ចាញ់​បោក​​មេ​ខ្យល់ ដើរ​​សុំ​​លុយ​​អ្នក​ស្រុក ទិញ​​បាយ​​ហូប​​និង​​ធ្វើ​​សោ​ហ៊ុយ​​ទៅ​​ស្រុក​​វិញ

​ក្រុង​ប៉ោយប៉ែត៖ដោយ​សារ​​ចាញ់​បោកមេ​ខ្យល់​​នាំ​ទៅ​រក​​ការ​ងារ​​ធ្វើនៅ​ក្នុង​​ទឹក​ដី​​ថៃតាម​​ច្រក​របៀង​​ដោយ​​ខុស​ច្បាប់ពល​ករ​​ចំ​ណាក​ស្រុកប្រុស​​ស្រី​​ចំ​នួន

​ក្រុង​ប៉ោយប៉ែត ៖ ដោយ​សារ​​ចាញ់​បោក មេ​ខ្យល់​​នាំ​ទៅ​រក​​ការ​ងារ​​ធ្វើ នៅ​ក្នុង​​ទឹក​ដី​​ថៃ តាម​​ច្រក​របៀង​​ដោយ​​ខុស​ច្បាប់ ពល​ករ​​ចំ​ណាក​ស្រុក ប្រុស​​ស្រី​​ចំ​នួន ៥​នាក់ បាន​នាំ​គ្នា​​ដើរ​​សុំ​​លុយ ពី​​ប្រ​ជា​ពល​រដ្ឋ​​នៅ តំ​បន់​​ជាយ​ដែន​​ប៉ោយ​ប៉ែតកាលពី​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៣ ដើម្បី​រក​សោហ៊ុយ ធ្វើដំណើរ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​ពួកគាត់​ត្រូវបាន អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកវិញ តាម​ច្រក​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា កន្លងទៅនេះ  ។

ពលករ​ប្រុស​ស្រី​ទាំង ៥​នាក់​នោះ​រួមមាន​ទី​១-​ឈ្មោះ សូ សុវណ្ណ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ទី​២-​ឈ្មោះ វ៉ាន់ សារ៉ាត់ ភេទ​ស្រី ទី​៣-​ឈ្មោះ ពៅ ខៃ ភេទ​ស្រី អាយុ ៣២​ឆ្នាំ ទី​៤-​ឈ្មោះ នី ឈាន ភេទ​ស្រី អាយុ ៣២​ឆ្នាំ និង​ទី​៥-​ឈ្មោះ​ផាន់ ណា​ង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ពលករ​ប្រុស​ស្រី​ទាំង ៥​នាក់​នេះ រស់នៅក្នុង​ភូមិ​ពើក ឃុំ​ដំរិល ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម ។ ពលករ​ទាំងនេះ​បាន​ចាញ់បោក មេខ្យល់​ម្នាក់​មានឈ្មោះ ព្រំ ចាន់ថន ភេទ​ប្រុស អាយុ​ជាង ៣០​ឆ្នាំ​រស់នៅ​ភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​បាន​នាំ​ពួកគាត់​លួច​ឆ្លងដែន តាម​ច្រករបៀង​មួយកន្លែង នៅក្នុង​ក្រុង​ប៉ោយប៉ែត ចូលទៅក្នុង​ទឹកដី​ថៃ ដើម្បី​រក​ការងារ​ធ្វើ​។​

​ប្រភព​បាន​បន្តថា មេខ្យល់​ឈ្មោះ ព្រំ ចាន់ថន ដែល​បាន​នាំយក​ពួកគាត់ លួច​ឆ្លងដែន​ចូល តាម​ច្រករបៀង ចូលក្នុង​ទឹកដី​ថៃ​រក​ការងារ​ធ្វើ​នោះ បាន​យក​ថ្លៃ​សេវា​ចំនួន ២​ពាន់​បាត​ក្នុង​ម្នាក់ ហើយ​បាន​សន្យាថា នឹង​រក​ការងារ​ល្អ ឲ្យ​ពួកគាត់​ធ្វើ​ផងដែរ ។   ដោយឡែក​នៅពេលដែល ពួកគាត់​ជា​ពលករ​ទាំងអស់គ្នា ត្រូវបាន​មេខ្យល់​រូបនោះ នាំយក​ឲ្យ​ទៅធ្វើជា កម្មករ​រោងចក្រ​ផ្នែក​ខាង ម៉ាស៊ីនត្រជាក់ មួយកន្លែង​នៅក្នុង​ខេត្ត​ន​ន់​ថាក់​បូរី ប្រទេស​ថៃ បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏ត្រូវ​ខាង​អាជ្ញាធរ មាន​សមត្ថកិច្ច​របស់​ថៃ ចាប់ខ្លួន​ពួកគាត់ បញ្ជូនមក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត​នេះ​តែម្តង ។ 

ពេលមកដល់​ទឹកដី​ខ្មែរ ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត​នេះ ពួកគាត់​មិនមាន​លុយ​មួយ​រៀល សម្រាប់​ទិញ​បាយ​ហូប​នោះទេ  ហើយ​បាន​ដាច់ចិត្ត នាំគ្នា​ដើរ​សុំ​លុយ សប្បុរសជន​ទិញ​បាយ​ហូប និង​ទុក​សម្រាប់ធ្វើ​សោហ៊ុយ វិលត្រឡប់​ទៅ​ស្រុក​វិញ​ផងដែរ ។ ជុំវិញ​បញ្ហា​ទាំងនេះ ថ្នាក់ដឹកនាំ​គួរ​មាន​វិធានការ ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា កុំ​ឲ្យ​ក្រុម​មេខ្យល់​ទាំងអស់នោះ ឆបោក​ពលរដ្ឋ​ខ្មែរ​យកទៅ លក់​កម្លាំង​ពលកម្ម ឲ្យ​ថៅកែ​ថៃ តាមតែ​អំពើ​ចិត្ត​តទៅទៀត​៕ ដោយ ចិន្តា​

Wat 28116 Wat 281120


Source from: watphnom-news.com

No comments:

Post a Comment