លោក កែន ស៊ី​ថាន និង​​ ម៉ែន វិ​​បុល ឃុប​​ឃិត​​ឲ្យ​​ឈ្មោះ​ភាព និង​​​​ឈ្មោះ​ធឿន ប​ង្កើត​​បទ​​​ល្មើស​​​នេ​សាទ​​​នៅ​ក្នុង​​​អតីត​​ឡូត៍​​លេខ​​១៧-​១៨

​ខេត្ដ​តាកែវ៖បច្ចុ​ប្ប​ន្ន​នេះ​​ស​កម្ម​ភាព​​បទ​ល្មើស​​នេ​សាទកំ​ពុង​​កើត​ឡើង​​យ៉ាង​​អនា​ធិប​តេយ្យស្ថិត​នៅ​ក្នុង​​អតីត​​ឡូត៍​​លេខ​​១៧-​១៨ចំ​ណុច​​ខាង​ជើង​​ទំ​នប់៧​​ម​ករា

​ខេត្ដ​តាកែវ ៖ បច្ចុ​ប្ប​ន្ន​នេះ​​ស​កម្ម​ភាព​​បទ​ល្មើស​​នេ​សាទ កំ​ពុង​​កើត​ឡើង​​យ៉ាង​​អនា​ធិប​តេយ្យ ស្ថិត​នៅ​ក្នុង​​អតីត​​ឡូត៍​​លេខ​ ​១៧-​១៨ ចំ​ណុច​​ខាង​ជើង​​ទំ​នប់ ៧​​ម​ករា តាម​​ប​ណ្ដោ​យ​​ប្រ​ឡាយ​​លេខ ០៣-​០៤ ព្រំ​ប្រ​ទល់​​ស្រុក​​អង្គរ​បុរី និង​​ស្រុក​​កោះ​ធំ ខេត្ដ​កណ្ដាល ដោយសារតែ​ក្រុម​ឈ្មួញ​ធំៗ បាន​ឃុបឃិត​ជាមួយ​មន្ដ្រី​ជំនាញ​ជលផល ជាពិសេស​គឺ​លោក កែន ស៊ីថាន នាយ ខណ្ឌ​រដ្ឋបាល​ជលផល កណ្ដាល​-​តាកែវ និង​លោក ម៉ែន វិបុល ប្រធាន​ក្រុម​បង្ក្រាប បទល្មើស​ជល ផល​ចតុមុខ ប្រចាំការ​ខេត្ដ​តាកែវ និង​ខេត្ដ​កណ្ដាល បាន​បើកដៃ​ឱ្យ ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។

 

​ឈ្មួញ​ដែល​កំពុង​បង្ក​ភាព​អានាធិបតេយ្យ​នោះ រួមមាន​ឈ្មោះ សុខ ភាព និង​ឈ្មោះ ធឿន រួមទាំង​មន្ដ្រី​យោធា ជាន់ខ្ពស់​ម្នាក់​មាន​តួនាទី​ជា​អង្គរក្ស បាន​ដឹកនាំ​ប្រជា​នេសាទ ជនជាតិ​វៀតណាម ចូលមក​ធ្វើ​នេសាទ ដាក់​សៃយ៉ឺន ស្បៃ​មុង​រាប់រយ នៅត្រង់ចំណុច​ដូចខាងលើ​នេះ​។ សៃយ៉ឺន ស្បៃ​មុង នីមួយៗ​មាន​ប្រវែង​ជាង ៣០០០​ម៉ែត្រ ហើយក៏​មាន​ដាយ​ឡុ​កជាង ១០​កន្លែង ដូចជា​មិន ខ្លាចញញើត​ដល់​អាជ្ញាធរ ឬ​សមត្ថកិច្ច​ណា​ម្នាក់​នោះឡើយ​។​

 

