​ប​ន្ទុះ​​ភ្នំ​ភ្លើង​​ស៊ី​ណា​​ប៊ុង ដ៏​​ខ្លាំង​ក្លា​​ប​​ញេ្ច​ញ​​ក​ម្អែរ​​ក​ម្ព​ស់ ១៥​០០​​ម៉ែត្រ ធ្វើ​​ឲ្យ​​ប្រ​ជា​ជន​​ភ័យ​ខ្លាច​

​ឥណ្ឌូណេស៊ី៖រដ្ឋា​ភិ​បាល​​ឥណ្ឌូ​ណេ​ស៊ីបាន​ចេញ​​សេ​ច​ក្ដីប្រ​កាស​អា​សន្នបន្ទាប់​ពី​​មើល​ឃើញក​ម្អែរ​​ផេះ​​ផុសចេញ​​កាន់​តែ​ខ្លាំង​​ឡើង

​ឥណ្ឌូណេស៊ី ៖ រដ្ឋា​ភិ​បាល​​ឥណ្ឌូ​ណេ​ស៊ី បាន​ចេញ​​សេ​ច​ក្ដី ប្រ​កាស​អា​សន្ន បន្ទាប់​ពី​​មើល​ឃើញ ក​ម្អែរ​​ផេះ​​ផុស ចេញ​​កាន់​តែ​ខ្លាំង​​ឡើង ពី​​មាត់​​ភ្នំ​ភ្លើង​​ស៊ី​ណា​​ប៊ុង ដែល​​ស្ថិត​នៅ​ក្នុង ខេត្ត​​ស៊ូ​​ម៉ា​ត្រា ដើម្បី​​ឲ្យ​​អ្នក​ភូមិ​​រាប់​ពាន់​នាក់ ជម្លៀស​​ទៅរក​​ទី​សុវត្ថិភាព​។ អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ភ្នំភ្លើង​ស៊ីណា​ប៊ុង បាន​ផ្ទុះ​ជា​លើក​ទី​៦ នៅវេលា​ម៉ោង ៨​និង​៣៨ នាទី ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា និង​មាន​ផ្សែង​ផុសចេញ កម្ពស់​ជាង​ ១៥០០​ម៉ែត្រ ហើយ​ការផ្ទុះ​នេះ បានធ្វើ​ប្រជាជន មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។​

 

​លោក មេ​យើ ពូ​តុង ប្រធាន​ក្រុមការងារ​ជម្លៀស បាន​និយាយប្រាប់​ទីភ្នាក់ងារ ព័ត៌មាន​រ៉​យ​ទ័​រថា ក្រុម​របស់លោក​នៅ​បន្ត​ជម្លៀស ប្រជាពលរដ្ឋ​ចេញពី ផ្ទះសម្បែង​របស់​ពួកគេ ដែល​មកទល់នឹង​ពេលនេះ​ប្រជាពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ កំពុងស្នាក់នៅ​ក្នុង ជម្រក​បណ្ដោះអាសន្ន​ជាង ២៥​កន្លែង​។ គួរ​រំលឹក​ផងដែរ​ថា ភ្នំភ្លើង​ស៊ីណា​ប៊ុង ស្ថិតនៅ​ក្នុងចំណោម ភ្នំភ្លើងរ​ស់ទាំង ១៣០ របស់​ពិភពលោក ហើយ​វា​មាន​សកម្មភាព​ឡើងវិញ កាលពីដើម​ខែវិច្ឆិកា កន្លងទៅនេះ​៕

Wat 261119 APTOPIX Indonesia Volcano Eruption Wat 261121


Source from: watphnom-news.com

No comments:

Post a Comment