
រាជធានីភ្នំពេញ ៖ ព្រះសង្ឃ ២អង្គដែលគង់នៅក្នុង វត្តសារាវន្ត បានដោះស្បង់ចីវ តឺនុយស៊ីវិល ឡើងជិះម៉ូតូចេញពីវត្ត លួចទៅច្រៀងខារ៉ាអូខេ និងឆាន់ស្រានៅមាត់ទន្លេ ត្រូវព្រះសង្ឃវត្តទួលទំពូង តាមទាន់ខណៈដែលព្រះសង្ឃទាំង២អង្គនេះបានមក ផ្លាស់សម្លៀកបំពាក់ នៅក្បែររបងវត្តទួលទំពូង ដើម្បីគ្រងស្បង់ចីវវិញ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន ។
ព្រះសង្ឃ ២អង្គដែលត្រូវបានចាប់ផ្សឹកនេះ មានព្រះនាម ណុ សាយ័ន្ន ព្រះជន្ម ១៩វស្សា ជាអតីតព្រះសង្ឍមកពីវត្តឯករាជ ក្នុងភូមិ-ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមួយអង្គទៀតព្រះនាម ចាន់ រតនៈ ព្រះជន្ម ២៣វស្សា ជាអតីតព្រះសង្ឃ មកពីវត្តក្នុងខេត្តស្វាយរៀង ។ មូលហេតុដែលនាំឲ្យ មានការឃាត់ខ្លួនព្រះសង្ឃទាំង ២អង្គនេះ ដោយសារតែ មានការសង្ស័យ ខណៈដែលផ្លាស់សម្លៀកបំពាក់ ជាស៊ីវិលចេញ រួចគ្រងស្បង់ចីវវិញ និងមានអាការដូចជាស្រវឹងផង។
លុះព្រឹកឡើងថ្ងៃទី២៩ ខែវិច្ឆិកា បានរាយការណ៍ទៅសមត្ថកិច្ច ចុះមកឃាត់ព្រះសង្ឃទាំង២ អង្គខាងលើយកទៅសួរនាំ នៅអធិការដ្ឋាននគរបាល ដោយព្រះសង្ឃទាំង ២អង្គខាងលើ បានរៀបរាប់ថា ពួកគេគង់នៅវត្តសារាវន្ត ហើយបានស្លៀកពាក់ស៊ីវិល ចេញមកខាងក្រៅ ដើម្បីទៅច្រៀងខារ៉ាអូខេ និងផឹកស្រា នៅមុខសួនក្បែរមាត់ទន្លេ ។ លុះយប់ជ្រៅក៏នាំគ្នា ត្រឡប់មកវិញ និងបានផ្លាស់សម្លៀកបំពាក់ បម្រុងគ្រងចីវ នៅក្បែវត្តទួលទំពូង ក៏ត្រូវព្រះសង្ឃវត្តទួលទំពូង ចាប់ឃាត់តែម្តង ៕
Source from: watphnom-news.com