​ករណី​បើក​ឱ្យមាន​ការដាក់​សៃយ៉ឺន ស្បៃ​មុង​យក្ស​នេះ អាច​ដំណើរការ​ដោយ​រលូន ក៏​ព្រោះតែ​លោក សុខ ភាព និង​លោក ធឿន បាន​ឃុបឃិត​ជាមួយ​លោក កែន ស៊ីថាន និង​លោក ម៉ែន វិបុល ដោយមាន​ការបង់​លុយ​រាប់ម៉ឺន​ដុល្លារ ក្នុង​មួយ​រដូវ ទើប​អាចធ្វើ​សកម្មភាព ដាក់​សៃយ៉ឺន​យក្ស​បាន​យ៉ាង​ងាយស្រួល ។ បើ​មិន​មានការ​បង់លុយ ឱ្យ​លោក​ទាំងពីរ​នេះ​ទេ គឺ​សៃយ៉ឺន​ស្បៃ​មុង​យក្ស​ទាំងនេះ គ្មាន​វាសនា​នៅ ចាប់​ត្រី​បានទេ ហើយ​ក្នុង​មួយថ្ងៃៗ ការប្រមូល​ត្រី​ទាំង​តូច​ទាំង​ធំ ពី​សៃយ៉ឺន​ស្បៃ​មុង​យក្ស​នេះ ចាប់ពី  ១០​តោន​ទៅ​២០ តោន​ក្នុង​មួយថ្ងៃ ។​

 

​បើតាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ចំណុច​ឡូត៍​លេខ ១៧ -១៨ នេះ ចាប់តាំងពី​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​រំសាយ​ចោល​រួចមក​មក ប្រជា​ពល​រដ្ឋ​មិន ដែល​បាន​ចូល​នេសាទ​ត្រី​នោះទេ បើ​ចង់​រកស៊ី​នេសាទ​ត្រី ត្រង់​ប្រឡាយ ០៣-០៤ នេះ​ត្រូវ​ចូលខ្លួន ទៅ​បង់លុយ​ឱ្យ​មន្ដ្រី​ជំនាញ​ជលផល ទើប​អាច​ចូល​រកស៊ី​​នេសាទ​បាន ដោយ​កំណត់​ក្នុង​មួយ​ទូក​ចំនួន ៣០​ម៉ឺន​ទៅ​៤០ ម៉ឺន​រៀល បើ​មិន​បង់​ទេ គឺ​កម្លាំង​របស់​ជលផល​ចាប់​ឃាត់ យក​ធ្វើការ​ផាកពិន័យ លុយ​យ៉ាង​ច្រើន​ទៀតផង ។​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អង្គរបុរី ខេត្ដ​តាកែវ និង​ស្រុក​កោះធំ ខេត្ដ​កណ្ដាល បាន​សំណូមពរ​ដល់​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម មេ​ត្ដា​ចាត់វិធានការ​ចំពោះ​មន្ដ្រី​ខិលខូច ជាពិសេស​លោក កែន ស៊ីថាន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្ដាល​-​តាកែវ និង​លោក ម៉ែន វិបុល ប្រ ធាន​ក្រុម​បង្ក្រាប បទល្មើស​នេសាទ ប្រចាំ​ខេត្ដ​តាកែវ និង​ខេត្ដ​កណ្ដាល ជាបន្ទាន់​ផង ដើម្បី​កុំឱ្យ​ដាច់​ពូជ ត្រី​អស់​មុនពេល​ការពារ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ វត្ដ​ភ្នំ បាន​ព្យាយាម​ធ្វើការ​ទំនាក់​ទំនង ដើម្បី​សុំ​ការបំភ្លឺ ពី​មន្ដ្រី​ជំនាញ​ជលផល ក៏ប៉ុន្ដែ​ពុំមាន​ប្រភព​ទាក់ទង​បានឡើយ​៕ ដោយ ព្រះ​ច័ន្ទ​១

Wat 081131 Wat 081132


Source from: watphnom-news.com

No comments:

Post a Comment