ឡាន​​ដឹក​​ត្រី​​បុក​​ម៉ូតូ​​ចំ​​ពី​មុខ​​យ៉ាង​​ពេញ​ទំ​ហឹង ស្លាប់​​អ្នក​ជិះ​​ម៉ូ​តូ ២​​នាក់​​ទាំង​​ព្រឹក​​ព្រ​លឹម​

​ខេត្តក្រចេះ៖បុរស​​ពីរ​​នាក់​​ត្រូវ​បាន​​រថ​យន្ត​​ដឹក​​ត្រីបើក​បុក​​​ពេញ​​​មួយ​​​ទំ​ហឹងកាល​ពី​​វេ​លា​​ម៉ោង​៦​​និង​​៣០នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​២៦ខែ​វិច្ឆិ​កា

ខេត្តក្រចេះ ៖ បុរស​​ពីរ​​នាក់​​ត្រូវ​បាន​​រថ​យន្ត​​ដឹក​​ត្រី បើក​បុក​​​ពេញ​​​មួយ​​​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ​៦​​និង​​៣០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​២៦ ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ ត្រង់​ចំ​ណុច​​ភូមិ បុស​​យាយ​​ឡា ឃុំ​​ស្វាយ​​ជ្រះ ស្រុក​​ស្នួល ខេត្ត​ក្រ​ចេះ ប​ណ្តាល​​ឲ្យ​​ម្នាក់​​ស្លាប់ នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ នាំយកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ តែ​គួរ​ឲ្យ​សោកស្តាយ ពេលទៅដល់​ពាក់កណ្តាល​ផ្លូវ ជនរងគ្រោះ​បាន​ស្លាប់ បាត់បង់​ជីវិត​គួរ​ឲ្យ​សង្វេគ​បំផុត​។

 

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ គឺ​បង្កឡើង​ដោយ​រថយន្ត កាមរី​ស៊េរី ៩៥ ពាក់​ស្លាក​លេខ ភ្នំពេញ 2D 2461 ពណ៌​ខ្មៅ ជិះ​ដោយ​ពីរ​នាក់​ប្តី​ប្រពន្ធ ហើយ​បាន​វ៉ា​ម៉ូតូ​ដែល​កំពុងបើក ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​ម៉ូតូ មួយគ្រឿង​ទៀត ដែល​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា ចំ​ពេញ​មួយ​ទំហឹង​បណ្តាល ឲ្យ​បុរស​ម្នាក់ ស្លាប់បាត់​បង់ជីវិត នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ សន្លប់​ស្តូកស្តឹង បាន​ស្លាប់​តាមផ្លូវ ពេល​នាំទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។

ជនរងគ្រោះ​រួមមាន​ឈ្មោះ សៀង យាង រងរបួស​ធ្ងន់ធ្ងរ ដោយ​បែក​បែកក្បាល និង​ម្នាក់ទៀត ឈ្មោះ រ៉េត ស្លាប់​នៅនឹងកន្លែង ហើយ​ជនរងគ្រោះ​មាន​ទៅ​លំនៅ ក្នុងភូមិ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ។ ម្ចាស់​រថយន្ត មានឈ្មោះ ម៉ុង បូរ៉ា អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ បាន​រត់​គេចខ្លួនបាត់​ស្រមោល ចំណែក​ប្រពន្ធ​ត្រូវបាន ប៉ូលីស​ប៉ុស្តិ៍​ស្វាយ​ជ្រះ ចាប់​ឃាត់ខ្លួន រងចាំ​ការដោះស្រាយ​តាម​នីតិវិធី​៕

Wat 26114


Source from: watphnom-news.com

No comments:

Post a Comment