តុលាការ​សម្រេច​ឲ្យ​តារា​សម្តែង​ច​ន ច័ន្ទ​លក្ខិណា និង​ស្វាមី​លែងលះគ្នា​តាម​សំណើ​របស់​នាង​ជា​ផ្លូវការ​

នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បានប្រកាស​សាលក្រម​របស់ខ្លួន​នៅលើ​បណ្តឹងសុំ​លែងលះ​ស្វាមី គឺ​លោក យុ​ត្ថា​រ៉ា ឆា​នី របស់​តារា​សម្តែង​និង​ពិធី​ការិនី​ច​ន ច័ន្ទ​លក្ខិណា ដោយ​វិនិច្ឆ័យ​សេចក្តីសម្រេច​ចេញ​ជា​បី​ចំណុច​ដូចខាងក្រោម ៖

១-​អនុញ្ញាត​ឲ្យ​នាង​ច​ន ច័ន្ទ​លក្ខិណា និង​លោក យុ​ត្ថា​រ៉ា ឆា​នី ជា​ប្តី​លែងលះគ្នា​ទៅតាម​ផ្លូវច្បាប់​ចាប់ពីពេលនេះ​តទៅ ។​

២-​តម្រូវ​ឲ្យ​លោក យុ​ត្ថា​រ៉ា ឆា​នី គ្រប់គ្រង​បីបាច់​ថែរក្សា​កូនស្រី​ម្នាក់​ដែលជា​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍ ។​

៣-​បង្គាប់​ឲ្យ​បែងចែក​ទ្រព្យសម្បត្តិ​រួម​ជា​ពីរ​ចំណែក​ស្មើៗ​គ្នា ។​

មជ្ឈដ្ឋាន​អ្នកវិភាគ​ផ្លូវច្បាប់​នៅ​កម្ពុជា​មួយចំនួន​បាន​លើកឡើងថា សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ហាក់​បានដាក់​សម្ពាធ​យ៉ាង​ធ្ងន់​ទៅលើ​ភាគី​ខាង​ប្រុស គឺ​លោក យុ​ត្ថា​រ៉ា ឆា​នី ព្រោះ​តុលាការ​បង្គាប់​ឲ្យ​ថែរក្សា​បីបាច់​កូនស្រី​ម្នាក់ឯង​ផង និង​ទ្រព្យសម្បត្តិ​ត្រូវបាន​បែងចែក​ជា​ពីរ​ស្មើៗ​គ្នា​ផង ជាមួយ​ភាគី​ខាង​ស្រី​គឺ អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ជា​អតីត​ភរិយា​ដ៏​កម្សត់កម្រ​៕​

rree81

Chan-Chanleakhena-20


Source from: www.dtn7.com

No comments:

Post a Comment