មិន​ដឹង​​ជា​​មក​ពី​ណា​ ដាច់​ចិត្ត​​ចង​.​ក​​សម្លាប់​ខ្លួន​​លើ​​ដើម​​ស្វាយ គ្មាន​​នរ​ណា​​ស្គាល់​

​ខេត្តសៀមរាប៖បុរស​​មិន​​ស្គាល់​​អត្ត​សញ្ញា​ណ​​ម្នាក់បាន​ស​ម្រេច​​ចិត្ត​​ចង​.​ក​​សម្លាប់​ខ្លួនដោយ​​ប្រើ​​អាវ​ដៃ​វែង ត្រូវ​បាន​​អ្នក​ភូមិ​​ប្រទះ​ឃើញកាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៦ខែ​វិច្ឆិកា

ខេត្តសៀមរាប ៖ បុរស​​មិន​​ស្គាល់​​អត្ត​សញ្ញា​ណ​​ម្នាក់ បាន​ស​ម្រេច​​ចិត្ត​​ចង​.​ក​​សម្លាប់​ខ្លួន ដោយ​​ប្រើ​​អាវ​ដៃ​វែង  ត្រូវ​បាន​​អ្នក​ភូមិ​​ប្រទះ​ឃើញ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​៦ ខែ​វិច្ឆិកា បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល នៅ​​ចំណុច​​ចិ​ញ្ចើម​​ផ្លូវ​ជាតិ​​លេខ​​៦ ក្នុង​ភូមិ​​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខាងលិច​ផ្សារ​ស្វាយ​ធំ ជាង​១០០​ម៉ែត្រ​។​

បុរស​ដែល​ធ្វើអត្តឃាត មាន​អាយុ​ប្រហែល ៣០​ឆ្នាំ កម្ពស់ ១,៥៩​ម៉ែត្រ សម្បុរ​ខ្មៅ សក់​ខ្លី នៅក្នុង​ហោប៉ៅ​មាន​លុយ​ខ្មែរ ២.០០០​រៀល បារី​ហ្វី​ន ១​កញ្ចប់ ដែកកេះ​១ បាន​ចងក​លើ​ដើម​ស្វាយ កម្ពស់​ពី​ដី ៣,២​ម៉ែត្រ​។ តាម​ការពិនិត្យ និង​បើកចំហ​ឲ្យ​អ្នកភូមិ​ចូល​មើល គឺ​ពុំមាន​ន​ណា​ម្នា​ក់បាន​ស្គាល់​នោះឡើយ ហើ​យេ​ជនរងគ្រោះ ពុំមែន​ជាម​នុស្ស​វិកលចរិត ហើយក៏​ពុំមែន​ជា​អ្នក​ស្រវឹង​នោះដែរ ។​

 

​ជនរងគ្រោះ​ពិតជា​សម្លាប់ខ្លួន ដោយ​យក​អាវដៃវែង​របស់ខ្លួន​ចង​.​ក ពុំមាន​អ្វី​ផ្សេង​ទេ ព្រោះ​នៅលើ​ដងខ្លួន​និង​ក្បាល​សាកសព ក៏​មិនមាន​ស្នាម​អ្វី​ទាំងអស់ ដូច្នេះ​សាកសព​គឺ​ពិតជា ស្លាប់​ដោយ​ការធ្វើអត្តឃាត​។ សាកសព​ត្រូវបាន​យកទៅ​តម្កល់ទុក នៅ​វត្ត​ស្វាយ​ធំ រង់ចាំ​ក្រែង​មាន​សាច់ញាតិ បានដឹង​មក​ទទួលយក​ទៅធ្វើ​បុណ្យ ប៉ុន្តែ​ដល់ពេល​រសៀល បើ​មិនឃើញ​មាន​សាច់ញាតិ​ទេ គឺអាច​បូជា​ឬ​បញ្ចុះ​នៅក្នុង​វត្ត​តែម្តង ៕

Wat 071128


Source from: watphnom-news.com

No comments:

Post a Comment