ស្ត្រី​​វ័យ​ក្មេង​​វេច​​បង្វិច​​ចុះ​ចោល​​ប្តី​​និង​​កូន​ស្រី​​អាយុ ១​​ខួប ទៅ​រក​​ស៊ី​​តាម​​ហាង​​កា​​រ៉ា​​អូ​​ខេ​

​ខេត្ត​ប៉ៃលិន៖ដោយ​សារ​តែ​​ជឿ​​តាម​​ពាក្យ​​ញុះ​ញង់បំ​បែក​បំ​បាក់​​របស់​​ម្តាយស្ត្រី​​វ័យ​ក្មេង​​ម្នាក់​​បាន​​វេច​​បង្វិចចុះ​ចោល​​ប្តី​​និង​​កូន​ស្រី​​អា​យុ១​​ខួប​ដោយ​គ្មាន​​អា​​លោះ​អា​ល័យ​​បន្តិច​​ណា​​សោះ​ឡើយ

​ខេត្ត​ប៉ៃលិន ៖ ដោយ​សារ​តែ​​ជឿ​​តាម​​ពាក្យ​​ញុះ​ញង់ បំ​បែក​បំ​បាក់​​របស់​​ម្តាយ ស្ត្រី​​វ័យ​ក្មេង​​ម្នាក់​​បាន​​វេច​​បង្វិច ចុះ​ចោល​​ប្តី​​និង​​កូន​ស្រី​​អា​យុ ១​​ខួប​ដោយ​គ្មាន​​អា​​លោះ​អា​ល័យ​​ បន្តិច​​ណា​​សោះ​ឡើយ នាំ​​ឲ្យ​​បុរស​​ជា​​ប្តី​​ឈឺ​​ចុក​ចាប់ ហូរ​​ស្រក់​​ទឹក​ភ្នែក​​តាម​កូនស្រី ដែល​យំ​ស្រែ​ទារ​បៅដោះ​ម្តាយ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ជេរប្រមាថ និង​បោះ​ពាក្យសម្តី​ប្រាប់​គេ​ថា ប្តី​នាង​អាច​រកបាន​ច្រើន​ទៀត  ដូច្នេះ​នាង​សុខចិត្ត​បោះបង់​ប្តី និង​កូនតូច​នេះ ទៅតាម​ម្តាយ​វិញ​។​

 

​ស្ត្រី​វ័យក្មេង​ដែល​ចុះចោល​ប្តី និង​កូន​អាយុ​មួយ​ខួប​មានឈ្មោះ អ៊ុន ស្រី​ចិន អាយុ ២១​ឆ្នាំ មាន​ម្តាយ​ឈ្មោះ អ៊ួ​ន សុ​ឃី អាយុ ៤៧​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត នៅ​ភូមិ​ត្រពាំង​កកោះ ឃុំ​ដូន​យ៉យ ស្រុក​ឈូក ខេត្តកំពត បច្ចុប្បន្ន​រស់នៅ ក្នុងភូមិ​អូរ​តា​ប្រាង្គ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ នី ម៉ៅ អាយុ ២៥​ឆ្នាំ ជា​កម្មករសំណង់ មានកូន​ស្រី​ម្នាក់​ឈ្មោះ ម៉ៅ ចិន្តា អាយុ ១​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

 

​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​បាន​ខ្សឹបខ្សៀវ​ថា ស្ត្រី​ជា​ប្រពន្ធ​ធ្លាប់​រត់ចោល​ប្តី និង​កូន​ទៅតាម​ម្តាយបង្កើត​របស់ខ្លួន ដែល​តែងតែ​មក​ល្បួង​នាំយក​នាង ឲ្យ​ទៅរក​ស៊ី​ធ្វើការ​តាម​ហាង​កា​រ៉ា​អូ​ខេ និង​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​យកប្តី​ទៀត​ចំនួន ៥​លើក មកហើយ តែ​បុរស​ជា​ប្តី​បាន​តាម​ស្វែងរក​ប្រពន្ធ​ឲ្យ​ត្រលប់មក រួមរស់​ជាមួយគ្នា​។ រហូតដល់​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ នាង​ជា​ប្រពន្ធ​បាន​ចុះចោល​ប្តី និង​កូនស្រី​អាយុ ១​ឆ្នាំ ក្នុង​គោលបំណង​ទៅធ្វើ​ការ តាម​ហាង​កា​រ៉ា​អូ​ខេ តាម​ការ​ញុះញង់​របស់​ម្តាយ​៕

Wat 071140


Source from: watphnom-news.com

No comments:

Post a Comment