ព្យុះ​​ជា​​បន្ត​បន្ទាប់​​​នាំ​ឲ្យ​ប្រ​ទេស​​​​​ក​​ម្ពុជា មាន​​ភ្លៀង​​ធ្លាក់​​ជោក​ជាំ តែ​​មិន​មាន​​ទឹក​ជំ​នន់​​ទេ​

​រាជធានី​ភ្នំពេញ៖ឥទ្ធិ​ពល​​កូន​​ព្យុះ​​ទី​​៣១ដែល​​ធ្វើ​ដំ​ណើរ​​មក​ដល់​​កៀកនឹង​​ឆ្នេរ​​របស់​​ប្រ​ទេសវៀត​ណាម​​ភាគ​ខាង​ត្បូងកាល​ពី​​ព្រ​លប់​​ថ្ងៃ​ទី​​០៦ខែ​វិច្ឆិ​កា

​រាជធានី​ភ្នំពេញ ៖ ឥទ្ធិ​ពល​​កូន​​ព្យុះ​​ទី​​៣១ ដែល​​ធ្វើ​ដំ​ណើរ​​មក​ដល់​​កៀក នឹង​​ឆ្នេរ​​របស់​​ប្រ​ទេស វៀត​ណាម​​ភាគ​ខាង​ត្បូង កាល​ពី​​ព្រ​លប់​​ថ្ងៃ​ទី​​០៦ ខែ​វិច្ឆិ​កា បាន​​កំ​ពុង​គ្រប​​ដ​ណ្តប់​​មក​លើ ខេត្ត​​ក្រុង​​មួយ​ចំនួន​​ក្នុង​ប្រ​ទេស​​ក​ម្ពុជា បង្ក​​ឲ្យ​​មាន​​ភ្លៀង​​ធ្លាក់​ជោកជាំ តាំងពី​ព្រលប់​ថ្ងៃទី​០៦ និង​រហូតដល់​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា​នេះ ប៉ុន្តែ​ទឹកភ្លៀង​ដោយសារ​ឥទ្ធិពល​ព្យុះ​នេះ មិន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នោះ ទេ​។​

 

​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​លោក ចាន់ យុ​ត្ថា បាន​ឲ្យ​ដឹងថា កូន​ព្យុះ​ទី​៣១ ដែល​កើត​នៅ​សមុទ្រ​ចិន ឥឡូវ​វា​បានក្លាយ​ជា​វិ​សម្ពាធ ពេលមកដល់​កៀក​នឹង​ឆ្នេរ​របស់ ប្រទេស​វៀតណាម​ភាគខាងត្បូង ដោយ​ធ្វើដំណើរ​កាត់ ពីលើ​រាជធានី​ភ្នំពេញ មុននឹង​ចូលទៅ​ដល់​ក្នុង​ឈូង​សមុទ្រ​ថៃ​ភាគ​ខាងជើង បង្ក​ឲ្យ​ផ្ទៃមេឃ​មាន​សភាព​អួអាប់ និង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន នៅ​តំបន់​ទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ ក្នុងប្រទេស​កម្ពុជា​។​

លោក  ចាន់ យុ​ត្ថា បាន​បន្តថា វិ​សម្ពាធ​ដែល​កំពុងតែ​នាំមក នូវ​ទឹកភ្លៀង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ​នេះ វា​មានដំណើរ​កាត់​ចំ​ពីលើ រាជធានី​ភ្នំពេញ ដោយ​មិន​រលាយ​នៅលើ​ដីគោក​ទេ ហើយ​វា​បន្តដំណើរ​ចូល%E
Source from: watphnom-news.com

No comments:

Post a Comment