មេ​​ឈ្មួញ កែវ ទូច ហៅ​​ចែ​​០២ ចេះ​​ចាយ​​លុយ​​​ដើម្បី​​​បិទ​​មាត់​​ម​ន្ត្រី​​ពុក​រលួយ កុំ​​ឲ្យ​​រំ​ខាន​​អា​ជីព​​ដឹក​ប្រេង​សាំង​​គេច​ពន្ធ ចូល​​តាម​ស្ទឹង​ហាវ

​ខេត្ត​ព្រះសីហនុ៖ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​នាំ​ចូលប្រេង​សាំង​​គេច​ពន្ធ​​តាម​​ទូក​​ធំៗរបស់​​មេ​​ឈ្មួញកែវទូចហៅ​​ចែ​​០២

​ខេត្ត​ព្រះសីហនុ ៖ ស​កម្ម​ភាព​​ដឹក​ជ​ញ្ជូន​​នាំ​ចូល ប្រេង​សាំង​​គេច​ពន្ធ​​តាម​​ទូក​​ធំៗ របស់​​មេ​​ឈ្មួញ កែវ ទូច ហៅ​​ចែ​​០២ ជា​​ប្អូន​ស្រី​​សំ​ណព្វ​ចិត្ត​​របស់​លោក កែវ សុខ​ឃាង ដែល​​ទើប​តែ​​ផ្លាស់​ចេញ ពី​​តំ​ណែង​​មេ​​គយ​​ច​ល័ត នៅ​​ទូ​ទាំង​ប្រ​ទេសមិនមាន​ភាព​ថមថយ​នោះទេ ហើយ​ចង់​ខ្លាំង​ជាង​មុន​ទៅទៀត ក៏​ព្រោះតែ​គេ​ដឹងថា លោក កើត សុធា​រ៉ា ដែលជា​មេ​គយ​ចល័ត​ទើប​ឡើង​ថ្មី អតីត​ជា​ប្រធាន​សាខាគយ នៅ​ខេត្ត​ព្រះសីហនុ ក៏​ជាម​នុស្ស​ជំនិត​និង​ធ្លាប់​សុំ​លុយ​ពី​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ចាយវាយ​ផងដែរ​។​

 

​មន្ត្រី​មួយចំនួន​ដែល​មិនបាន​ផលប្រយោជន៍ ពី​ការ​នាំចូល​ប្រេងសាំង​គេចពន្ធ របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ បាន​លើកឡើងថា ទូក​ធំៗ​ដែល​ផ្ទុក​បាន​ជាង ១​ម៉ឺន​លីត្រ​ក្នុង​មួយ​ទូក​ចំនួន ៤​ទៅ​៥ គ្រឿង បាន​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ពី​ចំណុច​កោះរ៉ុង ឡើងមក​ផែ​កំ​ពេញ នៅ​ចំណុច​ស្ទឹងហាវ តាមរបៀប​វិលជុំ ហើយ​មាន​កម្មករ​លើកដាក់ លីសែង​ជាប់​ជាប្រចាំ មិនសូវ​ទំនេរ​ដៃ​ទេ​។ មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ សកម្ម​បំផុត​ក្នុងការ​រត់ពន្ធ​ប្រេងសាំង មកពី​ស្រុក​យួន​និង​ស្រុក​សៀម មិន​ខុសពី​ចោរលួច​ជាតិ​នោះទេ ដោយ​សម្អាងថា គាត់​គឺជា​ប្អូនស្រី​សំណព្វចិត្ត​របស់លោក កែវ សុខ​ឃាង នាំ​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មានការ​យោគយល់ មិន​ហ៊ាន​ប៉ះពាល់​។​

 

