ភូមិ​គ្រឹះ​​ដ៏​​ស្កឹម​ស្កៃ​​តាម​ផ្លូវ ២០០៤ និង​​លុយ​​ចាយ​​មិន​​ខ្វះ ​ជា​​ភ​ស្តុ​តាង​​នៃ​​ការ​ប្រ​ព្រឹត្ត​​អំ​ពើ​ពុក​រលួយ ក្នុង​​​តំ​ណែង​​របស់​លោក កែវ សុខ​​ឃាង​

​រាជធានី​ភ្នំពេញ៖ក្នុង​​តំ​ណែង​​ជា​​មេ​​គយ​​ច​ល័តឡើង​​​ដុះ​​ស្លែ​​ទៅ​ហើយ​នោះជីវ​ភាព​​របស់​លោកកែវសុខ​​ឃាងបាន​​ផ្លាស់​ប្តូរ​​យ៉ាង​​ឆាប់​រហ័ស

​រាជធានី​ភ្នំពេញ ៖ ក្នុង​​តំ​ណែង​​ជា​​មេ​​គយ​​ច​ល័ត ឡើង​​​ដុះ​​ស្លែ​​ទៅ​ហើយ​នោះ ជីវ​ភាព​​របស់​លោក កែវ សុខ​​ឃាង បាន​​ផ្លាស់​ប្តូរ​​យ៉ាង​​ឆាប់​រហ័ស ហើយ​​រហូត​មក​ដល់​ពេល​នេះ ថ្នាក់​លើ​​បាន​ស​ម្រេច​​ផ្លាស់​ប្តូរ​​តំ​ណែង ឲ្យ​​លោកកែវ សុខ​​ឃាង ទៅ​ធ្វើ​ជា​​ប្រ​ធាន​​នាយកដ្ឋាន គ្រប់គ្រង​តំបន់​រួច​ពន្ធ ក៏​គាត់​មាន​ជំនាញ​បង្កើត ឲ្យ​មាន​ការិយាធិបតេយ្យ ឬ​បណ្តាញ​នៃ​ការប្រព្រឹត្ត អំពើពុករលួយ គួរ​ឲ្យ​ភ័យខ្លាច នៅក្នុង​តំណែង​ថ្មី​មួយ​នេះ​ទៀត រហូតដល់​ថ្នាក់​ក្រុម​ឈ្មួញ ទាំង​តូច​ទាំង​ធំ បានគ្រោង​នាំគ្នា​នាំយក ឯកសារ​ភស្តុតាង​ជាច្រើន  រៀបចំ​ជា​បណ្តឹង​ដាក់ជូន​អង្គភាព ប្រឆាំង​អំពើពុករលួយ ឲ្យ​ស្រាវជ្រាវ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី និង​អំពើពុករលួយ​ក្នុង​មុខតំណែង របស់លោក កែវ សុខ​ឃាង ឡើងវិញ​។​

 

​គេ​ដឹងថា ក្នុង​អំណាច​ជា​មេ​គយ​ចល័ត នៅ​ទូទាំងប្រទេស លោក កែវ សុខ​ឃាង បាន​ចាត់ចែង​ប្រមូល​លុយ​ពី​គ្រប់​ច្រកល្ហក  ទាក់ទិន​អំពើ​គេចពន្ធ​ទំនិញ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​លោក កែវ សុខ​ឃាង បាន​ចាត់តាំង​ឲ្យ​សាច់ញាតិ របស់គាត់​ជាច្រើន មាន​តួនាទី​សំខាន់ៗ ក្នុង​អង្គភាព​គយ​ចល័ត ហើយ​ក្រុម​នេះ​បាន​កេណ្ឌ​ប្រមូល ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់ ឲ្យ​ចូលខ្លួន​មក​បង់លុយ តាមតែ​ទំនើងចិត្ត​របស់​ពួកគេ ហើយ​ក្រុមហ៊ុន​រកស៊ី ស្របច្បាប់​ជាច្រើន ក៏​ធ្លាប់​សម្តែង​ការមិន​ពេញចិត្ត​ចំ ពោះ​អំពើពុករលួយ​ដ៏​រាលដាល ក្រោម​ការចាត់ចែង របស់លោក កែវ សុខ​ឃាង​ផងដែរ​។

សម្រាប់​ការដឹកជញ្ជូន​ទំនិញ ទាំង​ស្របច្បាប់​និង​ខុសច្បាប់ លោក កែវ សុខ​ឃាង អាច​ក្តោប​ក្តាប់​នូវ​មុខសញ្ញា ក្រុម​ឈ្មួញ​បាន​យ៉ាង​ច្បាស់លាស់ គ្មាន​នរណាម្នាក់​ហ៊ាន​រំលង ឬ​ធ្វើ​មិនដឹងមិនឮ ភ្លេច​ចូល​បង់លុយ​ឲ្យ​លោក កែវ សុខ​ឃាង នោះទេ​។ ពេលខ្លះ​លោក កែវ សុខ​ឃាង បានធ្វើ​ឲ្យ​មន្ត្រី​គយ​ជាច្រើន ដែល​ប្រចាំការ​នៅ​ចំណុច​ព្រំដែន រង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង តាមរយៈ​ការបញ្ជា​កម្លាំង ឲ្យ​ចុះបង្ក្រាប​ឬ​ត្រួតពិនិត្យ ទំនិញ​មួយចំនួន ដែល​ឈ្មួញ​នាំចូល​មិន​ប្រក្រតី តាម​ច្រកព្រំដែន​ទាំងនោះ ដើម្បី​បំបាក់មុខ​មេ​គយ​មួយចំនួន និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ ឲ្យ​កោះហៅ​មេ​គយ​ទាំងនោះ​ទៅ​សួរនាំ ហើយ​រូបមន្ត​នេះ លោក កែវ សុខ​ឃាង បាន​ប្រើប្រាស់​ដើម្បី​ឲ្យ មន្ត្រី​គយ​ដទៃទៀត ចេះ​កោតក្រែង​និង​ត្រូវ​រណប​គាត់​។​

