លួច​​ម៉ូតូ​​កី​ឡា​ករប្រ​ដាល់ ម្ចាស់​​ដឹង​​ទាន់​​ស្រែក​​ឆោ​រ​​ឡោ អ្នក​ដំ​ណើរ​​ព្រួត​​វាយ​​ស្ទើរ​​ស្លាប់​​

​រាជធានី​ភ្នំពេញ៖ចោរ​​លួច​​ម៉ូតូ​​ម្នាក់ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋចាប់​វាយ​​ទ្រោម​​ខ្លួននៅ​​​​ជិត​​ច្រក​ចូល​​ស្ថានី​យទូរ​ទស្សន៍​​បា​យ័នតាម​​ប​ណ្ដោយ​​ផ្លូវ​ជាតិលេ​ខ​១

រាជធានី​ភ្នំពេញ ៖ ចោរ​​លួច​​ម៉ូតូ​​ម្នាក់ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ ចាប់​វាយ​​ទ្រោម​​ខ្លួន នៅ​​​​ជិត​​ច្រក​ចូល​​ស្ថានី​យ ទូរ​ទស្សន៍​​បា​យ័ន តាម​​ប​ណ្ដោយ​​ផ្លូវ​ជាតិលេ​ខ​១ ស្ថិត​ក្នុង​សង្កាត់​​និ​រោធ ខណ្ឌ​មាន​ជ័យ កាល​ពី​​វេ​លា​​ម៉ោង ៩​​ព្រឹក​​ថ្ងៃ​ទី​​៨ ខែ​វិច្ឆិកាឆ្នាំ​​២០​១៣ ហើយ​ជនសង្ស័យ​មានឈ្មោះ ឈិន ដា​រ៉ា ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​វិហារ​សួគ៌ ខេត្តកណ្ដាល ស្នាក់នៅ​ផ្ទះជួល​បណ្ដោះអាសន្ន ចល័ត​ពីមួយ​ទៅមួយ​។​

ម្ចាស់​ម៉ូតូ​ដែល​ជនល្មើស​លួច​យកទៅ​នោះ​ឈ្មោះ អ៊ូ ពលី​ន ភេទ​ប្រុស មុខរបរ​ជា​កីឡាករ​ប្រដាល់ ស្នាក់នៅ​ផ្ទះជួល​ក្បែរ​ច្រកចូល​ស្ថានីយ ទូរទស្សន៍​បាយ័ន បាន​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌ ក្រហម​លាយ​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1AF-2762 មក​ចត​ក្បែរ​ផ្លូវជាតិ​លេខ​១ ក្បែរ​កន្លែង​ខ្លួន​ស្នាក់នៅ ដោយ​ទុក​សោ​ជាប់​នឹង​ម៉ូតូ ព្រោះ​នឹក​ឃើញថា​នៅក្បែរ​ខ្លួន​។

 

​ប្រមាណ​ជា ១០​នាទី​ក្រោយមក​ក៏​ស្រាប់តែ ជនសង្ស័យ​ខាងលើ​បាន​បញ្ឆេះ​ម៉ូតូ ជិះ​ចេញទៅ ហើយ​ឈ្មោះ អ៊ូ ពលី​ន ក៏បាន​ស្រែក​ឆោឡោ ឲ្យ​អ្នកធ្វើដំណើរ​និង​ប្រជាពលរដ្ឋ ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ ហើយ​បាននាំគ្នា​ព្រួត​វាយ ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។ កម្លាំង​នគរបាល​ប៉ុស្ដិ៍ បាន​ទៅដល់​កន្លែងកើតហេតុ នាំ​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​ឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​៕

Wat 08118


Source from: watphnom-news.com

No comments:

Post a Comment