ខ្យល់​ព្យុះ​​រលំ​​ផ្ទះ​​មេ​ភូមិ ស​ង្កត់​​មនុ​ស្ស​​ស្លាប់ ២​​នាក់​​របួស​ ៩​​នាក់ ពេល​​ប្រ​ជុំ​​ធ្វើ​​ប័ណ្ណ​​ក្រី​ក្រ​

​ខេត្តបាត់ដំបង៖ខ្យល់​ព្យុះ​​លាយ​​ភ្លៀង​​បាន​​បក់​បោក​​ផ្ទះ៤​​ខ្នង​​របើក​​ដំ​បូល២​​ខ្នង​​និង​​រលំ​​ទាំង​ស្រុង២​​

​ខេត្តបាត់ដំបង ៖ ខ្យល់​ព្យុះ​​លាយ​​ភ្លៀង​​បាន​​បក់​បោក​​ផ្ទះ ៤​​ ខ្នង​​របើក​​ដំ​បូល ២​​ ខ្នង​​និង​​រលំ​​ទាំង​ស្រុង ២​​ ខ្នង​​​បណ្តា​ល​​​ឲ្យ​​​ម​នុ​ស្ស​​ស្លាប់ ២ ​នាក់​​របួ​ស ៩​ នាក់​​ពេល​ប្រ​ជុំ​​ធ្វើ​​ប័ណ្ណ​​អា​ទិ​ភាព ក្នុង​ការ​​ទទួល​​សេ​វា​​សុខ​ភាព ដែល​​គេ​​និ​យម​​ហៅ​ថាប័ណ្ណ​ក្រីក្រ កាលពី​ម៉ោង ១៥​និង​៤០ នាទី​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅផ្ទះ​មេភូមិ​ក្រពើ​៤០ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់ ដោយសារ​ខ្យល់ព្យុះ វាយ​ផ្ទះ​បាក់​សង្កត់​រួមមាន​ទី​១-​ឈ្មោះ ឆូត គឹម​លន់ ភេទ​ស្រី អាយុ ២៨​ឆ្នាំ​យកទៅ​ធ្វើបុណ្យ នៅ​ស្រុកកំណើត ក្នុងភូមិ​ត្នោត ឃុំ​សឿ ស្រុក​​មង្គ​ល​​បូរី ខេត្ត​បន្ទា​យ​មាន​ជ័យ​។ ទី​២-​ឈ្មោះ អ៊ិន ភី​ន ភេទ​ស្រី អាយុ ៤២​ឆ្នាំ ជា​ក្រុមការងារ​ភូមិ ធ្វើបុណ្យ​នៅ​ភូមិ​កើតហេតុ​។

 

​រីឯ​ជនរងគ្រោះ​ដែល​រងរបួស​មាន ៩​នាក់​ក្នុងនោះ​ទី​១-​ឈ្មោះ ហុង ហាយ ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជា​អនុ​ភូមិ​ក្រពើ​៤០ របួសធ្ងន់​ត្រូវ​ជើងឆ្វេង និង​ក្បាល​សំរាក​នៅ​មន្ទីរពេទ្យ​។ ទី​២-​ឈ្មោះ ប្រោក ហ៊ឺ អាយុ ៤៧​ឆ្នាំ​មេភូមិ​ក្រពើ​៤០ រងរបួស​ស្រាល​។ ទី​៣-​ឈ្មោះ តៀម ជន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ​របួសស្រាល​។ ទី​៤-​ឈ្មោះ ហ៊ឺ រតនា ភេទ​ស្រី អាយុ ៩​ឆ្នាំ​របួសស្រាល​។ ទី​៥-​ឈ្មោះ ហ៊ឺ សា​រ័ត្ន ភេទ​ស្រី អាយុ ៦​ឆ្នាំ​របួសស្រាល​។ ទី​៦-​ឈ្មោះ ហ៊ឺ ងិ​ត ភេទ​ស្រី អាយុ ២០​ឆ្នាំ របួសស្រាល​។ ទី​៧-​ឈ្មោះ ហ៊ឺ ញិ​ប ភេទ​ស្រី អាយុ​១៤ ឆ្នាំ​របួសស្រាល​។ ទី​៨-​ឈ្មោះ រឿន អឿន ភេទ​ប្រុស អាយុ ៥០​ឆ្នាំ​របួសស្រាល និង​ទី​៩-​ឈ្មោះ ខៀវ ហ៊​ន ភេទ​ប្រុស អាយុ​៥១ ឆ្នាំ​របួសស្រាល​។​

ឈ្មោះ ហុង ហាយ អនុ​ភូមិ​ក្រពើ​៤០ ដែល​រងរបួស​ធ្ងន់​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​៧​ក្រោយពី​ប្រជុំ​ធ្វើ​ប័ណ្ណ​អាទិភាព ក្នុងការ​ទទួល​សេវា​សុខភាព​ចប់ បម្រុង​ទៅផ្ទះ​រៀងៗ​ខ្លួន ស្រាប់​តែមាន​ខ្យល់ព្យុះ និង​ភ្លៀង​មក​វាយ​ផ្ទះ​មេភូមិ បាក់​សង្កត់​លើ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​របួស​និង​ស្លាប់​មនុស្ស​តែម្តង​៕

Wat 08112


Source from: watphnom-news.com

No comments:

Post a Comment