អង្គ​ភាព​​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួយ គួរ​​​​បើក​ការ​​ស៊ើប​អ​ង្កេត ពី​​​បំ​ណុល​​រាប់​ពាន់​​លាន​​រៀល ដែល​​លោក គី វុ​ឌ្ឍី ជា​អ្នក​ទទួល​ខុស​ត្រូវ​ធំ​ជាង​គេ

​ខេត្ត​ព្រះសីហនុ៖ចាប់​តាំង​ពី​​ពេល​ដែល​​មាន​ការបែក​ធ្លាយ​​ភាព​មិន​ប្រ​ក្រ​តីពាក់​ព័ន្ធ​​បញ្ហា​​ប្រាក់​​បំ​ណុល​​រាប់​ពាន់​​លាន​​រៀលដែល​​គេ​​ស​ង្ស័យ​ថាមន្ត្រី​​អ​គ្គិស​នី​មួយ​ចំនួន​​ឆ្លៀត​ឱ​កាសប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ​​យក​ប្រាក់​​បំ​ណុល

​ខេត្ត​ព្រះសីហនុ ៖ ចាប់​តាំង​ពី​​ពេល​ដែល​​មាន​ការ បែក​ធ្លាយ​​ភាព​មិន​ប្រ​ក្រ​តី ពាក់​ព័ន្ធ​​បញ្ហា​​ប្រាក់​​បំ​ណុល​​រាប់​ពាន់​​លាន​​រៀល ដែល​​គេ​​ស​ង្ស័យ​ថា មន្ត្រី​​អ​គ្គិស​នី​មួយ​ចំនួន​​ឆ្លៀត​ឱ​កាស ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ​​យក​ប្រាក់​​បំ​ណុល របស់​​រដ្ឋ​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ទៅ​ច្រក​ហោប៉ៅ ឬ​បម្រើ​ការសប្បាយ​ផ្ទាល់ខ្លួន គឺ​ទាមទារ​ឲ្យ​អង្គភាព​សវនកម្ម ក៏ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះមក​ស្រាវជ្រាវ​ស៊ើបអង្កេត ប្រាក់​បំណុល​ទាំងនេះ​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​វែកមុខ​មន្ត្រី​ខិលខូច​ពុករលួយ និង​អ្នក​ជំពាក់​បំណុល​រដ្ឋ​រាប់រយ​លាន​រៀល ទៅ​ផ្តន្ទាទោស​តាមច្បាប់​។​

យ៉ាងណាក៏ដោយ​លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បើក​កិច្ចប្រជុំ​មន្ត្រី​សំខាន់ៗ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​បំណុល​រាប់ពាន់​លាន​រៀល ក្នុង​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​គេ​ដាក់​ការសង្ស័យថា លោក គី វុ​ឌ្ឍី ជា​អនុប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ផ្នែក​អាជីវកម្ម បាន​ឃុបឃិត​ជាមួយ​ម្ចាស់​ទីតាំង​អាជីវកម្ម​មួយចំនួន ដែល​មិនបាន​បង់ថ្លៃ​ជាវ​អគ្គិសនី តាមរយៈ​ការទាញយក​ប្រាក់​ទឹកតែ ឬ​ផលប្រយោជន៍​ពី​ម្ចាស់​ទីតាំង​អាជីវកម្ម ដែល​ជំពាក់​បំណុល​រដ្ឋ​ទាំងនោះ យកមក​ច្រក​ហោប៉ៅ ឬ​បម្រើ​ការសប្បាយ​ផ្ទាល់ខ្លួន​។ ក្រោយពេល​បែកធ្លាយ​រឿង​បំណុល​ជា​សាធារណៈ គេ​សង្កេតឃើញ​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន ក្នុងចំណោម​អាជីវករ និង​ម្ចាស់​ទីតាំង​អាជីវកម្ម​ធំៗ ដែល​បាន​ជំពាក់​បំណុល​អគ្គិសនី ព្រោះ​ពួកគេ​មិន​មានលទ្ធភាព រកប្រាក់​ទៅ​សងបំណុល​បានទេ ខណៈដែល​អគ្គិសនី​ខេត្ត​ព្រះសីហនុ បាន​ជូនដំណឹង​ឲ្យ​អ្នក​ជំពាក់​បំណុល​ យកលុយ​មក​បង់​ក្នុង​រយៈពេល ១​សប្តាហ៍ ។​

