
លោកជំទាវ គឹម រ៉ាវី ភរិយាឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលមរណភាពដោយរោគាពាធក្នុងជន្មាយុ៥៨ឆ្នាំ នាវេលាម៉ោង១៦ និង១០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
សាច់ញាតិរបស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានប្រាប់ឲ្យដឹងថា សពលោកជំទាវ គឹម រ៉ាវី នឹងត្រូវតម្កល់ទុកនៅគេហដ្ឋានក្នុងសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។
ក្រុមគ្រួសារសាច់ញាតិរបស់ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រួមទាំងដន្លងរបស់ឯកឧត្តម គឺឯកឧត្តមឧកញ៉ា ស្រី ងួន និង លោកជំទាវឧកញ៉ា ស្រី វុទ្ធី អគ្គនាយកក្រុមហ៊ុន ងួន វុទ្ធី ត្រឌីង បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់លោកជំទាវ គឹម រ៉ាវី ជាទីគោរព និងជាទីស្រឡាញ់៕
Source from: www.dtn7.com