ស្នេហា​និង​ការ​លះ​បង់​ខ្លួន​ក្នុង​សង្គម​យុវវ័យ​ខ្មែរ


នៅ​ពេល​ដែល​មនោសញ្ចេតនា​ក្នុង​ជីវិត​ស្នេហា​យុវវ័យ​កាន់​តែ​ជ្រាលជ្រៅទៅៗ យុវតី​អាច​ប្រឈម​នឹង​ការ​​លះបង់​ខ្លួន​ប្រាណ​។ ​យុវវ័យ​ខ្លះ​និយាយ​ថា​ ការ​លះបង់​ខ្លួន​ប្រាណ​របស់​យុវតី​​ ដោយ​ព្រម​រួមភេទ​ជាមួយ​សង្សារ អាច​ធ្វើ​ឱ្យ​ស្នេហា​របស់​ពួក​គេ​កាន់​តែ​រឹង​មាំ​ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​មិន​គិត​ដូច្នោះ​ទេ។

 

រូបតំណាង

រូបតំណាង

 

លោក  មករា បុគ្គលិក​ក្រុម​ហ៊ុន​​ផ្ដល់​សេវា​ទូរសព្ទ​មួយ​បាន​និយាយ​ថា “មិន​លាក់​បាំង​ឡើយ ខ្ញុំ​និង សង្សារ​ខ្ញុំ​ធ្លាប់​អីអី​នឹង​គ្នា​មែន ហើយ​ក្រោយ​ពី​ពេល​នោះ​មក​យើង​កាន់​តែ​ស្និទ្ធស្នាល​ជាង​មុន​ទៀត”។ មករា បន្ត​ថា ធម្មតា​មនុស្ស​ស្រី​បើ​សិន​ជា​ព្រម​ប្រគល់​ខ្លួន​ប្រាណ​ឱ្យ​ទៅ​អ្នក​ណា​ម្នាក់​ហើយ មាន​ន័យ​ថា​គេ​ស្រលាញ់​យើង​ខ្លាំង​ណាស់ ដូច្នេះ​បើ​យើង​ស្រលាញ់​គ្នា​ពិត​ប្រាកដ​នោះ ឈ្លោះ​គ្នា​តិច​តួចកុំ​បែក​គ្នា​អី។

 

ខុស​ពី​មតិ​របស់​យុវជន​ខាង​លើ សីហា និស្សិត​ឆ្នាំ​ទី ៤ ផ្នែក​អង់គ្លេស បាន​លើក​ឡើង​ថា សម័យ​នេះ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​គឺ​ស្មើ​ដៃ​គ្នា ឱ្យ​តែ​មាន​​ឱកាស​គឺ​លួច​មាន​ថ្មី​បាន​គ្រប់​ពេល។ ដូច្នេះ​បើ​សិន​ជា​យើង​អាច​យក​ខ្លួន​សង្សារ​របស់​យើង​បាន​ហើយ​នោះ គេ​ប្រហែល​ជា​មិន​សូវ​ហ៊ាន​ទៅ​មាន​អ្នក​ផ្សេងៗ​ទេ ព្រោះ​គេ​ស្តាយ​នឹង​អ្វី​ដែល​គេ​បាន​ធ្វើ​ជាមួយ​យើង។

>>បែក​សាច់​ចង្កេះ​មាន​ន័យ​ថា ​អស់​ព្រហ្មចារី?>>

​ចំណុច​​ដែរ យុវជន ម៉ារ៉ា បាន​បញ្ចេញ​មតិ​ថា កាល​ពី​តាម​ស្រលាញ់​សង្សារ​របស់​ប្អូន​លើក​ដំបូង សង្សារ​ប្អូន​ធ្វើ​ឫក​ពារ​ណាស់ តែ​ក្រោយ​ពេល​ស្រលាញ់​គ្នា​បាន​យូរ​បន្តិច ហើយ​បាន​រួមភេទ​ជាមួយ​គ្នា​ហើយ​នោះ សង្សារ​ប្អូន​មិន​សូវ​ធ្វើ​ឫក​ដូច​មុន​ទេ។ ផ្ទុយ​ទៅ​វិញ គេ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​នឹង​ប្អូន។

 

 

broken hearted

រូបតំណាង

 

​ជុំ​វិញ​បញ្ហា​នេះ យុវតី​មួយ​ចំនួន​ធំ​តែង​តែ​លង់​ប្រាណ​នឹង​មនោសញ្ចេតនា​បោកប្រាស់​របស់​មនុស្ស​ប្រុស។ ​មិន​ខុស​ពី​យុវជន​ខាង​លើ ជាក់​ស្ដែង យុវជន​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ជា​និស្សិត​ផ្នែក​គ្រប់គ្រង់​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​និយាយ​ត្រង់ៗ​ថា ក្រោយ​ពី​ពេល​បាន​ខ្លួន​សង្សារ​របស់​ប្អូន​ហើយ ប្អូន​តែង​តែ​មាន​ចិត្ត​រេ​ចង់​រក​អ្នក​ថ្មី​មួយ​ទៀត បើ​ទោះ​ជា​នារី​ម្នាក់​នោះ​មាន​រូប​ស្អាត​ក៏​ដោយ។

 

 >>យុវវ័យ​ថា ស្រីៗ​​សាច់ស​​ខ្ចី​សព្វ​ថ្ងៃ​ជា​ស្បែក​ឡើង​ស៊េរី>>

 

>>ធ្វើម៉េចទើបដឹងថាគេជាកម្លោះ​បរិសុទ្ធ?>>

យុវវ័យ​មួយ​ចំនួន​តែងតែ​បន្ទោស​ស្នេហា​ពេល​ដែល​ខ្លួន​ជួប​រឿង​បែកបាក់​ ដោយ​និយាយ​ថា ស្នេហា​គឺ​ការ​ឈឺ​ចាប់ ប៉ុន្តែ​ធាតុ​ពិត​មនុស្ស​ទេ​ដែល​ជា​អ្នក​ធ្វើ​ឱ្យ​មនុស្ស​ឈឺចាប់​នោះ​ ស្នេហា​​គឺ​ការ​ចុះ​សម្រុង​រវាង​មនុស្ស​ពីរ​នាក់​ និង​សាង​ភាព​ផ្អែម​ល្ហែម៕

 

ការ​ប្រឡូក​នឹង​ផ្លូវ​ភេទ​មុន​រៀបការ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា​ជំងឺ​កាមេរោគ វិប្បដិសារៈ​ក្រោយ​បែក​គ្នា និង​បញ្ហា​ជា​ច្រើន​ទៀត​ដូច្នេះ​ហើយ​nob70 សង្ឃឹម​ថា​យុវវ័យ​យើង​នឹង​ប្រយ័ត្ន​ខ្លួន​ក្នុង​រឿង​នេះ៕

 

ចុច​ទី​នេះ ដើម្បី​អាន​អត្ថបទ ស្ដាប់​យុវវ័យ​និយាយ​ពី​រឿង​លេ​ងពណ៌​សក់​តិច​មើល៍!

 

 

តើ nob70 មាន​មតិ​អ្វី​ខ្លះ​ដើម្បី​ចែក​រំលែក​លើ​ចំណុច​មួយ​នេះ?

 

 

ដោយ nob70

ប្រភពពី៖​ www.nob70.com

No comments:

Post a Comment