បាក់​​ស្តា​ត​​ត្រៀម​ប្រកួត​ បាល់​ទាត់​ពិភព​លោក ២០១៤ សម្លាប់​មនុស្ស​​ពីរ​​នាក់​ (video inside)

​ប្រទេស​ប្រេ​ស៊ី​ល៖យ៉ាងហោចណាស់​មនុស្ស២នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ​សំណង់​នៃ​កីឡដ្ឋាន​មួយកន្លែង​ក្នុង​ទីក្រុង

​ប្រទេស​ប្រេ​ស៊ី​ល ៖ យ៉ាងហោចណាស់​មនុស្ស ២ នាក់​បាន​ស្លាប់​ ក្នុង​ឧបទ្ទវហេតុ​បាក់​រលំ ​សំណង់​នៃ​កីឡដ្ឋាន​ មួយកន្លែង​ក្នុង​ទីក្រុង Sao Paulo ក្នុងប្រទេស ​ប្រេ​ស៊ី​ល ។ នេះ​បើ​យោងតាម ​ទីភ្នាក់ងារ BBC ដែល​បាន​រាយការណ៍​កាលពី​​ថ្ងៃ​ពុធ​ ម្សិលមិញ​នេះ ។​

 

​គួរ​បញ្ជាក់ថា សំណង់​នៃ​កីឡដ្ឋាន​នេះ ​នឹងត្រូវ​សាងសង់​រួច​ជា​ស្ថាពរ ​នៅ​ចុងខែ​ធ្នូ​នេះ ស្របទៅតាម​ការចង់បាន​របស់ FIFA ដើម្បី​ប្រើប្រាស់​ក្នុងការ ​ប្រកួត​ផ្តាច់​ព្រាត់​នៃ​ការប្រកួត ​ដណ្តើមពាន​រង្វាន់​ពិភពលោក​ឆ្នាំ ២០១៤ ខាងមុខនេះ តែ​បែរជា​ត្រូវ​ជួប​បញ្ហា​នេះ​ទៅវិញ ។

 

​ក្រុម​ជួយ​សង្គ្រោះបាន​និយាយថា សំណង់​ដែក​បាន​ធ្លាក់ ​បាក់​ពី​ខាងលើ​ដំបូល​ចុះមកក្រោម​ ហើយ​បានធ្វើ​ឲ្យ​ខូចខាត​មួយ​ភាគ ​នៃ​កីឡាដ្ឋាន​នេះ​។ ប្រទេស​ប្រេ​ស៊ី​ល​បាន​សារភាពថា​ខ្លួន ពិតជា​ខំប្រឹងប្រែង​យ៉ាងខ្លាំង​ ក្នុងការ​បញ្ចប់​ការសាងសង់​កីឡាដ្ឋាន 12 ឲ្យ​ហើយ​សម្រាប់​ព្រឹ​ត្ត​ការណ៍​ បាល់ទាត់​ពិភពលោក​៕

28-11-2013 (3) 28-11-2013 (2)


Source from: watphnom-news.com

No comments:

Post a Comment