
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ទំនងជាតូចចិត្តនឹង មានជំងឺប្រចាំកាយ ដែលឈឺរ៉ាំរ៉ៃព្យាបាលមិនជា បានសម្រេចចិត្តចង.ក សម្លាប់ខ្លួន នៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ១០និង១៥ នាទីព្រឹកថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ ហុង ដា អាយុ ៤៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ហើយប្តីរបស់ស្ត្រីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានជំងឺ ច្រើនឆ្នាំមកហើយ គ្មានលុយសម្រាប់ព្យាបាលទៀតទេ។ ប្រពន្ធគាត់ធ្លាប់ទៅសំរាកព្យាបាល រហូតទៅប្រទេសថៃ អស់លុយជាច្រើន ដោយលក់ដីស្រែចំការអស់ ហើយប្រហែលជាប្រពន្ធគាត់ អស់ជំនឿលើខ្លួនឯង មួយណាគ្មានលុយ សម្រាប់ព្យាបាលជំងឺ ទើបគាត់ចង.ក សម្លាប់ខ្លួនយ៉ាងដូច្នេះ នាំឲ្យបុរសជាប្តីក្លាយជាបុរសពោះម៉ាយ បន្តចិញ្ចឹមកូនប្រុសស្រី ៥ នាក់ ដែលរស់នៅកំព្រាម្តាយ។
លោក យ៉ត សុផល អធិការស្រុកមង្គលបុរី បានឲ្យដឹងថា ក្រោយពីបានដំណឹង ពីប្រជាពលរដ្ឋភ្លាម លោកបានបញ្ជា ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលភ្នំតូច ចុះស្រាវជ្រាវ និងធ្វើកោសលវិច័យភ្លាមៗ ដោយបានបញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើ មិនពាក់ព័ន្ធរឿងឃាតកម្មនោះទេ គឺពិតជាបានធ្វើអត្តឃាតដោយចង.ក ពិតប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពស្ត្រីរងគ្រោះឲ្យទៅ បងប្អូននិងគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ៕ ដោយ ចិន្តា
Source from: watphnom-news.com