សប្បាយ​​​លូក​លាន់​​​គ្នា បើក​រថ​យន្ដ​​ទៅ​បុក​​ក្បាល​​ថ្ម​​ចែក​​ទ្រូង​ផ្លូវ រង​របួស​​ហូរ​ឈាម​​ក​ក្លាក់​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​រួម​ជា​មួយ​​ស្រី​​ស្នេហ៍ស​ប្បាយ​​ប្រ​លែង​​​លូក​លាន់​គ្នាបើក​រថ​យន្ដ​មិន​ប្រ​យ័ត្នជ្រុល​ទៅ​បុក​​ក្បាល​​ថ្ម​​ចែក​​ទ្រូង​ផ្លូវ​​បាក់​​អស់​មួយ​​​កង់ប​ណ្តាល​​ឲ្យ​អ្នក​ជិះ

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​រួម​ជា​មួយ​​ស្រី​​ស្នេហ៍ ស​ប្បាយ​​ប្រ​លែង​​​លូក​លាន់​គ្នា បើក​រថ​យន្ដ​មិន​ប្រ​យ័ត្ន ជ្រុល​ទៅ​បុក​​ក្បាល​​ថ្ម​​ ចែក​​ទ្រូង​ផ្លូវ​​បាក់​​អស់​មួយ​​​កង់ ប​ណ្តាល​​ឲ្យ​អ្នក​ជិះ នៅ​ក្នុង​​រថ​យន្ដ​​រងរ​​បួសទាំង ២ ​​នាក់​​កាល​ពី​វេ​លា​ម៉ោង ៨​​និង​​១០ នាទី​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅតាម​ផ្លូវជាតិ​លេខ ២ ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​រថយន្ដ​បង្ក​ម៉ាក មី​ត​ស៊ុយ​ប៊ី​ហ្ស៊ី ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-8175 ហើយ​ក្រោយពេល​កើតហេតុ អ្នកបើកបរ​រួម​នឹង​ស្រី​ស្នេហ៍ បាន​លូន​ចេញ ពី​រថយន្ដ​ទាំង​មាន ស្នាមរបួស រួច​ក៏​ឡើង​ជិះ​ម៉ូតូឌុប រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​រថយន្ដ នៅ​កន្លែងកើតហេតុ ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ រក្សាទុក​នៅ ការិយាល័យ នគរបាល​ចរាចរណ៍​ក្រុង ដើម្បី​រងចាំ​ការដោះស្រាយ ។

​មុនពេល​គ្រោះថ្នាក់​កើតឡើង រថយន្ដ​បង្ក​បាន​បើកបរ ក្នុងទិសដៅ​ពី​ក្រុង​តាខ្មៅ ចូលមក​រាជធានី​ភ្នំពេញ ហើយ​ស្ដ្រី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ដ បាន​ប្រឡែង​លេង ជាមួយ​ប្រុស​ស្នេហ៍ ដែល​កំពុង​បើករថយន្ដ ។ ពេល​កំ​ពូ​ង​បើក​ជែង ម៉ូតូ​មួយគ្រឿង​នៅ​ពីមុខ ក៏​ជ្រុល​ទៅបុក​ក្បាល​ថ្ម ចែក​ទ្រូងផ្លូវ​របើក​អស់​មួយ​កង់ ហើយ​រថយន្ដ​ក៏​ក្រឡាប់​ផ្ងារជើង ។ ក្រោយពេល​កើតហេតុ​អ្នក បើកបរ​បាន​លូន​ចេញ ពី​រថយន្ដ​ទាំង​មាន ស្នាមរបួស រួច​ក៏​ឡើង​ជិះ​ម៉ូតូឌុប រត់គេចខ្លួន​បាត់​៕

Wat 281114


Source from: watphnom-news.com

No comments:

Post a Comment