ជន​ជាតិ​​ថៃ​​និង​​ម៉ា​ឡេ​ស៊ី ៤​​នាក់​​រៀប​​គ​ម្រោង​​ឆ​បោក​​លុយ​​អា​ជីវ​ករ​​ខ្មែរ ជាប់​អ​ន្ទាក់​​ស​មត្ថ​កិច្ច​

​ក្រុង​ប៉ោយប៉ែត៖ជន​ជាតិ​​ម៉ា​ឡេ​ស៊ី​​ពីរ​​នាក់និង​​ជន​ជាតិ​​ថៃ​​ពីរ​​នាក់បាន​​ឆ្លង​ដែន​​ចូល​​ទឹក​ដី​​ខ្មែរប៉ុន​ប៉ង​​ឆ​បោក​​ប្រាក់​​ពី​​អា​ជីវ​ករ​នៅ​ប៉ោយ​ប៉ែតតែ​​មិន​បាន​​ស​ម្រេច

​ក្រុង​ប៉ោយប៉ែត ៖ ជន​ជាតិ​​ម៉ា​ឡេ​ស៊ី​​ពីរ​​នាក់ និង​​ជន​ជាតិ​​ថៃ​​ពីរ​​នាក់ បាន​​ឆ្លង​ដែន​​ចូល​​ទឹក​ដី​​ខ្មែរ ប៉ុន​ប៉ង​​ឆ​បោក​​ប្រាក់​​ពី​​ អា​ជីវ​ករ​នៅ​ប៉ោយ​ប៉ែត តែ​​មិន​បាន​​ស​ម្រេច ក៏​ត្រូវ​​កម្លាំង​​អាវុធ​ហត្ថ ក្រុង​​ប៉ោយ​ប៉ែត ចាប់​​ក្រ​បួច​​ចូល​​ទ្រុង នៅ​​ចំ​ណុច​​ស្តង់​​តា​​ងួន កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ ស្ថិតនៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 

​ជនរងគ្រោះ​មានឈ្មោះ ប៊ុន ណាំ​អៀង អាយុ ៣២​ឆ្នាំ មានមុខ​រប​ជា​អា​ជីករ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ជនសង្ស័យ ៤​នាក់​ជា​ជនជាតិ​បរទេស មក​លួងលោម ប៉ុនប៉ង​ឆបោក​លុយ​។ ជនសង្ស័យ ៤​នាក់​រួមមាន​ទី​១-​ឈ្មោះ​ជា យៀវ​ថុង អាយុ ៥៥​ឆ្នាំ ទី​២-​ឈ្មោះ អាន វ៉​លប​ន អាយុ ៣៨​ឆ្នាំ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ជា​ជនជាតិ​ឡេ​ស៊ី ទី​៣-​ឈ្មោះ សាវ៉ា​លី អាយុ ៣៦​ឆ្នាំ​និង​ទី​៤- ឈ្មោះ សុរ៉ា ដិ អាយុ ២៩​ឆ្នាំ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ជា​ជនជាតិ​ថៃ​។​

 

​ជនសង្ស័យ​៤​នាក់​នេះ បាន​ទាក់ទង​ជាមួយ​ជនរងគ្រោះ កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៣ តាមរយៈ​ទូរស័ព្ទ​ក្នុង​គោលបំណង បបួល​ឲ្យ​ដាក់​ភាគហ៊ុន រកស៊ី​ជាមួយគ្នា​គិត​ជា ទឹកប្រាក់​ចាប់ពី ១​ម៉ឺន​ដុល្លារ អាច​ទទួល​ការប្រាក់​បាន ១៥​ភាគរយ ពីព្រោះ​ពួកគេ​មាន​ក្រុមហ៊ុន​ក្រៅ​ស្រុក ចំនួន​៥ ហើយ​ចំណែក​លុយ​ដែល​ដាក់​ហ៊ុន​នេះ យកទៅ​ចងការ​ប្រាក់ ឲ្យ​ទៅ​អ្នក​ផ្សេងទៀត ។​

ប្រសិនជា​ជនរងគ្រោះ អាច​បបួល​មិត្តភក្តិ ឬ​អ្នក​ដ៏​ទៃ​បាន​ផ្សេងទៀត មក​ដាក់​ហ៊ុន​អាច​ទទួលបាន​លុយ​ទឹកតែ ៥០០​ដុល្លារ​ថែមទៀត​ផង​។ លុះ​ថ្ងៃទី​៣០ ខែតុលា ជនរងគ្រោះ និង​ជនសង្ស័យ​បាន​ណាត់គ្នា​មក​ហូបបាយ នៅក្នុង​ទឹកដី​កម្ពុជា ហើយ​ជនរងគ្រោះ​បាន​និយាយថា ត្រូវធ្វើ​កិច្ចសន្យា​មុខ​សមត្ថកិច្ច ទើប​ហ៊ាន​ប្រគល់​លុយ​ឲ្យ​។

ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំង ៤​នាក់ ក៏​ប្រាប់​ចាំ​សួរ​ថ្នាក់លើ និង​សុំ​ពន្យា​ពេល​សិន តែ​ជនរងគ្រោះ​គិតថា មិនសូវ​ល្អ​ក៏បាន​រាយការណ៍ ប្រាប់​កម្លាំង​អាវុធហត្ថ​ក្រុង ចុះមក​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Wat 01110


Source from: watphnom-news.com

No comments:

Post a Comment