ទើប​តែ​​សឹក​​ពី​​បួស​​ថ្មីៗ វាយ​​ស​ម្លាប់​​ពូ​​ខ្លួន​ឯង ព្រោះ​តែ​​ឲ្យ​​ត្រី​​ស​ម្រាប់​​​ក្លែម​ស្រា​​តិច​ពេក​

​ខេត្តកំពង់ឆ្នាំង៖បុរស​​ម្នាក់​​បាន​រ​ង​រ​បួស​​ក្បាល​​ធ្ងន់​ធ្ងរព្រោះ​តែ​​ក្មួយ​ប្រុស​​ប​ង្កើតដែល​​ផឹក​ស៊ី​​ស្រ​វឹង​​បាន​​យក​​ដំបង​​​ឈើ​​ជ្រុង​​វាយចំ​ក្បាល​​ពី​ក្រោយ​​ផ្នែក​​ខាង​ឆ្វេងកាល​ពី​​វេ​លា​​ម៉ោង

ខេត្តកំពង់ឆ្នាំង ៖ បុរស​​ម្នាក់​​បាន​រ​ង​រ​បួស​​ក្បាល​​ធ្ងន់​ធ្ងរ ព្រោះ​តែ​​ក្មួយ​ប្រុស​​ប​ង្កើត ដែល​​ផឹក​ស៊ី​​ស្រ​វឹង​​បាន​​យក ​​ដំបង​​​ឈើ​​ជ្រុង​​វាយ ចំ​ក្បាល​​ពី​ក្រោយ​​ផ្នែក​​ខាង​ឆ្វេង កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​១៥ នា​ទី​​យប់​​ថ្ងៃ​ទី​​០៧ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ ​នៅ​ក្នុង​​ភូមិ​ក្នុង ឃុំ​ស្វាយ​រំពា ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ក្រោយពី​រងរបួស​បាន ១៤​ម៉ោង​។​

 

​បុរសរងគ្រោះ​មានឈ្មោះ ភី​ន ភាព អាយុ ២៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ពុំ អិត អាយុ ២៥​ឆ្នាំ​មានកូន ៣​នាក់ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ​បុរសរងគ្រោះ ជា​ឪពុកមារ​បានមកពីរ​ក​ត្រី ដើរ​ចូលមកក្នុង​ដី​ភូមិ​ឈ្មោះ ឆឺ​យ រ៉េត ដើម្បី​យក​ត្រី​ដែល​ខ្លួន​រកបាន ចែករំលែក​ឲ្យ​ក្មួយ​ឈ្មោះ ពឿ​ន ខ្នា អាយុ ២២​ឆ្នាំ ដែល​នៅ​ស៊ីផឹក​នៅ​ទីនោះ ទុក​សម្រាប់​ក្លែម​។​

 

​នៅពេល​ជនរងគ្រោះ​កំពុង​អង្គុយ​រើស​ត្រី ចែក​ឲ្យ​ក្មួយ​ក៏​ស្រាប់តែ​ជនដៃដល់ ជា​ក្មួយ​បាន​យក​ដំបង​ឈើ​ជ្រុង​ធំ ប្រវែង ៦​តឹក​លប​វាយ​ពីក្រោយ​ចំក្បាល​ផ្នែក​ខាងឆ្វេង បណ្ដាល​ឲ្យ​បុរសរងគ្រោះ របួស​ធ្ងន់ធ្ងរ​ដួលសន្លប់​នៅ​កន្លែង កើតហេតុ​។ ភូមិ​បាន​គ្រា​បុរសរងគ្រោះ មកកាន់​លំនៅដ្ឋាន ហើយ​ក្រុមគ្រួសារ​បាន​ដឹកបញ្ជូន​បុរសរងគ្រោះ ទៅកាន់​មណ្ឌល​សុខភាព​ឃុំ​ស្វាយ​រំពា​។

 

​ស្ត្រី​ឈ្មោះ ពុំ អិត ជា​ប្រពន្ធ​បុរសរងគ្រោះ បាន​ឲ្យ​ដឹងថា ក្រោយពេល​គ្រូពេទ្យ ក្នុង​មណ្ឌល​សុខភាព​ឃុំ​ស្វាយ​រំពា បាន​ពិនិត្យ​ព្យាបាល របួស​រួចមក គ្រូពេទ្យ​បាន​ប្រាប់ថា របួស​នេះ​មិន​ធ្ងន់ធ្ងរ​ទេ យក​អ្នករបួស​ទៅ​សំរាក​នៅផ្ទះ​វិញ​ចុះ​។ ពេលទៅដល់​ផ្ទះ​បាន​ជាង ១​ម៉ោង​ប្ដី​នាង​ក៏មាន​អាកា​រៈ​ធ្ងន់ធ្ងរ ប្រកាច់ ខ្ញាំ​ដៃជើង​បញ្ឈរភ្នែក ហើយ​ក្រុមគ្រួសារ ក៏បាន​ដឹកបញ្ជូន​មកកាន់ មន្ទីរពេទ្យបង្អែក​ខេត្ត​។​

រហូតដល់​ម៉ោង ៩​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​ជនរងគ្រោះ​មាន​សភាព ធ្ងន់ធ្ងរ​ខ្លាំង​ឡើងៗ​ក៏បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​តែម្តង​។ ជនដៃដល់​ឈ្មោះ ពឿ​ន ខ្នា ទើបតែ​សឹក​ពី​បួស​ថ្មីៗ នៅ​ពេលចេញ​ព្រះវស្សា​នេះ បាន​សារភាពថា ខ្លួន​បាន​ផឹកស្រា​អស់ ៤​លីត្រ​ជាមួយ​មិត្តភក្តិ ទំនងជា​ខឹង​នឹង​ពូ​ឲ្យ​ត្រី​សម្រាប់​ក្លែម​តិចពេក ទើប​យក​ដំបង​ជ្រុង វាយ​ពូ​ឯង​ស្លាប់​តែម្តង​៕

Wat 08111


Source from: watphnom-news.com

No comments:

Post a Comment