ប្រជាពលរដ្ឋ​និង​ម្ចាស់បំណុល​មួយចំនួន បាន​រិះគន់​លើ​ចំណាត់ការ​របស់ មន្ត្រី​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​អ្វីៗ​គ្មាន​គោលការណ៍​ច្បាស់លាស់ ជាពិសេស​បញ្ហា​ដែល​លោក គី វុ​ឌ្ឍី ឃុបឃិត​ឲ្យ​ម្ចាស់​ទីតាំង​ធំៗ ជំពាក់​បំណុល​អគ្គិសនី ដល់​ទៅ​រាប់រយ​លាន​រៀល ក្នុង​មួយកន្លែងៗ គឺជា​រឿង​មិន​ប្រក្រតី​ដែល​គួរតែ​ស៊ើបអង្កេត ព្រោះ​ជាគោលការណ៍ ម្ចាស់​ទីតាំង​អាជីវកម្ម​ត្រូវ​បង់ប្រាក់​តម្កល់ ហើយ​បើ​មិន​បង់ថ្លៃ​ជាវ​អគ្គិសនី តែ​១​ខែ​ឬ​២​ខែ ចំនួន​ប្រហាក់ប្រហែល​នឹង​ប្រាក់​ដែល​បានដាក់​តម្កល់ អគ្គិសនី​ត្រូវតែ​ចាត់វិធានការ កាត់ផ្តាច់​ភ្លើង​មិន​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងនោះ​ប្រើប្រាស់​ទៀត​ទេ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ទាំងនោះ ចូលខ្លួន​ទៅ​ជម្រះបំណុល ជាមួយ​អង្គភាព​អគ្គិសនី តាម​នីតិវិធី ដូច្នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់​បំណុល​រាប់ពាន់​លាន​រៀល ដែល​បែកធ្លាយ​ជា​សាធារណៈ​នៅពេលនេះ គេ​ដឹងថា​លោក គី វុ​ឌ្ឍី ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ផងដែរ​។​

 

​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅលើ​លោក គី វុ​ឌ្ឍី និង​អតីត​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ ដែល​ទើបតែ​ផ្លាស់​ទៅ​បម្រើ​ការងារ នៅ​ខេត្តកំពង់ចាម បាន​ឆ្លៀត​យក​ផលចំណេញ ពី​ការឃុបឃិត​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ធំៗ ជំពាក់​បំណុល​រាប់រយ​លាន​រៀល​។ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា គ្រាន់តែ​ជំពាក់​ថ្លៃ​ភ្លើង​តែ ៥​ម៉ឺន​រៀល ឬ​ទៅ​បង់លុយ​មិនទាន់​យឺតយ៉ាវ​តែ ២​ឬ​៣​ថ្ងៃ បើទោះបីជា​ពួកគេ​មាន​ប្រាក់​តម្កល់ ច្រើនជាង​ថ្លៃ​ជំពាក់​ដល់​ទៅ​៥​ដង​ក៏ដោយ ក៏​មន្ត្រី​អគ្គិសនី​បាន​ចុះមក​កាត់​ភ្លើង មិន​ឲ្យ​ពួកគាត់​ប្រើប្រាស់​នោះទេ ហើយ​ដើម្បី​ភ្ជាប់​ចរន្ត​ឡើងវិញ​ត្រូវ​ចំណាយលុយ​ឲ្យ ផ្នែក​បណ្តាញ​ច្រើនសន្ធឹក​សន្ធាប់ ហើយ​គេ​យល់ថា លោក គី វុ​ឌ្ឍី ដែល​ទទួលបាន​ផលប្រយោជន៍ យ៉ាងច្រើន​ក្រាស់ក្រែល ពី​ការឃុបឃិត​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម​ធំៗ ជំពាក់​បំណុល​រដ្ឋ​រាប់រយ​លាន​រៀល ក៏​កំពុង​ដេក​យល់សប្តិ​មិនល្អ​ផងដែរ​។​

