កូន​​តុង​ទីន ១០០​​នាក់​ទៅ​​​​ព័ទ្ធ​​តូប​​មេ​​តុង​ទីន ដែល​​កំ​ពុង​​ឡុង​ចុង នៅ​​ផ្សារ​​ស៊ិន​​ជូ​​រី​​ផ្លា​​ហ្សា

​រាជធានី​ភ្នំពេញ៖កូន​​តុង​ទីន​​ប្រ​មាណ១០០​​នាក់​​បាន​នាំ​គ្នាទៅ​​ព័ទ្ធ​​តូប​​លក់​ដូររបស់​​មេ​​តុង​ទីន​​ម្នាក់កាល​ពី​​វេ​លា​​ម៉ោង១២​​និង​​៣០

​រាជធានី​ភ្នំពេញ ៖ កូន​​តុង​ទីន​​ប្រ​មាណ ១០០​​នាក់​​បាន​នាំ​គ្នា ទៅ​​ព័ទ្ធ​​តូប​​លក់​ដូរ របស់​​មេ​​តុង​ទីន​​ម្នាក់ កាល​ពី​​វេ​លា​​ម៉ោង ១២​​និង​​៣០ នា​ទី​​ថ្ងៃ​ទី​​២៨ ខែ​វិច្ឆិ​កា ឆ្នាំ​២០​១៣ នៅ​​ផ្សារ​​ស៊ិន​​ជូ​រី​​ផ្លា​​ហ្សា ក្នុង​ភូមិ​​តា​​ងួន ស​ង្កាត់​​កា​​កាប ខណ្ឌ​​ពោធិ៍​​សែន​​ជ័យដោយ​សង្ស័យថា បាន​រត់គេចខ្លួន មិន​សងបំណុល​ពួកគេ បន្ទាប់ពី​មិនឃើញ ទៅ​ប្រមូល​លុយ​មួយថ្ងៃ  ប៉ុន្តែ​មេ​តុងទីន​រូបនោះ​និយាយថា គាត់​មិន​រត់​នោះ ការមិន​ទៅ​ប្រមូល​លុយ​នោះ គឺ​ដោយសារតែ គាត់​ជាប់រវល់​ទៅ​ដាក់ ពាក្យបណ្តឹង​ទៅលើ​កូន​តុងទីន ដែល​ដេញ​រួចហើយ មិន​ព្រម​បង់លុយ​។​

​តាម​ប្រភពព័ត៌មាន ពី​កូន​តុងទីន​បាន​ឲ្យ​ដឹងថា តុងទីន​មួយ​ក្បាល​នេះ មាន​សមាជិក​ចំនួន ៣៥៣​នាក់ ក្នុង​មួយ​ក្បាល ២​ម៉ឺន​រៀល ហើយ​មុននឹង​ទៅ​ព័ទ្ធ​តូប​លក់ដូរ​នោះ គឺ​ដោយសារ​មិនឃើញ មេ​តុងទីន​ទៅ​ប្រមូល​លុយ​មួយថ្ងៃ ទើប​មានការ​សង្ស័យថា មេ​តុងទីន​រត់ចោល ទើប​នាំគ្នា​មក​ព័ទ្ធ​តូប​លក់ដូរ​តែម្តងទៅ ។ មេ​តុងទីន​រូបនោះ​មានឈ្មោះ មុត កុសល់ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ នៅ​កន្លែងកើតហេតុ រស់នៅក្នុង​ភូមិ​បុរី​១០០​ខ្នង ខណ្ឌ​សែន​សុខ ។​

​មេ​តុងទីន​បាន​បញ្ជាក់ថា គាត់​មិន​រត់​ចោលផ្ទះ ទៅណា​នោះទេ ទោះបីជា​យ៉ាងណា គាត់​នឹង​សង​ឲ្យ​ទាល់តែ​រួច តិច​តាមតិច​ច្រើន​តាមច្រើន ពីព្រោះ​គាត់​មានផ្ទះ​មួយ​ខ្នង ដែល​អាច​លក់​យកទៅ សង​កូន​តុងទីន​បាន​ច្រើន​ដែរ​។ ចំពោះ​ការមិន​ទៅ​ប្រមូល លុយ​តុងទីន​មួយថ្ងៃ​នោះ គឺ​ដោយសារតែ​គាត់​ជាប់រវល់ ទៅ​ដាក់ពាក្យ​ប្តឹង​កូន​តុងទីន ដែល​បាន​ដេញ​យកលុយ​រួចហើយ មិន​ព្រម​បង់លុយ​ឲ្យ​គាត់ ហើយ​កូន​តុងទីន​ដែល​មិនទាន់បាន​ដេញ ចេះតែ​មក​សួរនាំ ធ្វើ​ឲ្យ​គាត់​ឈឺក្បាល​យ៉ាងខ្លាំង ។​

​ម្យ៉ាងវិញទៀត​ការប្រមូល​លុយ ពី​កូន​តុងទីន​មិនបាន គឺ​វា​កាន់តែ​កង្វល់​បន្ថែមទៀត ទើប​សម្រេចចិត្ត​ទៅ​ដាក់ពាក្យ​បណ្តឹង ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​រក​ដំណោះស្រាយ និង​ឈានទៅ​ខកខាន ប្រមូល​លុយ​មួយថ្ងៃ ទើប​ធ្វើ​ឲ្យ​កូន​តុងទីន​ទាំង ១០០​នាក់​ដែល​នៅរស់ មិនទាន់​ដេញ​សង្ស័យ​ក៏​នាំគ្នា មក​ព័ទ្ធ​តូប​លក់ដូរ​របស់គាត់​ទៅ ។ មេ​តុងទីន​រូបនេះ​បាន​បន្តថា គាត់​មិន​បោក​គេ​ទេ ទោះបី​ជាមាន​អ្វី ក៏ត្រូវ​លក់​សង​កូន​តុងទីន​ឲ្យ​រួច ដូច្នេះ​សូម​កូន​តុងទីន​ទាំងអស់ កុំ​ភ័យ​ថា គាត់​រត់ចោល​នោះ​៕

Wat 281111 Wat 281112


Source from: watphnom-news.com

No comments:

Post a Comment