ល្បួង​​ទៅ​​រំ​លោភ​​ក្នុង​​ផ្ទះ​សំ​ណា​ក់ ស៊ី​ដ​នី ទោះ​ជា​​នាង​​រើ​បម្រះ និង​​យំ​​អង្វរ​​ក៏​មិន​​លើក​លែង

​ខេត្តបាត់ដំបង៖បុរស​​ម្នាក់​​ត្រូវ​​ស្ត្រី​​វ័យ​ក្មេង​​អា​យុ១៩​​ឆ្នាំប្តឹង​​ពី​បទ​​ដឹក​​នាងចូល​​ផ្ទះ​សំ​ណាក់​​ចាប់​​រំ​លោភ​​កាល​ពី​​យប់​​ថ្ងៃ​ទី២៥​​ខែ​វិច្ឆិ​កា

​ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ត្រូវ​​ស្ត្រី​​វ័យ​ក្មេង​​អា​យុ ១៩​​ឆ្នាំ ប្តឹង​​ពី​បទ​​ដឹក​​នាង ចូល​​ផ្ទះ​សំ​ណាក់​​ចាប់​​រំ​លោភ​ ​កាល​ពី​​យប់​​ថ្ងៃ​ទី ២៥​​ខែ​វិច្ឆិ​កា ឆ្នាំ​​២០​១៣ នៅ​ផ្ទះ​​សំ​ណាក់ យី​ហោ​​ស៊ី​ដនី ស្ថិត​ក្នុង​​ក្រុម​ទី​៨ ភូមិ​​រំចេក​​៣ ស​ង្កាត់​​រតនៈ ក្រុង​​បាត់ដំបង ហើយ​ត្រូវបាន​សមត្ថកិច្ច ហៅ​មក​សាកសួរ និង​ឃាត់ខ្លួន កាលពី​ម៉ោង ៥​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​អធិការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង​។​

​បុរស​សង្ស័យ​មានឈ្មោះ ម៉ក់ រតនា អាយុ ២៤​ឆ្នាំ​រស់នៅ​ភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។ ចំណែក​ស្ត្រី​រងគ្រោះ​មាន ដស​ឌ អាយុ ១៩​ឆ្នាំ​រស់នៅ ក្នុងភូមិ​សង្កាត់​ជាមួយគ្នា​។ ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នាង​និង​បុរស​សង្ស័យ បាន​ជួបគ្នា​ក្នុង​ផ្សារ​ទំនើប​ថ្មី នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​។ លុះដល់​ម៉ោង ៨​និង​៣០ នាទី​យប់ បុរស​សង្ស័យ​ក៏​បបួល និង​យក​ម៉ូតូ​ជូន​នាង​ទៅផ្ទះ​។​

​ស្ត្រី​រងគ្រោះ​និង​បុរស​សង្ស័យ ធ្លាប់​ស្គាល់គ្នា​កាលពី​តូចៗ​មកម្ល៉េះ ដោយសារ​រស់នៅ ក្នុងភូមិ​ជាមួយគ្នា​។​ពេល​ជិះ​ម៉ូតូ​ធ្វើដំណើរ មកដល់​ពាក់​កណ្តាលផ្លូវ ជនសង្ស័យ​ក៏​បត់​ម៉ូតូ ចូល​ផ្ទះសំណាក់ ស៊ីដនី ហើយ​ចាប់​រំលោក​ភនាង រហូត​បានសម្រេច​ម្តង ទោះបីជា​នាង​រើបម្រះ និង​យំ​អង្វរ​យ៉ាងណា​ក៏​គេ​មិន​ស្តាប់​។​ស្ត្រី​រងគ្រោះ បាន​ប្តឹង​ទាមទារ​ឲ្យ​ជនសង្ស័យ ទទួលខុសត្រូវ​ចំពោះ ការប្រព្រឹត្ត​មកលើ​នាង ដោយ​បំពេញ​កិត្តិយស​ជូន​នាង តែ​មិនទាន់​ដឹងថា តុលាការ​សម្រេច បែបណា​នោះទេ​។​

​យ៉ាងណាក៏ដោយ បុរស​សង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានរួម​រ័ក ជាមួយ​នាង​នៅក្នុង ផ្ទះសំណាក់​ស៊ីដនី ប្រាកដ​មែន ប៉ុន្តែ​មិនមែន​ចាប់បង្ខំ​ទេ គឺ​មានការ​ព្រមព្រៀងគ្នា ដែល​ពេលនោះ នាង​ក៏​មិនបាន​ស្រែក​រើបម្រះ​ស្អី​ដែរ ហើយ​ការ​រួមភេទ​នេះ បាន​ពាក់​ស្រោមអនាម័យ ត្រឹមត្រូវ​ទៀតផង ។ យោងតាម​ពាក្យបណ្តឹង របស់​ស្ត្រី​រងគ្រោះ និង​ចម្លើយសារភាព របស់​បុរស​សង្ស័យ មាន​ស៊ីសង្វាក់​គ្នា ហើយ​បាន​កសាង​សុំ​ណុំ​រឿង ពីបទ​រំលោភ​សេពសន្ថវៈ បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នេះ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕ សុខ​ជា​

Wat 2911


Source from: watphnom-news.com

No comments:

Post a Comment