អ្នក​បើក​រថ​យន្ត​​លុ​ច្ស​​ស៊ី​ស​ បង្ក​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ផ្អើល​​មួយ​​ចំ​ហៀង​​រាជ​ធានី​​ភ្នំ​ពេញ​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​ស្រ​វឹង​ស្រាយ៉ាង​​ជោក​ជាំ​​បាន​​បើក​រថ​យន្តលុ​ច្ស​​ស៊ី​ស៤៧០មួយ​គ្រឿងរេ​​ច​ង្កូត​​ទៅ​បុក​​រះ​​រថ​យន្ត​​កូរ៉ូ​ឡា

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​ស្រ​វឹង​ស្រា យ៉ាង​​ជោក​ជាំ​​បាន​​បើក​រថ​យន្ត លុ​ច្ស​​ស៊ី​ស ៤៧០ មួយ​គ្រឿង រេ​​ច​ង្កូត​​ទៅ​បុក​​រះ​​រថ​យន្ត​​កូរ៉ូ​ឡា និ​ង​​ម៉ូ​តូ​​សេ​​១១០ ដែល​​ចត​ស្ងៀម នៅ​ជាប់​​ចិ​ញ្ចើម​ផ្លូវ ហើយ​​រថ​យន្ត​​បង្ក​​បាន​​ព្យា​យាម បើក​​រត់​​តាំង​​ពី​​ក​ន្លែង​កើតហេតុ ក្នុង​ខណ្ឌចំការមន រហូតដល់​ខណ្ឌមានជ័យ ទើប​នគរបាល ដេញ​ឃាត់​បាន​កាលពី​វេលា​ម៉ោង ២២​និង​០០ នាទី​យប់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣ ។​

 

​មុនពេល​កើតហេតុ រថយន្ត​កូរ៉ូឡា ១​គ្រឿង ពណ៌​ខ្មៅ និង​ម៉ូតូ​សេ​១១០ មួយគ្រឿង​ទៀត បាន​ចត​ជាប់​គ្នា​នៅ​ចិញ្ចើមផ្លូវ​ព្រះមុនីវង្ស មុខ​សាលា​ច្បាប់ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ខណ​:​នោះ​ស្រាប់​តែមាន​រថយន្ត​លុ​ច្ស​ស៊ី​ស ៤៧០ ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2R. 7181 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន តាមផ្លូវ​ព្រះមុនីវង្ស បានគេច​ជាមួយ​ម៉ូតូ​១​គ្រឿង ក៏​រេច​ង្កូ​ច​បុក​រថយន្ត​កូរ៉ូឡា ខ្ទេច រុញ​ទៅ​កិន​ម៉ូតូ​សេ​១១០ មួយគ្រឿង​ទៀត​។​

 

​ម្ចាស់​រថយន្ត​លុ​ច្ស​ស៊ី​ស បាន​បើក​រត់​មិន​ចង់​ទទួលខុសត្រូវ តែ​ពេល​បើករ​ត់ដល់​មុខ​ស្នាក់ការ ប៉ុស្តិ៍​និរោធ រថយន្ត​បាន​ធ្លាក់​កាង ទើប​ម្ចាស់​រថយន្ត​បង្ក ចុះ​រត់​គេចខ្លួនបាត់ ស្រមោល ទុក​រថយន្ត​ចោល។ ហេ​តុ​ការ​ណ៍​​នេះ មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ​ទេ ប៉ុន្តែ​ម្ចាស់​រថយន្ត​បង្កហេតុ មាន​ចរិត​មិន​ថ្លៃថ្នូរ  បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ស្ទើរ​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​៕

Wat 011123


Source from: watphnom-news.com

No comments:

Post a Comment