គណបក្សប្រឆាំង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​យុទ្ធនាការ​សង្គ្រោះ​ជាតិ​ដោយ​អហិង្សា និង​សន្តិវិធី​ជា​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា នៅ​ថ្ងៃទី​១០ ធ្នូ​

នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​អំពាវនាវ​ដល់​មហាជន​ខ្មែរ​ទូទាំងប្រទេស​ឲ្យ​រៀបចំខ្លួន សម្លៀកបំពាក់ កន្សែង​-​ក្រមា បាយ​-​ទឹក ដើម្បី​ចូលរួម​យុទ្ធនាការ​សង្គ្រោះ​ជាតិ ដោយ​អហិង្សា និង​សន្តិវិធី​ជា​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ ខាងមុខ ក្រោម​ការរៀបចំ​របស់​សង្គម​ស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និង​សហជីព​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជូនដំណឹង​ថា អ្នកចូលរួម​យុទ្ធនាការ​នេះ​ទាំងអស់គ្នា​នឹងត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​តាម​បណ្តា​ខេត្ត​នានា​តាមផ្លូវ​ជាតិ​ទាំង​៦ ចូលមក​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៣ ស្អែក​នេះ ហើយ​មកដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៣ ខាងមុខ ដើម្បី​ទទួលបាន​មកវិញ​នូវ​ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី​ពេញលេញ ការគោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ​សេរី​ពហុបក្ស នីតិរដ្ឋ យុត្តិធម៌​សង្គម ជីវភាព​រុងរឿង​សុខសន្តិភាព​ពិតប្រាកដ​៕​

57165000_n


Source from: www.dtn7.com

No comments:

Post a Comment