បួស​​ស​ន្សំ​​បាប ពេល​យប់​លួច​​ដោះ​​ស្បង់​​ចីវ​​ទៅ​​ច្រៀង​​ខា​រ៉ា​អូ​ខេ និង​​ឆាន់​​ស្រា​​នៅ​​មាត់​ទន្លេ

​រាជធានី​ភ្នំពេញ៖ព្រះ​សង្ឃ២អង្គ​​ដែល​​គង់​នៅ​​ក្នុងវត្ត​​សា​រា​​វន្តបាន​​​ដោះ​​​ស្បង់​​ចីវ​​​​តឺ​នុយស៊ីវិលឡើង​​​ជិះ​​​ម៉ូ​​តូ​​​ចេញ​ពី​​វត្ត

រាជធានី​ភ្នំពេញ ៖ ព្រះ​សង្ឃ ២អង្គ​​ដែល​​គង់​នៅ​​ក្នុង វត្ត​​សា​រា​​វន្ត បាន​​​ដោះ​​​ស្បង់​​ចីវ​​​​ តឺ​នុយស៊ីវិល ឡើង​​​ជិះ​​​ម៉ូ​​តូ​​​ចេញ​ពី​​វត្ត លួច​​ទៅ​​ច្រៀង​​ខា​រ៉ា​អូ​ខេ និង​​ឆាន់​​ស្រា​​នៅ​មាត់​ទ​ន្លេ ត្រូវ​​ព្រះ​សង្ឃ​​វត្ត​​ទួល​​ទំពូង តាម​​ទាន់​ខណៈ​ដែល​​ព្រះ​សង្ឃ​​ទាំង២​អង្គ​នេះ​បានមក ផ្លាស់​សម្លៀកបំពាក់ នៅក្បែរ​របង​វត្ត​ទួល​ទំពូង ដើម្បី​គ្រង​ស្បង់​ចីវ​វិញ កាលពី​វេលា​ម៉ោង ២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅក្នុង​សង្កាត់​ទូល​ទំពូង​ទី​១ ខណ្ឌចំការមន ។​

​ព្រះសង្ឃ ២​អង្គ​ដែល​ត្រូវបាន​ចាប់​ផ្សឹក​នេះ  មាន​ព្រះនាម ណុ សា​យ័ន្ន ព្រះជន្ម ១៩​វស្សា ជា​អតីត​ព្រះ​ស​ង្ឍ​មកពី​វត្ត​ឯករាជ ក្នុងភូមិ​-​ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​មួយអង្គ​ទៀត​ព្រះនាម ចាន់ រតនៈ ព្រះជន្ម ២៣​វស្សា ជា​អតីត​ព្រះសង្ឃ មកពី​វត្ត​ក្នុង​ខេត្តស្វាយរៀង ។ មូលហេតុ​ដែល​នាំ​ឲ្យ មានការ​ឃាត់ខ្លួន​ព្រះសង្ឃ​ទាំង ២​អង្គ​នេះ ដោយសារតែ មានការ​សង្ស័យ ខណៈដែល​ផ្លាស់​សម្លៀកបំពាក់ ជា​ស៊ីវិល​ចេញ រួច​គ្រង​ស្បង់​ចីវ​វិញ និង​មាន​អាការ​ដូចជា​ស្រវឹង​ផង​។​

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះមក​ឃាត់​ព្រះសង្ឃ​ទាំង​២ អង្គ​ខាងលើ​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ដោយ​ព្រះសង្ឃ​ទាំង ២​អង្គ​ខាងលើ បាន​រៀបរាប់ថា  ពួកគេ​គង់នៅ​វត្ត​សារា​វន្ត ហើយ​បាន​ស្លៀកពាក់​ស៊ីវិល ចេញមក​ខាងក្រៅ ដើម្បី​ទៅ​ច្រៀង​ខារ៉ាអូខេ និង​ផឹកស្រា នៅមុខ​សួន​ក្បែរ​មាត់ទន្លេ ។ លុះ​យប់​ជ្រៅ​ក៏​នាំគ្នា ត្រឡប់មកវិញ និង​បាន​ផ្លាស់​សម្លៀកបំពាក់ បម្រុង​គ្រងចីវ នៅក្បែ​វត្ត​ទួល​ទំពូង ក៏ត្រូវ​ព្រះសង្ឃ​វត្ត​ទួល​ទំពូង ចាប់​ឃាត់​តែម្តង ៕

Wat 29112


Source from: watphnom-news.com

No comments:

Post a Comment