
ខេត្តសៀមរាប ៖ បន្ទាប់ពីប្រទះឃើញ សពស្ត្រីវ័យក្មេងម្នាក់ នៅក្នុងព្រៃអង្គរ ដែលត្រូវជនមិនស្គាល់មុខ អារកសម្លាប់យ៉ាង សាហាវឃោរឃៅ សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បានស្រាវជ្រាវស្វែងរក មុខសញ្ញាជនសង្ស័យ ឈានដល់ឃាត់ខ្លួនបានម្នាក់ភ្លាមៗ នៅក្នុងបន្ទប់ជួលផ្ទះ២៤ ម៉ោង កាលពីវេលាម៉ោង ១២និង៣០ នាទី រសៀលក្នុងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប និងម្នាក់ទៀត ខាងសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តជាអ្នកឃាត់។
ជនរងគ្រោះមានឈ្មោះ ផល សាវន ហៅ រីណា ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅ ក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានប្រទះឃើញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា នៅចំណុចផ្លូវទំនប់អញ្ចាញ ជិតកន្លែងឆែកសំបុត្រ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់អង្គរធំ ក្រុងសៀមរាប។ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ទើបកម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ រ៉េត សុភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាបើ
ឈ្មោះ រ៉េត សុភារម្យ គឺជាជនដៃដល់ ហើយត្រូវជាសង្សារ ជាមួយជនរងគ្រោះ ពីព្រោះខ្លួនបានស្រឡាញ់ស្រីម្នាក់ទៀត ឈ្មោះ មុំ ហៅពិសី អាយុ ២១ឆ្នាំ ធ្វើការនៅភោជនីយដ្ឋាន ជំនោរធម្មជាតិ។ ជនសង្ស័យម្នាក់ទៀតឈ្មោះ រស់ ស៊ីណា ហៅអាស៊ឺ មុខរបររត់ម៉ូតូឌុប ភេទប្រុស អាយុ ២២ ឆ្នាំជាអ្នករួមគំនិត រស់នៅភូមិថ្នល់ទទឹង ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សមត្ថកិច្ចក៏បានដកហូតបាន វត្ថុតាងមានកាំបិតចិតបន្លែដងឈើ១ ម៉ូតូសេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ 1O:4883 សៀមរាប ឆ្នាំ២០១៣ និងកូនសោរមួយចំនួន។
ឈ្មោះ រ៉េត សុភារម្យ ដែលត្រូវជាសង្សាររបស់ឈ្មោះ ផល សាវន បានសារភាពថា ខ្លួនពិតជាបានសម្លាប់ ស្ត្រីជាសង្សារប្រាកដមែន ពីព្រោះខ្លួនបានឲ្យ សង្សារទៅខ្ចីលុយ ពីធនាគាអេស៊ីលីដា ដើម្បីយកមកទិញម៉ូតូជិះនិងរត់ឌុប នៅមុខភោជនីយដ្ឋាន ក្រុងមាស ក្រែងបានលុយនិងគេ ក្រោយមកខ្លួន ក៏បានបបួលសង្សារ ទៅហូបអាហារនៅឃ្យូងយូ ផ្លូវ៦០ ម៉ែត្រ ហើយក៏បបួលសង្សារ ទៅដើរលេងនៅអង្គរ ដោយបានឲ្យឈ្មោះ ស៊ឺ ចាំនៅលើផ្លូវទំនប់អញ្ចាញ។
ឈ្មោះ រ៉េត សុភារម្យ បានសារភាពទៀតថា ខ្លួនក៏បានជិះម៉ូតូជាមួយសង្សារ ចេញទៅដល់ចំណុចកើតហេតុខាងលើ ក៏ដកកាំបិតចិតបន្លែដងឈើ១ មកចាប់សក់ស្ត្រីជាសង្សារ ទាញមកក្រោយអាករសម្លាប់ភ្លាមៗ ហើយឈ្មោះ ស៊ឺ ជាអ្នកជួយចាប់រួច ក៏នាំគ្នាជិះម៉ូតូម្នាក់មួយ ចេញមកបាត់។ លុះស្អែកឡើង ក៏ត្រូវសមត្ថកិច្ច កងរាជអាវុធហត្ថ ទៅដល់ផ្ទះជួលឃាត់ខ្លួន មកសួរនាំតែម្តង ហើយចំណែកឈ្មោះ ស៊ឺ ក៏ត្រូវសមត្ថកិច្ច នគរបាលឃាត់ខ្លួន មកសួរនាំផងដែរ៕
Source from: watphnom-news.com
No comments:
Post a Comment