ខឹង​​គេ​​ដៀល​​ថា​​គ្មាន​​លុយ​​យក​​កូន​​ទៅ​​ពេទ្យ ប្រើ​​ហិ​ង្សា​​ច្រាន​​ស្ត្រី​​ម្នា​ក់​ដួល រលូត​​កូន​​ក្នុង​​ផ្ទៃ ២​​ខែ​

​ខេត្តបាត់ដំបង៖កម្លាំង​​អាវុធ​ហត្ថបាន​​ឃាត់​ខ្លួន​​បុ​រស៣​​នាក់​​ដែល​​ជាប់​ចោទពី​បទ​​ហិ​ង្សា​​ដោយ​​ចេត​នាប​ន្ទាប់​ពី​​បាន​​ព្រួត​​គ្នាវាយ​​ធ្វើ​បាប​​បុរ​ស​​ជា​​ប្តី

​ខេត្តបាត់ដំបង ៖ កម្លាំង​​អាវុធ​ហត្ថ បាន​​ឃាត់​ខ្លួន​​បុ​រស ៣​​នាក់​​ដែល​​ជាប់​ចោទ ពី​បទ​​ហិ​ង្សា​​ដោយ​​ចេត​នា ប​ន្ទាប់​ពី​​បាន​​ព្រួត​​គ្នា វាយ​​ធ្វើ​បាប​​បុរ​ស​​ជា​​ប្តី ហើយ​​ច្រាន​ស្ត្រី​​ជា​​ប្រ​ពន្ធ ប​ណ្តាល​​ឲ្យ​​ដួល រលូត​​កូន​​ក្នុង​​ផ្ទៃ ២​​ខែ ខណៈ​ដែល​​នាង​​ចូល​​ជួយ​ប្តី កាលពី​ម៉ោង​១៧ ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា​ឆ្នាំ​២០១៣ នៅ​ភូមិ​ត្រាង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

ជនរងគ្រោះ​មានឈ្មោះ ញ៉ សា​វ័​ន្ត ភេទ​ស្រី​អាយុ ៣១​ឆ្នាំមាន​ផ្ទៃពោះ ២​ខែ បាន​រលូត​កូន និង​ប្តី​ឈ្មោះ ហម ជឹម អាយុ ៣២​ឆ្នាំមាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​។ ជនសង្ស័យ​ដែល ត្រូវបាន​ឃាត់ខ្លួន​រួមមាន​ទី​១-​ឈ្មោះ សែម ឡា​ច អាយុ ៥៦​ឆ្នាំ ទី​២-​ឈ្មោះ ឡា​ច ឡា​ត់ អាយុ ២០​ឆ្នាំ ត្រូវជា​កូន​របស់​ឈ្មោះ សែម ឡា​ច​និង​ទី​៣-​ឈ្មោះ ប៊ិន ឡុង អាយុ ២៥​ឆ្នាំ​ត្រូវជា​ក្មួយ​ប្រសារ ហើយ​ជនសង្ស័យ​ទាំង ៣​នាក់​ស្នាក់នៅ ក្នុងភូមិ​កើតហេតុ​ជាមួយគ្នា​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ៣​នាក់​បាន​សារភាពថា មុនពេល​កើតហេតុ ពួកខ្លួន​ខឹង​ឈ្មោះ ហម ជឹម ដែល​និយាយ​មើលងាយ​ថា ពួកគេ​គ្មាន​ប្រាក់ ៣០០​ដុល្លារ ទៅ​ព្យាបាល​ជំងឺ​កូន​នៅ​ពេទ្យ ក៏​ក់ត​មាន​ជម្លោះ​វាយតប់​គ្នា និង​វាយ​ឈ្មោះ ហម ជឹម នៅមុខ​ផ្ទះ ខណៈនោះ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ញ៉ សា​វ័​ន្ត ចូលមក​ជួយ​ឃាត់ ហើយ​ពួកខ្លួន​ប្រតាយ​ច្រាន ដួល​អុកគូថ​តែម្តង ហើយក៏​មិនដឹងថា នាង​មាន​ផ្ទៃពោះ​ឬ​អត់​ទេ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា យោងតាម​បណ្តឹង​របស់​ឈ្មោះ ញ៉ សា​វ័​ន្ត គឺ​ក្រោយពេល​ប្រតាយ​គ្នា ដួល​អុកគូថ​នៅ​កន្លែង​កើត​ហេ​ត នាង​ចុកពោះ​ហើយ​បាន​ទៅ​ពិគ្រោះ ជាមួយ​ពេទ្យឆ្មប ទើប​ដឹងថា កូន​ក្នុង​ផ្ទៃ​២​ខែ​របស់​នាង ត្រូវ​រលូត​បាត់​។ សង្ស័យ​ទាំង ៣​នាក់​ត្រូវបាន សមត្ថកិច្ច​អាវុធហត្ថ កសាង​សំណុំ រឿង​ពីបទ​ហិង្សា​ដោយ​ចេតនា បញ្ជូនទៅ​តុលាកា​នា កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

Wat 2811


Source from: watphnom-news.com

No comments:

Post a Comment