លោក ស៊ូ​ថេប នៅតែ​ជំរុញ​ឲ្យ​​បាតុករបង្ក​ព្យុះភ្លៀង ​នៅ​គ្រប់​ស្ថាប័នរដ្ឋ ដោយ​មិន​ខ្វល់​ពី​ដីកាចាប់ខ្លួន​

​ប្រទេស​ថៃ៖កាលពី​ម្សិលមិញតុលាការ​ព្រហ្មទណ្ឌ​របស់​ថៃ​​​បា​ន​ស​ម្រេ​ច​​ដាក់ចេញ​ដីកាចាប់ខ្លួន​លោកស៊ូ​ថេបពីបទ​រំលោ​ភ​​ក្រ​ម​ព្រ​ហ្ម​ទ​ណ្ឌ

​ប្រទេស​ថៃ ៖ កាលពី​ម្សិលមិញ តុលាការ​ព្រហ្មទណ្ឌ​របស់​ថៃ​​​ បា​ន​ស​ម្រេ​ច​​ដាក់ចេញ​ដីកា ចាប់ខ្លួន​លោក ស៊ូ​ថេប ពីបទ​រំលោ​ភ​​ក្រ​ម​ព្រ​ហ្ម​ទ​ណ្ឌ ​ដោ​យ​បា​ន​​ដឹកនាំ​ពួក​សកម្មជន ​លុកលុយ​បណ្តា​ស្ថាប័នរដ្ឋ​ ក្នុងប្រទេស​ថៃ ។ ដីកា​នោះ​ត្រូវបាន​ស្នើឡើង​ដោយ​ ស្នងការរង​នៃ​រាជធានី​បាងកក គឺ​លោក Khachonsak Pansakhon ។

 

លោក​ស៊ូ​ថេប នឹងត្រូវ​ជាប់គុក ​៧​ឆ្នាំ និង​រង​ការពិន័យ​ប្រាក់​មួយចំនួន ប្រសិនបើ​លោក​ពិត​ជា មាន​កំហុស​មែ​ន​នោះ​។​ ប៉ុន្តែ​អ្វី​ទាំងនេះ លោក ស៊ូ​ថេប បាន​ជំរុញ​បន្ថែមទៀត​ ឲ្យ​ពួក​បាតុករ​បង្ក​ភាព ចលាចល​នៅ​គ្រប់​ក្រសួង និង​មន្ទីរ​ទាំងអស់​នៅ​ទូទាំង ប្រទេស​ថៃ​ក្នុងថ្ងៃនេះ ​ដោយ មិន​ខ្វល់​នឹង​ដីកាចាប់ខ្លួន ​របស់​តុលាការ​ព្រហ្មទណ្ឌ​ថៃ​នោះទេ​។​

 

​ពួក​សកម្មជន​ដឹកនាំ​ដោយ​លោក ស៊ូ​ថេប បាននាំគ្នា​ឡោម​ព័ទ្ធ​ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ និង​ក្រសួង​គមនាគមន៍ កាលពី​ថ្ងៃ​អង្គារ ពោលគឺ​បន្ទាប់ពី​ឈប់ ​ឡោម​ព័ន្ធ​ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួងការបរទេស ព្រមទាំង​ស្ថាប័ន​ ទំនាក់ទំនង​សាធារណៈ​។ យ៉ាងណាក៏ដោយ​មេធាវី របស់លោក​ស៊ូ​ថេប បាន​ទៅដល់​តុលាការ​ព្រហ្មទណ្ឌ ហើយ​ស្នើសុំ​ឲ្យ​មាន ការ​បកស្រាយ​លំអិត ​អំពី​ហេតុផល​ដែលថា កូនក្តី​របស់លោក​ពិត​ជា ​រំលោភ​ក្រមព្រហ្មទណ្ឌ​។​

 

​ពួក​បាតុករ​កំពុង​ទាមទារ​ឲ្យ​លោកស្រី យី​ង​ឡាក់ ចុះ​ចេញពី​តំណែង​ដោយ​ពួកគេ​ ចោទប្រកាន់ថា លោកស្រី​គឺជា​អាយ៉ង​ របស់​បងប្រុស​លោ​ក​ស្រី គឺ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​ត្រា ដែល​ធ្លាប់​ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ ទម្លាក់​ចេញពី​អំណាច កាលពី​ឆ្នាំ​២០០៦ ហើយ​លោក​ត្រូវបាន​ តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន​ពីរ​ឆ្នាំ ពីបទ​ពុករលួយ​ និង​ប្រើ​អំណាច​បំពាន​ច្បាប់​។ បច្ចុប្បន្ន ទណ្ឌិត​រូបនេះ​កំពុង ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​៕

thai-protest-1


Source from: watphnom-news.com

No comments:

Post a Comment