
ប្រទេសជប៉ុន ៖ កាលពីពេលថ្មីៗនេះនាង Tomomi Itano ជាតារាចម្រៀង មានសម្រស់ស្រស់ស្អាត និងមានមន្តស្នេហ៍ទាក់ទាញ ទស្សនិកជនរាប់លាននាក់ ក្នុងប្រទេសជប៉ុន ឲ្យឈ្លក់វង្វេងសម្រស់ ដងខ្លួនដ៏សិចស៊ី និងទឹកដមសំឡេងរបស់នាង បានបញ្ចេញរូបភាពសិចស៊ី ក្នុងឈុតប៊ីគីនី គួរឲ្យចាប់អារម្មណ៍។
ពេលថ្មីៗនេះនាង Tomomi Itano បញ្ចេញរូបសិចស៊ី ឈុតប៊ីគីនី ជាច្រើនសន្លឹករបស់នាង តាមប្រព័ន្ធអនឡាញ បន្ទាប់ពីនាងបានចាកចេញ ពីក្រុមតារាចម្រៀង ដ៏ល្បីស្រីប៉ុប AKB48 របស់ជប៉ុន។ នាង Tomomi Itano គឺជាអតីតសមាជិក ក្រុមតារាចម្រៀងសិចស៊ី វ័យក្មេងស្រីប៉ុប AKB48 ។ នាងមិនត្រឹមតែមានទេពកោសល្យតន្ត្រី ដ៏ល្បីល្បាញទេ ថែមទាំងមានស្រស់ស្អាត និងមានមន្តស្នេហ៍ទៀតផង។
នាង Tomomi Itano មិនត្រឹមជាតារាចម្រៀង និងតារាម៉ូដែលមួយដួង ដែលមានកេរ្តិ៍ឈ្មោះល្បី ក្នុងប្រទេសជប៉ុន ក៏ជាតារាសម្តែងទូរទស្សន៍ នៅប្រទេសជប៉ុនផងដែរ។ នាង Tomomi Itano កើតនៅថ្ងៃទី ៣ សីហា ១៩៩១ នៅខេត្ត Kanagawa ប្រទេសជប៉ុន កម្ពស់១,៥៤ ម៉ែត្រ ទម្ងន់ ៥២ គ.ក្រ និងទំហំទាំង៣ ៖ ៣០-២២-៣១៕
Source from: watphnom-news.com