
ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវស្ត្រីវ័យក្មេងអាយុ ១៩ឆ្នាំ ប្តឹងពីបទដឹកនាង ចូលផ្ទះសំណាក់ចាប់រំលោភ កាលពីយប់ថ្ងៃទី ២៥ខែវិច្ឆិកា ឆ្នាំ២០១៣ នៅផ្ទះសំណាក់ យីហោស៊ីដនី ស្ថិតក្នុងក្រុមទី៨ ភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយត្រូវបានសមត្ថកិច្ច ហៅមកសាកសួរ និងឃាត់ខ្លួន កាលពីម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង។
បុរសសង្ស័យមានឈ្មោះ ម៉ក់ រតនា អាយុ ២៤ឆ្នាំរស់នៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ចំណែកស្ត្រីរងគ្រោះមាន ដសឌ អាយុ ១៩ឆ្នាំរស់នៅ ក្នុងភូមិសង្កាត់ជាមួយគ្នា។ ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នាងនិងបុរសសង្ស័យ បានជួបគ្នាក្នុងផ្សារទំនើបថ្មី នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ។ លុះដល់ម៉ោង ៨និង៣០ នាទីយប់ បុរសសង្ស័យក៏បបួល និងយកម៉ូតូជូននាងទៅផ្ទះ។
ស្ត្រីរងគ្រោះនិងបុរសសង្ស័យ ធ្លាប់ស្គាល់គ្នាកាលពីតូចៗមកម្ល៉េះ ដោយសាររស់នៅ ក្នុងភូមិជាមួយគ្នា។ពេលជិះម៉ូតូធ្វើដំណើរ មកដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យក៏បត់ម៉ូតូ ចូលផ្ទះសំណាក់ ស៊ីដនី ហើយចាប់រំលោកភនាង រហូតបានសម្រេចម្តង ទោះបីជានាងរើបម្រះ និងយំអង្វរយ៉ាងណាក៏គេមិនស្តាប់។ស្ត្រីរងគ្រោះ បានប្តឹងទាមទារឲ្យជនសង្ស័យ ទទួលខុសត្រូវចំពោះ ការប្រព្រឹត្តមកលើនាង ដោយបំពេញកិត្តិយសជូននាង តែមិនទាន់ដឹងថា តុលាការសម្រេច បែបណានោះទេ។
យ៉ាងណាក៏ដោយ បុរសសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមរ័ក ជាមួយនាងនៅក្នុង ផ្ទះសំណាក់ស៊ីដនី ប្រាកដមែន ប៉ុន្តែមិនមែនចាប់បង្ខំទេ គឺមានការព្រមព្រៀងគ្នា ដែលពេលនោះ នាងក៏មិនបានស្រែករើបម្រះស្អីដែរ ហើយការរួមភេទនេះ បានពាក់ស្រោមអនាម័យ ត្រឹមត្រូវទៀតផង ។ យោងតាមពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះ និងចម្លើយសារភាព របស់បុរសសង្ស័យ មានស៊ីសង្វាក់គ្នា ហើយបានកសាងសុំណុំរឿង ពីបទរំលោភសេពសន្ថវៈ បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះដើម្បីចាត់ការតាមនិតិវិធី៕ សុខជា
Source from: watphnom-news.com