 

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ ធ្លាប់បាន​លើកឡើងថា លោក កែវ សុខ​ឃាង គឺជា​យក្ស​ស៊ី​កំពឹស  ពោលគឺ​ទាំង​លុយ​សេន និង​លុយដុំ សុទ្ធតែ​ត្រូវ​បញ្ជូនមក​ឲ្យ​គាត់ គ្រប់​ចំនួន ព្រោះ​លោក កែវ សុខ​ឃាង មិនចេះ​យោគយល់​ឈ្មួញ​ណា​ម្នាក់ ដែល​មើលរំលង​គាត់​នោះទេ ហើយ​ឥទ្ធិពល​អំណាច របស់លោក កែវ សុខ​ឃាង ដែលមាន​ភាព​ជិតដិត​បំផុត ជាមួយ​លោក ប៉ែន ស៊ីម៉ន និង​លោក ប៉ែន សំអាត ធ្វើ​ឲ្យ​គាត់​បង្ហាញ​ចរិត​ពើងទ្រូង ដាក់​អគ្គនាយករង​គ​យ​មួយចំនួន មិនដែល​ខ្លាចញញើត​នោះទេ ព្រោះ​គាត់​មាន​ទាំង​អំណាច​មាន​ទាំង​លុយ បើ​និយាយ​ពី​ភូមិគ្រឹះ​របស់លោក កែវ សុខ​ឃាង នៅតាម​ផ្លូវ ២០០៤ វិញ គឺ​ធំ​ស្កឹមស្កៃ​ដែល​មន្ត្រី​ល្មមៗ​សឹង​ខ្មាស គឺ​មិនមាន​តុល្យភាព ទៅនឹង​ប្រាក់ខែ​ដ៏​តិចតួច របស់លោក កែវ សុខ​ឃាង នោះទេ​។​

 

​យ៉ាងណាក៏ដោយ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ គ្រប់​ប្រភេទ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់ បាន​ត្រៀមខ្លួន​រួចហើយ ក្នុងការ​បញ្ជូន​ឯកសារ​ពាក្យបណ្តឹង ដាក់ជូន​លោក ឱម យ៉ិនទៀង ដើម្បី​ឲ្យ​ស៊ើបអង្កេត​ស្រាវជ្រាវ លើ​អំពើពុករលួយ​ក្នុង​មុខតំណែង របស់លោក កែវ សុខ​ឃាង ព្រោះ​គេ​ជឿជាក់ថា គ្រាន់តែ​ទ្រព្យសម្បត្តិ ដ៏​ច្រើន​សន្ធឹកសន្ធាប់ របស់លោក  កែវ សុខ​ឃាង ក៏​អាច​ចាត់ទុកជា ភស្តុតាង​ក្នុងការ​ដាក់បន្ទុក​ចោទប្រកាន់ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​មុខតំណែង​ផងដែរ​។ មន្ត្រី​គយ​មាន​ប្រាក់ខែ មិន​ដល់ ១ ពាន់​ដុល្លារ​ផង​ទេ បើ​ពិនិត្យ​លើ​យានយន្ត​ទំនើបៗ ដែល​មន្ត្រី​គយ​ទាំងនោះ កំពុង​ប្រើប្រាស់ គឺ​ក្នុងផ្ទះ​មន្ត្រី​គយ​មួយចំនួន​មាន​រថយន្ត ៤​ទៅ​៥​គ្រឿង មាន​វីឡា និង​ដីឡូត៍​រាប់សិប​កន្លែង តើ​មន្ត្រី​គយ​អស់ទាំង​នោះបាន​ប្រាក់​ពី​ណា បើ​មិន​ពុករលួយ មិន​ឃុបឃិត​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​។

រយៈពេល ៦០ ថ្ងៃ ដែល​សម្តេច ហ៊ុន សែន បានប្រកាស​ឲ្យ​មន្ត្រី​គយ ធ្វើកំណែទម្រង់​ដោយ​ខ្លួនឯង ជិត​ផុត​ឱសានវាទ​ទៅហើយ ប៉ុន្តែ​អ្វីៗ​នៅតែ​ដដែល គ្មាន​ការកែទម្រង់​ជា​ដុំកំភួន​ទេ ហើយ​នៅក្រោយពេល​កែទម្រង់ គេ​កំពុងតែ​តាមដាន យ៉ាង​យកចិត្តទុកដាក់ ថា​តើ​មន្ត្រី​គយ​ដែលមាន ប្រវត្តិ​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​មុខតំណែង ដូចជា​លោក កែវ សុខ​ឃាង នឹងត្រូវ​ថ្នាក់លើ​ចាត់វិធានការ នាំទៅ​ដាក់ពិន័យ​ឬ​ផ្តន្ទាទោស ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ឬក៏​យ៉ាងណា​នោះទេ ហើយ​គេ​យល់ថា អ្វីៗ​ដែល​កើត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ ក្នុង​អង្គភាព​គយ មានតែ​ការផ្លាស់ប្តូរ​តំណែង​លោក ប៉ែន ស៊ីម៉ន ដែលជា​មេ​គយ​ធំ​នៅ​ទូទាំងប្រទេស ទើប​អាច​នាំ​មន្ត្រី​ពុករលួយ ទាំងនោះ​ទៅ​ដាក់ទោស​បាន​៕

Wat Sokheang 22


Source from: watphnom-news.com

No comments:

Post a Comment