បត់​​ម៉ូតូ​​មិន​​ប្រ​យ័ត្ន​​បុក​​គ្នា​​ប្រ៉ា​វ អ្នក​រង​របួស​​ធ្ងន់​​ប​ញ្ជូ​ន​​ទៅ​​ពេទ្យ អ្នក​​ស្រាល​​ជិះ​​ម៉ូតូ​​គេច​ខ្លួន​

​រាជធានី​ភ្នំពេញ៖ម៉ូតូ​​ម៉ាក​​ហុង​ដា​​សេ​​១២៥បាន​​បើក​​ទៅ​បុក​​ជា​មួយ​​ម៉ូ​តូ​​សង់​​កូរ៉េបណ្ដា​ល​ឱ្យ​​បុរស​​ម្នាក់រង​របួស​​ធ្ងន់ឯ​​អ្នក​រង​របួស​​ស្រាល​​បាន​​លើក​​ម៉ូតូជិះ​គេច​ខ្លួន​​បាត់​ស្រ​មោល

​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​​ម៉ាក​​ហុង​ដា​​សេ​​១២៥ បាន​​បើក​​ទៅ​បុក​​ជា​មួយ​​ម៉ូ​តូ​​សង់​​កូរ៉េ បណ្ដា​ល​ឱ្យ​​បុរស​​ម្នាក់ រង​របួស​​ធ្ងន់ ឯ​​អ្នក​រង​របួស​​ស្រាល​​បាន​​លើក​​ម៉ូតូ ជិះ​គេច​ខ្លួន​​បាត់​ស្រ​មោល កាល​ពី​​វេលា​​ម៉ោង​​៧ យប់​​ថ្ងៃ​ទី​៦ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជនរងគ្រោះ​ត្រូវបាន​ដឹក តាម​រថយន្ដ​សាមុយ ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ​ដើម្បី​ជួយសង្គ្រោះ​ភ្លាមៗ​។​

មុនពេល​កើតហេតុ​បុរស​ម្នាក់ ដែលមាន​អាយុ​ជាង ៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​គ្មាន​ស្លាក​មួយគ្រឿង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤​ពិ​លិចទៅ​កើត ហើយ​បាន​បត់​ម៉ូតូ​ទៅខាង​ឆ្វេង​ដៃ ធ្វើឱ្យ​ជនរងគ្រោះ ម្នាក់​ឈ្មោះ ស៊ី​ឡា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-7560 ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ម៉ូតូ​សង់​កូរ៉េ​បណ្ដាលឱ្យ​ដួល និង​រងរបួស​ធ្ងន់​តែម្នាក់ឯង​៕

Wat 071120


Source from: watphnom-news.com

No comments:

Post a Comment