ទើប​​លែង​លះ​​ប្រ​ពន្ធ​​ថ្មីៗ មក​រក​​ការ​ងារ​​ធ្វើ​​នៅ​​ភ្នំ​ពេញ បែរ​ជា​​រឹ​ត​.​ក​​សម្លាប់​ខ្លួន​​ក្នុង​ផ្ទះ​​សំ​ណាក់​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​រឹត​​ក​​ខ្លួន​ឯងដើ​ម្បី​​ប​ញ្ចប់​ជី​វិត​​នៅ​ក្នុង​​ប​ន្ទប់​ទឹកនៃ​​ផ្ទះ​សំ​ណាក់​​យី​ហោ​៥៨៦ស្ថិត​នៅ​​តាម​ផ្លូវ​​លេខ​​៧០ក្រុម​​៧ភូមិ​​ទួល​​សង្កែ

រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​រឹត​​ក​​ខ្លួន​ឯង ដើ​ម្បី​​ប​ញ្ចប់​ជី​វិត​​នៅ​ក្នុង​​ប​ន្ទប់​ទឹក នៃ​​ផ្ទះ​សំ​ណាក់​​យី​ហោ​៥៨៦ ស្ថិត​នៅ​​តាម​ផ្លូវ​​លេខ​​៧០ ក្រុម​​៧ ភូមិ​​ទួល​​សង្កែ សង្កាត់​​ទួល​​ស​ង្កែ ខណ្ឌ​ឫស្សី​កែវ ដោយ​​មិន​ដឹង​​មូល​ហេតុ និង​​មាន​​ចាក់​​គន្លឹះ​​ខាងក្នុង ហើយដោយ​បាត់​ជនរងគ្រោះ​យូរពេក មិនឃើញ​ចេញមកក្រៅ ម្ចាស់ផ្ទះ​សំណាក់​សង្ស័យ បាន​ប្រាប់​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ​។​

 

​បន្ទាប់ពី​សមត្ថកិច្ច​ទៅដល់ បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ ធ្វើ​កំណត់ហេតុ​គាស់​បន្ទប់​លេខ A8 នៃ ជាន់​ទី​១ ដែល​ជនរងគ្រោះ​ដេក កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក៏​ប្រះ​ឃើញ​រឹត​ក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ជនរងគ្រោះ​មានឈ្មោះ វន គឹម​សាន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​រ័ត្ន ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ។ បើតាម​ឳ​ពុក​មា​ជនរងគ្រោះ បាន​និយាយថា ជនរងគ្រោះ​ទើបនឹង​លែងលះ​ប្រពន្ធ​ថ្មីៗ ហើយ​មករក​ការងារ​ធ្វើ​នៅ​ភ្នំពេញ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​មក​រឹត​ក​សម្លាប់ខ្លួន​បែបនេះ​ទៅវិញ ៕

Wat 071123


Source from: watphnom-news.com

No comments:

Post a Comment