ឌុប​​ប្រពន្ធ​​ទៅ​​បោច​ស្មៅ ត្រ​ឡប់​មក​វិញ​​ត្រូវ​​ឡាន​​តា​​កូ​​ម៉ា បើក​​បុក​​ស្លាប់​​ឪពុក​​និង​​កូន​តូច​

​ខេត្តរតនគិរី៖រថ​យន្ត​​តា​​កូ​​ម៉ា​​បាន​​បើក​​បុក​​ម៉ូតូ​​មួយ​គ្រឿងក្នុង​ទិស​ដៅ​​​ប​ញ្ច្រាស​​​គ្នាប​ណ្តាល​​ឲ្យ​​ឪ​ពុក​​និង​​កូន​ប្រុស​​តូច​​ម្នាក់​ស្លាប់​​ភ្លាមៗ​​យ៉ាង​​អា​ណោ​ច​អា​ធ័មនៅ​នឹង​កន្លែង​​កើត​ហេតុ

ខេត្តរតនគិរី ៖ រថ​យន្ត​​តា​​កូ​​ម៉ា​​ បាន​​បើក​​បុក​​ម៉ូតូ​​មួយ​គ្រឿង ក្នុង​ទិស​ដៅ​​​ប​ញ្ច្រាស​​​គ្នា ប​ណ្តាល​​ឲ្យ​​ឪ​ពុក​​និង​​កូន​ប្រុស​​តូច​​ម្នាក់ ​ស្លាប់​​ភ្លាមៗ​​យ៉ាង​​អា​ណោ​ច​អា​ធ័ម នៅ​នឹង​កន្លែង​​កើត​ហេតុ កា​ល​ពី​​ព្រឹក​​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​​២០​១៣ ស្ថិត​នៅ​តាម​​បណ្ដោយ ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​

មុនពេល​កើតហេតុ​ជនរងគ្រោះ ឈ្មោះ ក្លាន​ដូ​ត អាយុ ៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក សង់​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-1460 ឌុប​ប្រពន្ធ​ចេញពីផ្ទះ ស្ថិតនៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ដើម្បី​ជូនទៅ​បោចស្មៅ​ដំណាំ​ក្នុង​ចម្ការ ហើយ​ក្នុងពេលនោះ ក៏បាន​យក​កូនប្រុស​ឈ្មោះ សល់ សាំង ទៅជា​មួយ​ផងដែរ ហើយ​ពេល​ឌុប​ប្រពន្ធ ទៅដល់​គោលដៅ​ហើយ ជនរងគ្រោះ​បាន​ត្រឡប់មកផ្ទះ​វិញ​។

 

​ពេល​ជិះ​ម៉ូតូ​ជិត​ដល់​ផ្លូវ​ចូល​ភូមិ ស្រាប់តែ​រថយន្ត ម៉ាក​តូ​យូ​តា តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2A0-3592 បើកបរ​ពី​កើតមក​លិច ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ឪពុក​និង​កូនតូច ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។  អ្នកបើកបរ​រថយន្ត​បង្កហេតុ​មានឈ្មោះ ញៀន សំណាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ស្វាយ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ត្រូវបាន​អ្នកភូមិ​ចាប់ខ្លួន ប្រគល់​ទៅ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ដើម្បី​ចាត់ការ​បន្ត​៕



Source from: watphnom-news.com

No comments:

Post a Comment