ឡាន​​ទំ​នើប​​របស់​​ឈ្មួញ​​មាន​លុយ បើក​​លឿន​​ដូច​​ហោះ​​ទៅ​បុក​​ម៉ូតូ​​ស្លាប់ ២​​នាក់​​របួស​ធ្ងន់​​ម្នាក់​

​ខេត្តក្រចេះ៖យ៉ាង​ហោច​ណាស់​​ម​នុស្ស២​​នាក់​​បាន​​ស្លាប់​បាត់​​បង់​ជី​វិត​​ភ្លា​មៗនៅ​នឹង​ក​ន្លែង​​កើត​ហេតុ​​ហើយ​​ម្នាក់​ទៀត​​បាន​​រង​របួ​ស​​ធ្ងន់ដោយ​សារ​​រថ​យន្ត​​ទំ​នើបម៉ាក​​បា​​ឡែ​ន

​ខេត្តក្រចេះ ៖ យ៉ាង​ហោច​ណាស់​​ម​នុស្ស ២​​នាក់​​បាន​​ស្លាប់​បាត់​​បង់​ជី​វិត​​ភ្លា​មៗ នៅ​នឹង​ក​ន្លែង​​កើត​ហេតុ​​ ហើយ​​ម្នាក់​ទៀត​​បាន​​រង​របួ​ស​​ធ្ងន់ ដោយ​សារ​​រថ​យន្ត​​ទំ​នើប ម៉ាក​​បា​​ឡែ​ន ពណ៌​​ទឹក​ប្រាក់ របស់​លោក​​ថៅ​កែ​​ម្នាក់ បើក​​បុក​​ម៉ូតូ​​របស់​​ពួក​គេចំ​ពីមុខ​ពេញ​មួយ​ទំហឹង កាលពី​វេលា​ម៉ោង ៧​និង​១០ នាទី​យប់​ថ្ងៃទី​២៦ ខែ វិ​ច្ឆ​កា ឆ្នាំ​២០១៣  នៅ​ចំណុច ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​

លោក កែ វិ​ណូ អធិការរង​នគរបាល ស្រុក​ស្នួល ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ប្រាប់​ឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2W ១០៩៨ ទៅបុក​ម៉ូតូ​ម៉ាក​នែ​វ មិនមាន​ពាក់​ស្លាក​លេខ ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់ ស្លាប់បាត់​បងជីវិត យ៉ាង​អាណោចអាធ័ម​បំផុត រីឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់​។ មូល​ហេតុដែល​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាលមកពី​រថយន្ត បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ព្យុះ ហើយ​វាក់​ជាមួយ យានយន្ត​ផ្សេងទៀត ទើប​បណ្តាលឱ្យ​រេ​ចង្កូត ទៅបុក​បុរស ៣ នាក់​ដែល​កំពុងតែ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត​យ៉ាង​ពេញទំហឹង​។​

 

​បុរស ២ នាក់​ដែល​បាន​ស្លាប់បាត់​បងជីវិត រួមមាន​ឈ្មោះ ម៉េ​ត សំណាង អាយុ​១៧ ឆ្នាំ រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ទី​២ ឈ្មោះ យ៉ាប ម៉​ហាន់ ជនជាតិ​ឥស្លាម អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ថ្ពង ឃុំ​ស្នួល ស្រុក​ស្នួល​។ ចំណែក​ជនរងគ្រោះ ដែល​របួសធ្ងន់​មានឈ្មោះ ម៉ន ប៉ាង អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រែកក្តី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ចំណែក​ម្ចាស់​រថយន្ត​បង្ក មិនទាន់​ស្គាល់ឈ្មោះ​ទេ តែបើ​យោងតាម​ប្រ​ភ​ព័ត៌មាន បាន​ខ្សឹប​ប្រាប់ថា ជា​ម្ចាស់​សិប្បកម្ម ផលិត​ទឹក​សុទ្ធ​នៅ​ស្រុ​ស្នួល​។​

បច្ចុប្បន្ន​ជនរងគ្រោះ ដែល​បាន​ស្លាប់បាត់​បង់ជីវិត ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន សាច់ញាតិ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំ​ណែ​អ្នករបួសធ្ងន់​ត្រូវបញ្ជូន​ទៅ មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល ដើម្បី​ព្យាបាល ហើយរ​យន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ស្នួល ដើម្បី​កសាង​សុំ​ណុំ​រឿង ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ គឹម ហ៊ា​ត​

Wat 27111 Wat 27112


Source from: watphnom-news.com

No comments:

Post a Comment