ស្នេ​ហ៍​​ខក​បំ​ណង នារី​​វ័យ​ក្មេង​​ដ៏​​ស្រស់​ស្អាត លោត​​ពី​លើ​​ជាន់​​ទី​​១ របួស​​បាក់​​ភ្លៅ​​ខាង​ឆ្វេង​

​រាជធានី​ភ្នំពេញ៖ដោយ​សារ​តែ​​ស្នេហ៍​​ខ​ក​បំ​ណងស្រ​​ឡា​ញ់​​គ្នា​​មាន​​អ​នុ​​ស្សា​វរី​យ៍​​​ជា​​​យូ​​​ខែ​​​ឆ្នាំស្រាប់​តែ​​បុរស​​ជា​​ស​ង្សារ​ប្រាប់​ថាខ្លួន​​មាន​​ប្រ​ពន្ធ​​និង​​កូន​​​រួច​ហើយបាន​​នាំ​​ឲ្យ​​នារី​​វ័យ​ក្មេងដ៏​​ស្រស់​ស្អាត​​ម្នាក់

​រាជធានី​ភ្នំពេញ ៖ ដោយ​សារ​តែ​​ស្នេហ៍​​ខ​ក​បំ​ណង ស្រ​​ឡា​ញ់​​គ្នា​​មាន​​អ​នុ​​ស្សា​វរី​យ៍​​​ជា​​​យូ​​​ខែ​​​ឆ្នាំ ស្រាប់​តែ​​បុរស​​ជា​​ស​ង្សារ​ប្រាប់​ថា ខ្លួន​​មាន​​ប្រ​ពន្ធ​​និង​​កូន​​​រួច​ហើយ បាន​​នាំ​​ឲ្យ​​នារី​​វ័យ​ក្មេង ដ៏​​ស្រស់​ស្អាត​​ម្នាក់ លោត​​ពី​លើ​ផ្ទះ​​ជាន់​​ទី​១ ប៉ុន​ប៉ង​​សម្លាប់ខ្លួន នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​លេខ​១៧៨ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៣​ទៀបភ្លឺ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣ តែ​មិនបាន​ស្លាប់​ដូច​បំណង​ទេ​។  

នារី​រងគ្រោះ​មានឈ្មោះ ជ​.​ស​.​គ អាយុ ១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣០ តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់ ទួល​ទំ​ពួ​ង​ទី​២ ខណ្ឌចំការមន និង​បុរស​ជា​សង្សារ​មានឈ្មោះ អ៊ាង ម៉េង​លី អាយុ ២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល កន្លែងកើតហេតុ ។ មុនពេល​កើតហេតុ​គេ​ឃើញ នារី​រងគ្រោះ​បានមក​លេង នៅផ្ទះ​ជួល​ជាមួយ​សង្សារ តែ​មិនដឹងថា មានរឿង​ទាស់ទែង​គ្នា​អ្វី​នោះទេ ទើប​នារី​រងគ្រោះ​បាន​លោត ពីលើផ្ទះ​ជាន់​ទី​១ ក្នុង​បំណង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច គ្រាន់តែ​របួស​បាក់​ភ្លៅ​ខាងឆ្វេង​។

 

​ប្រភពព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យ​ដឹងថា  ការដែល​ធ្វើ​ខាង​ស្រី លោត​ពីលើផ្ទះ​ប៉ង​ស្លាប់​ខ្លួន ក៏​ដោយសារតែ​បុរស​ជា​សង្សារ​បាន​ប្រាប់ថា​នាង​ថា ខ្លួន​មាន​ប្រពន្ធ និង​កូន​រួចហើយ និង​មានបំណង​បែកផ្លូវ​គ្នា ។ ប្រជាពលរដ្ឋ​ដែល​បាន ឃើញ​ហេតុការណ៍​នេះ បាន​រិះគន់ថា នារី​រងគ្រោះ​មិនគួរ​គិត​ខ្លី មក​លោត​ពីលើផ្ទះ​ធ្វើបាប​ខ្លួនឯង យ៉ាង​ដូច្នេះ​សោះ ព្រោះ​មាន​រូប​សម្រស់​ល្អ​ប៉ុណ្ណឹង​ហើយ គេ​ចង់​ដោះដៃ​ទៀត ទម្រាំ​ខ្លួន​ពិការ​បែបនេះ មាន​នរណា​មើលថែទាំ​៕

Wat 011121


Source from: watphnom-news.com

No comments:

Post a Comment