុកទាញ បំបាក់សរសរស្ពាន៕
Source from: watphnom-news.com