
នៅពេលដែលមនោសញ្ចេតនាក្នុងជីវិតស្នេហាយុវវ័យកាន់តែជ្រាលជ្រៅទៅៗ យុវតីអាចប្រឈមនឹងការលះបង់ខ្លួនប្រាណ។ យុវវ័យខ្លះនិយាយថា ការលះបង់ខ្លួនប្រាណរបស់យុវតី ដោយព្រមរួមភេទជាមួយសង្សារ អាចធ្វើឱ្យស្នេហារបស់ពួកគេកាន់តែរឹងមាំ ប៉ុន្តែអ្នកខ្លះទៀតមិនគិតដូច្នោះទេ។

រូបតំណាង
លោក មករា បុគ្គលិកក្រុមហ៊ុនផ្ដល់សេវាទូរសព្ទមួយបាននិយាយថា “មិនលាក់បាំងឡើយ ខ្ញុំនិង សង្សារខ្ញុំធ្លាប់អីអីនឹងគ្នាមែន ហើយក្រោយពីពេលនោះមកយើងកាន់តែស្និទ្ធស្នាលជាងមុនទៀត”។ មករា បន្តថា ធម្មតាមនុស្សស្រីបើសិនជាព្រមប្រគល់ខ្លួនប្រាណឱ្យទៅអ្នកណាម្នាក់ហើយ មានន័យថាគេស្រលាញ់យើងខ្លាំងណាស់ ដូច្នេះបើយើងស្រលាញ់គ្នាពិតប្រាកដនោះ ឈ្លោះគ្នាតិចតួចកុំបែកគ្នាអី។
ខុសពីមតិរបស់យុវជនខាងលើ សីហា និស្សិតឆ្នាំទី ៤ ផ្នែកអង់គ្លេស បានលើកឡើងថា សម័យនេះមនុស្សប្រុស និងមនុស្សស្រីគឺស្មើដៃគ្នា ឱ្យតែមានឱកាសគឺលួចមានថ្មីបានគ្រប់ពេល។ ដូច្នេះបើសិនជាយើងអាចយកខ្លួនសង្សាររបស់យើងបានហើយនោះ គេប្រហែលជាមិនសូវហ៊ានទៅមានអ្នកផ្សេងៗទេ ព្រោះគេស្តាយនឹងអ្វីដែលគេបានធ្វើជាមួយយើង។
ចំណុចដែរ យុវជន ម៉ារ៉ា បានបញ្ចេញមតិថា កាលពីតាមស្រលាញ់សង្សាររបស់ប្អូនលើកដំបូង សង្សារប្អូនធ្វើឫកពារណាស់ តែក្រោយពេលស្រលាញ់គ្នាបានយូរបន្តិច ហើយបានរួមភេទជាមួយគ្នាហើយនោះ សង្សារប្អូនមិនសូវធ្វើឫកដូចមុនទេ។ ផ្ទុយទៅវិញ គេតែងតែយកចិត្តទុកដាក់នឹងប្អូន។

រូបតំណាង
ជុំវិញបញ្ហានេះ យុវតីមួយចំនួនធំតែងតែលង់ប្រាណនឹងមនោសញ្ចេតនាបោកប្រាស់របស់មនុស្សប្រុស។ មិនខុសពីយុវជនខាងលើ ជាក់ស្ដែង យុវជនមួយរូបសុំមិនបញ្ចេញឈ្មោះ ជានិស្សិតផ្នែកគ្រប់គ្រង់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បាននិយាយត្រង់ៗថា ក្រោយពីពេលបានខ្លួនសង្សាររបស់ប្អូនហើយ ប្អូនតែងតែមានចិត្តរេចង់រកអ្នកថ្មីមួយទៀត បើទោះជានារីម្នាក់នោះមានរូបស្អាតក៏ដោយ។
>>យុវវ័យថា ស្រីៗសាច់សខ្ចីសព្វថ្ងៃជាស្បែកឡើងស៊េរី>>
>>ធ្វើម៉េចទើបដឹងថាគេជាកម្លោះបរិសុទ្ធ?>>
យុវវ័យមួយចំនួនតែងតែបន្ទោសស្នេហាពេលដែលខ្លួនជួបរឿងបែកបាក់ ដោយនិយាយថា ស្នេហាគឺការឈឺចាប់ ប៉ុន្តែធាតុពិតមនុស្សទេដែលជាអ្នកធ្វើឱ្យមនុស្សឈឺចាប់នោះ ស្នេហាគឺការចុះសម្រុងរវាងមនុស្សពីរនាក់ និងសាងភាពផ្អែមល្ហែម៕
ការប្រឡូកនឹងផ្លូវភេទមុនរៀបការប្រឈមនឹងបញ្ហាជាច្រើនដូចជាជំងឺកាមេរោគ វិប្បដិសារៈក្រោយបែកគ្នា និងបញ្ហាជាច្រើនទៀតដូច្នេះហើយnob70 សង្ឃឹមថាយុវវ័យយើងនឹងប្រយ័ត្នខ្លួនក្នុងរឿងនេះ៕
តើ nob70 មានមតិអ្វីខ្លះដើម្បីចែករំលែកលើចំណុចមួយនេះ?
ដោយ nob70
ប្រភពពី៖ www.nob70.com