រៀប​ការ​​បាន​​ពីរ​​ថ្ងៃ​​មាន​​ជ​ម្លោះ​​ជា​មួយ​​ប្រ​ពន្ធ ទៅ​​ផឹក​ស្រា​​បំ​បាត់​ទុក្ខ បើក​ឡាន​​បុក​​ក្បាល​ស្ពាន​

​ខេត្តបន្ទាយមានជ័យ៖បុរស​​ម្នាក់​​ដែល​​ទើប​តែរៀប​ការ​​បាន២​​ថ្ងៃ​​បាន​ទៅ​ផឹក​ស្រា​​ស្រ​វឹង​​ជោក​ជាំបើក​រថ​យន្ត​​លឿន​​ពេក​​ខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន

ខេត្តបន្ទាយមានជ័យ ៖ បុរស​​ម្នាក់​​ដែល​​ទើប​តែ រៀប​ការ​​បាន ២​​ថ្ងៃ​​ បាន​ទៅ​ផឹក​ស្រា​​ស្រ​វឹង​​ជោក​ជាំ បើក​រថ​យន្ត​​លឿន​​ពេក​​ ខ្វះ​​ការ​ប្រុង​ប្រ​យ័ត្ន ជ្រុល​​ទៅ​​ធ្លាក់​​ជ​ង្ហុក រេ​​ចង្កូត​​បុក​​ក្បាល​ស្ពាន យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៥​​និង​​៣០នាទី​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច ស្ពាន​ច្រាប មុខ​ហាង​ផេង​គង់ ស្ថិតនៅ​ភូមិ​ជំទាវ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បណ្ដាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ។​

 

​ជនរងគ្រោះ​ឈ្មោះ ខាត់ វុទ្ធី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរ​រថយន្ត​ម៉ាក​កាមរី ពណ៌​ស ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 2A 1278 ។ មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ បើករថយន្ត​តែម្នាក់ឯង ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង​យ៉ាង​លឿន ធ្លាក់​ជង្ហុក​ហើយក៏​រេ​ចង្កូត​ទៅ ខាងស្តាំ​ដៃ​ជ្រុល​ទៅបុក​នឹង​ក្បាល​ស្ពានថ្ម ពេញទំហឹង​បណ្ដាល​ឲ្យ​បុរសរងគ្រោះ រងរបួស​សន្លប់​បាត់ស្មារតី នៅក្នុង​រថយន្ត​។​

ប្រជាពលរដ្ឋ​បាន​បើកទ្វារ​រថយន្ត ទាញ​ជនរងគ្រោះ​ចេញ​ក្រៅ ហើយ​ដឹកបញ្ជូន​ទៅកាន់ មន្ទីរពេទ្យបង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន ដើម្បី​សង្គ្រោះ​ដល់​អាយុជីវិត​។ ប្រពន្ធ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា  ប្តី​របស់គាត់​ធ្វើដំណើរ ចេញពីផ្ទះ​ម្តាយក្មេក នៅ​ឃុំ​ភ្នំ​តូច ក្នុង​គោលបំណង​ទៅផ្ទះ​ម្តាយបង្កើត នៅ​ក្រុង​សិរីសោភ័ណ ដោយសារ​ពួកគេ ទើបតែ​រៀបការ​បាន​ពីរ​ថ្ងៃ មានការ​ឈ្លោះប្រកែក​គ្នា​។ ដោយ​ទំនងជា​ខឹង​ប្រពន្ធ​ផង ជនរងគ្រោះ​បាន​ផឹកស្រា ហើយ​ឡើង​បើករថយន្ត ទាំង​ស្រវឹង​ក្នុង​ល្បឿន​លឿន ទើប​បណ្ដាល​ឲ្យ ជួប​គ្រោះថ្នាក់​តែម្តង​៕



Source from: watphnom-news.com

No comments:

Post a Comment