ប្រទះ​ឃើញ​​សព​​បុរស​​ម្នាក់ ដែល​​ត្រូវ​​ឡាន​​បុក​​និង​​កិន​​ក្បាល​​ធ្លាយ​​ខួរ ស្លាប់​នៅ​លើ​​ផ្លូវ​ជាតិ​

​ខេត្ដ​ពោធិ៍សាត់៖កាល​ពី​​វេលា​​ម៉ោង៤​​និង​​៣០​នា​ទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៨ខែ​វិច្ឆិកាឆ្នាំ​​២០​១៣អ្នក​ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ជាតិ​​លេខ​​៥

​ខេត្ដ​ពោធិ៍សាត់ ៖ កាល​ពី​​វេលា​​ម៉ោង ៤​​និង​​៣០​ នា​ទី​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ អ្នក​ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ​​ជាតិ​​លេខ​​៥ បាន​​ប្រ​ទះ​ឃើញ​​សាក​សព បុរ​ស​​ម្នាក់​នៅ​​កណ្ដា​ល​ផ្លូវ ត្រង់​ចំ​ណុច​​មុខ​​រោង​ចក្រ អគ្គិ​សនី ក្នុង​ភូមិ​​ព្រៃ​​ឪម៉ា​ល់សង្កាត់​​រលាប ក្រុង​-​ខេត្ដ​ពោធិ៍សាត់  ដែល​គេ​សង្ស័យថា ត្រូវ​រថយន្ដបុក​ហើយ​កិន​ខ្ទេច​ក្បាល មើលទៅ​គួរឱ្យ​រន្ធត់​បំផុត​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​បានឱ្យដឹង​ថា សាកសព​ដែល​គេ​ប្រទះឃើញ សង្ស័យ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ដបុក ហើយ​កិន​ក្បាល​ខ្ទេច​នោះ ពុំ​ស្គាល់​អត្ដ​សញ្ញាណ ហើយក៏​គ្មាន​សាច់ញាតិ ឬ​បងប្អូន​ណា​ស្គាល់​ដែរ ។ ជនរងគ្រោះ ភេទ​ប្រុស អាយុ​ប្រហែល ២២​ឆ្នាំ សម្បុរ​ខ្មៅ​ស្រអែម មាន​កម្ពស់​ប្រហែល​ជាង ១,៦០​ម៉ែត្រ ស្លៀកខោ​ខ្មៅ ជើងវែង ពាក់​អាវយឺត ខ្មៅ​ដៃខ្លី និង​ពាក់​ស្បែកជើង​សម្រែក​ស៊ក ត្រូវ​រថយន្តបុក​និង​កិន​ក្បាល​ធ្លាយ​ខួរ បាក់​ដៃជើង​ស្លាប់ ហើយ​សាកសព​ត្រូវបាន​សមត្ថកិច្ច យកទៅ​តម្កល់​នៅ​វត្ដ​ពាល​ញែក ហើយ​ត្រៀម​បូជា​ឆាប់ៗ​នេះ ព្រោះ​មាន​ធុំក្លិន​ស្អុយ ៕

Wat 0811


Source from: watphnom-news.com

No comments:

Post a Comment