
ការនិយាយពីទំនាក់ទំនងស្នេហា ឬការមានទំនាក់ទំនងស្នេហាក្នុងចំណោមយុវវ័យបច្ចុប្បន្នកាត់តែបើកទូលាយ។ នៅទំព័រនេះnob7០ដកស្រង់ការណែនាំរបស់លោក Marcus Osborne ពីចំណុចអវិជ្ជមាន៥ចំណុចដែលសុភាពនារីគួរជៀសវាង។ ការធ្វើឱ្យមានកំហុសឆ្គងណាមួយក្នុងចំណោម៥នេះអាចនឹងធ្វើឱ្យមិត្តប្រុសរបស់អ្នកសម្រេចចាកចេញពីអ្នក។
តោះ! តាមដានទាំងអស់គ្នា តើមានអ្វីខ្លះទៅដែលអាចធ្វើឱ្យមិត្តប្រុសអ្នកសម្រេចចាកចេញពីអ្នកនោះ៖
១៖ និយាយពីអតីតមិត្តប្រុស
វាជារឿងគ្រោះថ្នាក់មួយដែលអ្នករំឭកពីអតីតសង្សាររបស់អ្នកនៅចំពោះម្ចាស់ស្នេហ៍បច្បន្នរបស់អ្នក។ ប្រសិនបើក្នុងករណីចាំបាច់អ្នកត្រូវតែនិយាយពីគេនោះ អ្នកត្រូវប្រយ័ត្នពីអ្វីដែលគួរនិយាយ និងមិនគួរព្រោះការនិយាយពីដៃគូអាចធ្វើឱ្យមិត្តប្រុសអ្នកចាប់ថ្នាក់បានថា អ្នកជាមនុស្សបែបណានៅក្នុងទំនាក់ទំនងស្នេហា។
២៖ ជួបប៉ាម៉ាក់
នេះជាជំហានសំខាន់ណាស់នៅក្នុងទំនាក់ទំនង។ អ្នកមិនត្រូវបង្ហាញកាយវិការ ឬឥរិយាបថតក់ក្រហល់នៅក្នុងការណែនាំមិត្តប្រុសអ្នកឱ្យជួបប៉ាម៉ាក់អ្នក ឬសុំជួបប៉ាម៉ាក់គេនោះទេ។ អ្នកត្រូវរង់ចាំ ឬស្គាល់ពីកាលៈទេសៈដ៏សមគួរដើម្បីឈានដល់ដំណាក់កាលនេះ។
៣៖ គ្រប់គ្រង
នារីខ្លះពិតជាមិនអាចម្ចាស់ការខ្លួនឯងបានមែន នាងតែងតែចង់ចាត់ចែងអ្វីគ្រប់យ៉ាង។ ជាការពិតអាកប្បកិរិយាបែបនោះគឺរុញច្រានបុរសឱ្យចាកចេញពីអ្នក។ កុំព្យាយាមធ្វើជាអ្នកគ្រប់គ្រង ឬចាត់ចែងឱ្យបុរសគ្រប់យ៉ាងអី។
៤៖ ប្រកាស
អ្នកមិនមែនប្ដីប្រពន្ធទេ មុនពេលអ្នករៀបការ។ គ្រាន់តែចាប់ផ្ដើមស្រលាញ់គ្នា ហើយអ្នកចង់ប្ដូរស្ថានភាពទំនាក់ទំនងនៅលើហ្វេសបុក? ធ្វើបែបនេះចំពោះបុរសពិតជាមិនមែនរឿងមួយដែលពួកគេចូលចិត្តនោះទេ។ អ្នកត្រូវប្រាកដពីទំនាក់ទំនងរបស់ខ្លួន ហើយនិយាយជាមួយគេ ទុកពេលវេលាឱ្យគេ និងខ្លួនឯងឱ្យគ្រប់គ្រាន់ដើម្បីឈានដល់ចំណុចនោះ។
៥៖ និយាយពីប្រវត្តិសិចរបស់អ្នក (អ្នកធ្លាប់មានសង្សារ)
នេះជារឿងសំខាន់ ហើយជាកត្តាគំរាមកំហែងចំៗ។ ការសន្ទនាពីរឿងនេះពិតជាមិនស្រណុកក្នុងចិត្តសម្រាប់បុរសដែលគិតពីទំនងទំនងវែងឆ្ងាយជាមួយអ្នក។ អ្នកអាចនិយាយបានក្នុងករណីដែលគេដេញដោលខ្លាំងរហូតមិនអាចគេចបាន តែអ្នកមិនត្រូវឱ្យគេដឹងលម្អិតពីសកម្មភាពសិចរបស់អ្នកនោះទេ៕
ប្រភពពី៖ www.nob70.com
No comments:
Post a Comment