​ទូក​ដឹក​ប្រេងសាំង​គេចពន្ធ​ធំៗ របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ នៅ​ចំណុច​កោះរ៉ុង ត្រូវបាន​លើកដាក់​នៅ​ផែ​កំ​ពេញ ក្នុងស្រុក​ស្ទឹងហាវ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ហើយ​កម្មករ​បាន​ដឹកជញ្ជូន យកទៅ​ស្តុក​ទុក ក្នុង​ឃ្លាំង​ដ៏​ធំ​មួយកន្លែង មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផែ​កំ​ពេញ​។ រថយន្ត​ទួរីស នីសា​ន់ និង​កាមរី រាប់សិប​គ្រឿង រួមទាំង​ម៉ូតូ​ផងដែរ បាន​ចូលទៅ​ដឹកជញ្ជូន​ប្រេងសាំង ពី​ឃ្លាំង​ដ៏​ធំ​រប​ស់មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ពី​ចំណុច​ស្ទឹងហាវ យកទៅលក់​ចែកចាយ​បន្ត នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ឡើងដល់​ខេត្តកំពត និង​ខេត្តកំពង់ស្ពឺ យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​មាន​នរណា​ហ៊ាន​សួរនាំ​នោះទេ ព្រោះ​មន្ត្រី​ជំនាញ​បាន​សុខ​ស្រួល ក្នុងការ​រាប់​ក្បាល​ឡាន​យកលុយ ។​

គេ​មិន​ច្បាស់​ទេ​ថា តើ​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ មាន​ឥទ្ធិពល​អំណាច​អ្វី​ពិសេស ទើប​មន្ត្រី​ជំនាញ​គយ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ មិនដែល​ហ៊ាន​ប៉ះពាល់ ប៉ុន្តែ​គេ​គិត​ឃើញថា ក្រោយពេល​ផ្លាស់ប្តូរ​តំណែង​លោក កែវ សុខ​ឃាង មេ​គយ​ចល័ត​ថ្មី​គួរតែ ចាត់វិធានការ​ទប់ស្កាត់ ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ឲ្យ​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ភាព​ក្រអឺតក្រទម របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ នាពេល​បច្ចុប្បន្ននេះ បានធ្វើ​ឲ្យ​គ្រប់ៗ​គ្នា មើលឃើញថា​មេ​គយ​ចល័ត​ដែល​ទើប​ឡើង​ថ្មី​នេះ ក៏​ជា​ដៃជើង​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ដូច្នេះ​គ្មាន​នរណា​ហ៊ាន​បង្ក្រាប ការ​នាំចូល​ប្រេងសាំង​គេចពន្ធ ទ្រង់ទ្រាយ​ធំ​របស់គាត់​បានទេ​។​

 

មន្ត្រី​ធំៗ​មួយចំនួន​បាន​លើក​សំណួរ អំពី​ការរកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ យ៉ាង​អនាធិបតេយ្យ​របស់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ សួរ​ទៅ​លោក កែវ សុខ​ឃាង ថា​ហេតុអ្វី​បានជា​គ្មាន​ការបង្ក្រាប​? គេ​យល់ថា មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ដែលជា​ប្អូនស្រី​របស់លោក កែវ សុខ​ឃាង ធ្លាប់​ប្រកបមុខរបរ​នេះ រាប់សិប​ឆ្នាំ​មកហើយ មិនដឹង​ជា​ទៅរក​ស៊ី​របរ​អ្វី​ផ្សេង ក៏​ចេះតែ​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ មក​ចែកចាយ​លក់ដូរ​ដែលជា អាជីព​ប្រចាំត្រកូល​របស់គាត់​។ ម្យ៉ាងដែរ សម្រាប់​មេ​ឈ្មួញ កែវ ទូច ហៅ​ចែ​០២ ដែលមាន​ការគាំទ្រ និង​យោគយល់​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​ព្រោះតែ​គាត់​ចេះ​ចាយលុយ​ដើម្បី​បិទមាត់​បិទ​ភ្នែក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​៕

 

Wat-31106


Source from: watphnom-news.com

No comments:

Post a Comment