មក​ពី​​ផឹក​ស៊ី​​ស្រ​វឹង​​ជិះ​​ម៉ូតូ ទៅ​បុក​​លូ​​លើ​​ចិ​ញ្ចើម​ផ្លូវ ប៉ើង​​ខ្ទាត​​សន្លប់​​ស្តូក​ស្តឹង​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​ផឹក​ស៊ី​​ស្រ​វឹង​​ជោក​ជាំបាត់​បង់​​ភាព​ម្ចាស់​​​ការ​បញ្ជា​​ម៉ូ​តូ​​លែង​​បានក៏​​ជ្រុល​​ចង្កូត​​ទៅ​បុក​​ចូល​​លូប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់ស​ន្លប់​​ឈឹង​នៅ​នឹង​ក​ន្លែងរីឯ​​ម៉ូ​តូ​​រ​ង​​ការ​ខូច​ខាត

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​ផឹក​ស៊ី​​ស្រ​វឹង​​ជោក​ជាំ បាត់​បង់​​ភាព​ម្ចាស់​​​ការ​បញ្ជា​​ម៉ូ​តូ​​លែង​​បាន ក៏​​ជ្រុល​​ចង្កូត​​ទៅ​បុក​​ចូល​​លូ ប​ណ្តា​ល​​ឲ្យ​​រង​របួស​​ធ្ងន់ ស​ន្លប់​​ឈឹង​នៅ​នឹង​ក​ន្លែង រីឯ​​ម៉ូ​តូ​​រ​ង​​ការ​ខូច​ខាត ផ្នែក​​ខាង​មុខ​​យ៉ាង​ដំ​ណំ​​ផង​ដែរ  កាល​ពី​​វេលា​ម៉ោង ៨​និង​៤០ នាទី​យប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុងទិសដៅ ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន រេ​ចុះ​ររ​ឡើង​ពេញ​ផ្លូវ ស្រាប់តែ​ជ្រុល​ចង្កូត ទៅបុក​លូ ១​កង់​ដែល​គេ​ដាក់​ចោល នៅ​នឹង​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​ចូលទៅ ១​កំណាត់​ខាងមុខ រីឯ​អ្នកបើកបរ​វិញ​ខ្ទាត បុក​ជាប់មាត់​លូ សន្លប់​នៅក្បែរ​លូ​រងរបួស​ធ្ងន់​។​

 

​ជនរងគ្រោះ​មានឈ្មោះ​មានឈ្មោះ អ៊ុំ សាវុធ អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ខ្នា​រោង ឃុំ​ព្រះរាម ស្រុក​បាទី ខេត្តតាកែវ រងរបួស​បែកក្បាល​ស​ន្ល​ប់​ឈឹង​។ ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ ស៊េរី​២០០៣ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A-9023 រង​ការខូចខាត​មួយ កំណាត់​មុខ​យ៉ាងដំណំ ត្រូវបាន​នគរបាល​ប្រគល់​ឲ្យ​ប្រពន្ធ យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

 Wat 011117 Wat 011118


Source from: watphnom-news.com

No comments:

Post a Comment