នាំ​គ្នា​​ដើរ​លេង​​ចូល​​ក្លិប​​ ត្រូវ​​ក្រុម​ចោរ​​បន្លំ​​ខ្លួន​​ជា​​សមត្ថ​កិច្ច ភ្ជង់​​ប្លន់​​ម៉ូតូ​​ដោយ​​សុ​វត្ថិ​ភាព​

​រាជធានី​ភ្នំពេញ៖ជន​ស​ង្ស័យ២​​នាក់​​ជិះ​​ម៉ូ​តូ​​ស្មាសដែល​​បន្លំ​​ខ្លួន​​ជា​​ស​មត្ថ​កិច្ចខណ្ឌ​ដូន​ពេញបាន​ធ្វើ​​ស​កម្ម​ភាព​​ភ្ជង់យុវ​ជន​​ពីរ​នាក់​ប្លន់​​យក

​រាជធានី​ភ្នំពេញ ៖ ជន​ស​ង្ស័យ ២​​នាក់​​ជិះ​​ម៉ូ​តូ​​ស្មាស ដែល​​បន្លំ​​ខ្លួន​​ជា​​ស​មត្ថ​កិច្ច ខណ្ឌ​ដូន​ពេញ បាន​ធ្វើ​​ស​កម្ម​ភាព​​ភ្ជង់ យុវ​ជន​​ពីរ​នាក់​ប្លន់​​យក ម៉ូ​តូ​​ម៉ាក​​ស្កុប​​ពី ពណ៌​ក្រ​ហម គ្មាន​​ស្លាក​​លេខ ស៊េរី​​២០​១៤ កាល​ពី​​វេលា​​ម៉ោង ១២​​និង​​៥០​ នាទីយប់​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិតនៅ​តាមផ្លូវ​លេខ​៨៦ កែង​ផ្លូវ​លេខ​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ ខណៈ​ជនរងគ្រោះ កំពុង​នាំគ្នា​ប៉ះ​កង់​ម៉ូតូ​មួយគ្រឿង​ទៀត​។​

មុនពេល​កើតហេតុ​ជនរងគ្រោះ ឈ្មោះ សុខ សីហា អាយុ ២៣​ឆ្នាំ រស់នៅ​ខេត្តកណ្តាល និង​មិត្តភក្តិ មាន​គ្នា ៧​នាក់ ជិះ​ម៉ូតូ ៣​គ្រឿង នាំគ្នា​ដើរលេង ចូល​ក្លិប​កម្សាន្ត ស្រាប់តែ​ម៉ូតូ​មួយគ្រឿង បាន​បែក​កង់ ។ ពេលនោះ​ពួកគេ បាន​ប៉ះ​កង់​ម៉ូតូ នៅ​ជិត​ស្ថានីយ៍ ប្រេង​កាល់​តិច តាមផ្លូវ​ព្រះមុនីវង្ស ហើយ​ខណៈ នោះ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ស្មាស់ មួយគ្រឿង មក​ស្រែកថា យើង​តាម​ម៉ូតូ​នេះ ៣​ថ្ងៃ​ហើយ តាំងពី​បាញ់​នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដូច្នេះ​ត្រូវតែទៅ​អធិការដ្ឋាន នគរបាល​ជាមួយ​ពួកគេ​។​

 

​ពេលនោះជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ ស្រែក​គំរាម និង​វាយ​ផង​នោះ បាននាំគ្នា​រត់​ចូល ក្នុង​ស្ថានីយ៍​ប្រេង​ដែល​នៅក្បែរនោះ ហើយ​ជនសង្ស័យ​ម្នាក់ទៀត បាន​យក​សោ​អក្សរ​តេ ទៅបុក​កាច់​.​ក ហើយ​ប្លន់​យក​ម៉ូតូ​នោះ​ជិះ​គេចខ្លួន​បាត់ទៅ​។ ក្រោយ​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ឱ្យជួយ​អន្តរាគមន៍​ស្រាវជ្រាវ រក​ជនសង្ស័យ​មក ផ្តន្ទាទោស​តាមច្បាប់​៕

Wat 011122


Source from: watphnom-news.com

No comments:

Post a Comment