 

​ផ្ទុយ​ពីនេះ​ស្រឡះ មន្ត្រី​អគ្គិសនី​ខេត្ត​ព្រះសីហនុ ជាពិសេស​លោក គី វុ​ឌ្ឍី បែរជា​យោគយល់​ចំពោះ ម្ចាស់​ទីតាំង​ធ្វើ​អាជីវកម្ម​ធំៗ បណ្តែតបណ្តោយ​ឲ្យ​មានការ​ជំពាក់​បំណុល​រដ្ឋ ដល់​ទៅ​រាប់រយ​លាន​រៀល តាមរយៈ​ការរៀបចំ​ឲ្យ​មាន​កិច្ចសន្យា បង់ប្រាក់​ជំពាក់​រំលស់​ប្រចាំខែ ហើយ​កិច្ចសន្យា​នោះ ក៏មាន​ការទទួលស្គាល់​និង​ឯកភាព​ពី​លោក ឈឹម សឿន ដែលជា​ប្រធាន​អគ្គិសនី ទើប​ឡើង​ថ្មី​ផងដែរ​។  ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​បំផុត នៅពេលដែល​លោក គី វុ​ឌ្ឍី បានសម្រេច​និរាករណ៍​កិច្ចសន្យា បង់​រំលស់​ទាំងនោះ ដោយយោង​លើ​អនុសាសន៍​តាម​ទូរស័ព្ទ ពី​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ត្រង់ចំណុច​នេះ​នាំ​ឲ្យ​ម្ចាស់បំណុល​ជាច្រើន លើក​ជា​ចម្ងល់​ថា តើ​ហត្ថលេខា ឬ​ការឯកភាព​របស់លោក ឈឹម សឿន ជា​ហត្ថលេខា​ខ្យល់ ឯ​សេចក្តីជូនដំណឹង​របស់​លោក គី វុ​ឌ្ឍី មានតម្លៃ​សម្រាប់​អនុវត្តន៍​ឬក៏​យ៉ាងណា​?

មានពេលខ្លះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម សូមមេត្តា​ត្រួត​ពិនិត្យមើល​ភាពមិនប្រក្រតី ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព អគ្គិសនី​ខេត្ត​ព្រះសីហនុ​ផង និង​ចាត់វិធានការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ ពី​បញ្ហា​ដែល​លោក គី វុ​ឌ្ឍី ឃុបឃិត​ឲ្យ​ម្ចាស់​ទីតាំង​សំខាន់ៗ ជំពាក់​បំណុល​រដ្ឋ​រាប់រយ​លាន​រៀល​។ ហើយ​ការបង្ខំ​ឲ្យ​ម្ចាស់បំណុល​ចូលខ្លួន ទៅ​បង់លុយ​ក្នុង​រយៈពេល ១​សប្តាហ៍ ខណៈដែល​ម្ចាស់បំណុល​បានធ្វើ​កិច្ចសន្យា​បង់​រំលស់ ដោយមាន​ឯកភាព​ពី​ប្រធាន​អគ្គិសនី​ខេត្ត​ព្រះសីហនុ រួចទៅហើយ​នោះ គឺជា​រឿងចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​។ ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​ទាំងនេះ ក្រុម​អ្នកសារព័ត៌មាន​បានដាក់​ពាក្យ ស្នើសុំ​ការ​ស្រាយ​បំភ្លឺ​ពី​លោក ឈឹម សឿន ជា​ប្រធាន​អង្គភាព​អគ្គិសនី​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​គាត់​បែរជា​គេចវេះ តម្រូវ​ឲ្យ​​ដាក់​សំណួរ​ជា​លាយលក្ខណ៍អក្សរ ហើយ​ក្រោយមក​ក៏​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​៕

Wat KY VUTHY


Source from: watphnom-news.com

No comments:

Post a Comment