រយៈពេល​២​សប្តាហ៍​ប្រធានរដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​នីតិកាល​ទី​៥​មាន​ទីប្រឹក្សា​ចំនួន​៦៥​រូប​

​សមាសភាព​ថ្នាក់ដឹកនាំ​រដ្ឋសភា​គណ​បក្ស​ប្រជាជន​កម្ពុជា​នីតិកាល​ទី​៥​បានកើត​ចេញ​ជា​រូបរាង​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នីតិកាល​ទី​៥​លើក​ទី​១​នា​ថ្ងៃទី​២៤ ខ​ខែកញ្ញា ឆ្នាំ​២០១៣ ពោលគឺ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥ ។​

​ក្រោយពី​បានធ្វើ​សច្ចាប្រណិធាន​ចូលកាន់​មុខតំណែង​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី​៥​រួចមក ត្រឹម​រយៈពេល​តែ​២​សប្តាហ៍​ប៉ុណ្ណោះ​«​គិត​ត្រឹម​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៣» មាន​ឯកឧត្តម លោកជំទាវ​ចំនួន​៦៥​រូប​ទៅហើយ ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ដែល​ក្នុងនោះ គឺ​៖ ៣​រូប​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​, ១៦​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​, ៣៧​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង ៩​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។​

​សូម​រម្លឹក​ជូន​ដែរ​ថា កាលពី​អាណត្តិ​ទី​៤ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ក្នុងនាម​ជា​ប្រធានរដ្ឋសភា គឺមាន​ទីប្រឹក្សា​ផ្ទាល់ខ្លួន​របស់​សម្តេចរ​ហូត​ដល់​ទៅ​ចំនួន​២៤៨​រូប ៕​

Heng-Samrin222


Source from: www.dtn7.com

No comments:

Post a Comment